រថយន្ត RAV4 បើក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ ៥​ ផ្ទាំង​

Sanofi

​ភ្នំពេញ​៖​ យុវជន​ពីរ​នាក់​ទំនងជា​ស្រវឹង​បាន​បើករថយន្ត​លឿន​មក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ​៥​ផ្ទាំង ហើយ​រថយន្ត​បង្ក​បាន​បើក​រត់​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​ទាំង​រថយន្ត​ និង ​ម្ចាស់។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពីវេលា​ម៉ោង​ ១១ ​និង​ ១០ ​នាទី​យប់ ថ្ងៃទី​ ១៦ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​ ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​សង្កេត​ឃើញ​មាន​រថយន្ត ​RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AC.1968 បើកបរ​ដោយ​យុវជន​ពីរ​នាក់​ ហើយ​ទំនងជា​ស្រវឹង ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ល្មម បាន​បើក​មក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ទ្រែ​ត​អស់ ​៥​ ផ្ទាំង​។ ​​ប្រភព​បាន​បន្តថា ក្រោយពេល​កើតហេតុ​ រថយន្ត​បង្ក​មិនបាន​ឈប់​នោះទេ គឺ​បាន​បន្ថែម​ល្បឿន​បើក​ទៅមុខ​បន្តទៀត តែ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ជិៈល្បាត​ក្នុងភូមិ​សាស្ត្រ​មាន​ឃើញ​ហេតុការណ៍​នេះ ​ក៏បាន​ជិៈ​ដេញ​បាន​ប្រហែល ​៣០០​ ម៉ែត្រ ក៏​ស្ទាក់​ចាប់បាន​ទាំង​ម្ចាស់​ និង​ រថយន្ត​ភ្លាមៗ​តែម្ដង​។​

ក្រោយពេល​ឃាត់​បាន​រថយន្ត​ និង ​ម្ចាស់ភ្លាម​រួចហើយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅអ្នក​​ជំនាញ​មក​ធ្វើការ​វាស់វែង យក​រថយន្ត​បង្ក​នេះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ រងចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូ​វ្ន​ច្បាប់​៕ (​ប្រភពពី TV5)

​ 

Related