គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា រៀបចំប្រកួតបាល់ទាត់ ប៊ូល និងអត្តពលកម្ម ប្រចំាឆ្នាំ២០១៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នា វិមាននៃពហុកីឡដ្ឋានជាតិ បានរៀបចំការប្រកួតកីឡាបាល់ ទាត់ ប៊ូល និងអត្តពលកម្មស្ប៉េស្យាល់អូឡាំពិក ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០១៥ ដែលរៀបចំឡើងដោយ គណៈកម្មាធិការ ជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលមានការអញ្ជើញចូលរួមពីលោក សែម សុខា អនុប្រធាន គណៈកម្មាធិការជាតិស្ប៉េ ស្យាល់អូឡាំពិកកម្ពុជា ។

ការប្រកួតខាងលើកនេះមានចំនួន ៥ខេត្ត-ក្រុងទាំង ១០ក្រុមចូលរួមមានដូចជា ខេត្តបាត់ដំបូង ខេត្តតាកែវ ខេត្ត កំពង់ធំ និងខេត្តស្វាយរៀង រីឯនៅភ្នំពេញវិញមាន ក្រុមអង្គការ CamYot ក្រុមអង្គការ ដើម្បីភាពញញឹមនៃកុមារ ក្រុមអង្គការ Indo China Starfish Foundation, ក្រុម Phnom Penh Crown Football Club ក្រុមរាជធានីភ្នំពេញ និងក្រុមអង្គ ការKPT ដែលមានកីឡាករ-កីឡាការិនី ១៧០នាក់ និងប្រតិភូ គ្រូបង្វឹក អាណាព្យាបាល និងអ្នកស្ម័គ្រ ចំនួន៥០នាក់ ទៀត ។

សម្រាប់វិញ្ញសានៃការប្រកួតមាន ៣វិញ្ញាសា គឺវិញ្ញាសាកីឡាបាល់ទាត់មាន ៧ក្រុម (របៀបលេងកីឡាករ៥នាក់), វិញ្ញាសាអត្តពលកម្មបុរស-នារី ចម្ងាយ ៥០ម៉ែត្រ, ១០០ម៉ែត្រ និង ២០០ម៉ែត្រ និងវិញ្ញាសាប៊ូល (ប៊ូលឈើ) បុរស-នារី ១-១នាក់, ២នាក់-២នាក់ និង៤-៤នាក់ ។

លោក សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មាធិ ការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំការប្រកួតបាល់ទាត់ ប៊ូល និងអត្តពលកម្មស្ប៉េស្យាល់អូឡាំពិកជ្រើស រើសជើងឯកប្រចាំឆ្នាំ២០១៥ ក្នុងគោលបំណង ដើម្បីឲ្យកីឡាករ-កីឡាការិនីបញ្ញាខ្សោយផ្លាស់ប្តូរសមត្ថភាពបច្ចេក ទេស និងការចូលរួមចែករំលែកនូនបទពិសោធន៍ ជំនាញ វត្ថុអនុស្សាវរីយ៍ ភាពរាក់ទាក់ និងចំណងមិត្តភាព ពីសំណាក់ អាណាព្យាបាលអត្តពលិកដទៃទៀតនៅក្នុងសហគមន៍ ហើយក៏ជាការប្រកួតជ្រើសរើសអត្តពលិកឆ្នើម ដើម្បីត្រៀមចូល រួមប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ថ្នាក់អន្តរជាតិផ្សេងៗនាឆ្នាំ២០១៦ខាងមុខនេះ ៕