សម្តេច​ហ៊ុនសែន ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី​

ភ្នំពេញ: ​នៅក្នុង​កំឡុង​ពេលដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន លើក​ទី ២៧ នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅនេះ សម្តេច​តេ​ជោ បាន​ជួបប្រជុំ​ពិសេស​ដាច់ដោយឡែក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ដើម្បី​ពង្រឹង​មិត្តភាព សហប្រតិបត្តិការ​ទ្វេភាគី និង​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក ដើម្បី​ពង្រឹង​ការងារ​សន្តិភាព ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ក្នុង​តំបន់​ទាំងអស់​។​

ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ បាន​លើកឡើងថា "​ជំនួប​ពិសេស​រវាង​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ គឺ​បាន​នាំមក​នូវ​មិត្តភាព និង​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ឡើង​រវាង​ប្រទេស និង​ប្រជាជាតិ​ទាំងពីរ​"៕​

សម្តេច​ហ៊ុនសែន ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី​

សម្តេច​ហ៊ុនសែន ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី​

សម្តេច​ហ៊ុនសែន ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី​

សម្តេច​ហ៊ុនសែន ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី​

សម្តេចហ៊ុនសែន ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន
( រូបភាពពីហ្វេសប៊ុក​ សម្តេចហ៊ុនសែន )