ភ្ញៀវ​យ៉ាងច្រើន​កុះករ​ស្វាគមន៍​ការបង្ហាញ​គម្រោង​ថ្មី អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ ខុន​ដូ​

ភ្នំពេញ​: ​ភ្ញៀវ​ចំនួន​ជាង ១៣០០ នាក់​បាន​ចូលរួម​យ៉ាង​កុះករ​ក្នុង​ពិធី​បង្ហាញ​គម្រោង​ថ្មី​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន​អ័​រ​គី​ដេ​វីឡា គឺ គម្រោង​អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ ខុន​ដូ កាលពី​សប្ដាហ៍​មុន ។ កម្មវិធី​នោះ​មាន​ឈ្មោះថា VIP Preview ដែល​បាន​ប្រព្រឹត្តទៅ​នៅឯ​សណ្ឋាគារ​សូ​ហ្វី​តែ​ល រាជធានី​ភ្នំពេញ ។​

​សាល​របស់​សណ្ឋាគារ​ផ្កាយ​ប្រាំមួយ​នេះ​ត្រូវបាន​តុបតែង​ដោយ​ផ្កា​យ៉ាង​ស្រស់ស្អាត ជុំវិញ​រូប​គំរូ​នៃ​គម្រោង​ថ្មី​ដ៏​ស្រស់ស្អាត ដែល​ញ៉ាំងអោយ​បរិយាកាស​នៃ​កម្មវិធី​មួយ​នេះ​ពោរពេញ​ដោយ​ភាព​រំជើបរំជួល ។​

​ការតុបតែង​ជា​លក្ខណៈ​សួន ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញថា គម្រោង​ថ្មី​របស់​អ័​រ​គី​ដេ​នេះ គឺ​សង្កត់ធ្ងន់​លើ​បរិស្ថាន​ជា​ចម្បង ។

​អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ នឹងមាន​សួនច្បារ​ដ៏​ស្រស់បំព្រង​ទំហំ​ជាង ៣ ហិកតា សម្រាប់​ឲ្យ​ម្ចាស់​លំនៅដ្ឋាន​អាច​ស្រូបយក​ខ្យល់អាកាស ក៏ដូចជា​បរិក្ខា​ជាច្រើន​ផ្សេងទៀត មានដូចជា អាង​ហែល​ទឹក​ដ៏​ធំ ដែលមាន​ឆ្នេរ​ខ្សាច់ ទីកន្លែង​សមាធិ កន្លែង​ក្មេង​លេង ក្លឹប​ហាត់ប្រាណ រួម​នឹង​បរិក្ខារ​ជាច្រើន​ផ្សេងទៀត​សម្រាប់​ជួយ​ដល់​ការរស់នៅ​របស់​អតិថិជន ។​

​ថ្លែង​នៅក្នុង​កម្មវិធី​នោះ លោកស្រី ខៀវ ស​ស៊ី​លៀប ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា បាន​មានប្រសាសន៍ថា​៖ “​ចក្ខុវិស័យ​របស់​គម្រោង អ័​រ​គី​ដេ ឌឹ​រ៉ូយ៉ាល់ ខុន​ដូ​គឺ​ចង់​ឲ្យ​អតិថិជន​រស់នៅ​មា​នល​ក្ខ​ណៈ​ស៊ីវីល័យ និង​រស់នៅ​ជាមួយនឹង​ធម្មជាតិ​ស្រស់បំព្រង នៅក្នុង​សហគមន៍​មួយ​ដែលមាន​សុវត្ថិភាព និង​ស្រស់ស្អាត ដែល​ស្ថិតក្នុង​ទីតាំង​ល្អ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​”

​ឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចូលរួម​ក្នុង​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ការលក់​ជា​ផ្លូវការ​នៃ​លំនៅដ្ឋាន​ក្នុង​ខុន​ដូ​អគារ​ទីមួយ ក្នុងចំណោម​ខុន​ដូ ទាំង ៦ អគារ ដែល​សាងសង់​ពីលើ​ផ្សារ​ទំនើប​លំដាប់ថ្នាក់​អន្តរជាតិ ។

​ឯកឧត្តម ម៉ី វ៉ាន់ បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ដោយស្មោះ ចំពោះ​គម្រោង អ័​រ​គី​ដេ​វីឡា ដែល​បាន​គិតគូរ​ជាពិសេស​ចំពោះ​គុណភាព​សំណង់ និង​គុណភាព​សេវា ...​។ នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា គណៈ​គ្រប់គ្រង​បានគិត​គូរ​ពី​និរន្តរភាព និង​កេរ្តិ៍ឈ្មោះ​របស់​គម្រោង​នេះ ។ ថ្វីដ្បិតតែ​គម្រោង​នេះ​ឈាន​ក្រោយ​គេ​បន្តិច ប៉ុន្តែ​ជាប់​ក្នុង​ចំណាត់ថ្នាក់​ល្អ​នៅក្នុង​ចំណោម​អ្នក​ជោគជ័យ​ទាំងអស់​។​”

​អំឡុងពេល​នៃ​កម្មវិធី VIP Preview នោះ បន្ទប់​ខុន​ដូ​ជាច្រើន​ត្រូវបាន​ជាវ​បន្តបន្ទាប់ ដែល​ធ្វើអោយ​ភ្នាក់ងារ​លក់ និង​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ទាំងមូល​មានការ​មមាញឹក​ជាខ្លាំង​ក្នុងការ​រៀបចំ​ទទួល​ការ​កក់​ជាវ​ខុន​ដូ​ក្នុង​អគារ A ក៏ដូចជា​ស្វាគមន៍​អតិថិជន​ដែល​បានផ្តល់​កិត្តិយស​ចូលរួម​ក្នុង​ថ្ងៃ​បើកសម្ពោធ​ការលក់​របស់ខ្លួន​។​

​ខុន​ដូ​ដែល​ដាក់លក់​មាន​ចំនួន​ជាង ១៤១៨ បន្ទប់ ស្ថិតនៅក្នុង​អគារ​ទាំង ៦ ដោយ​ការលក់​បន្ទប់​ខុន​ដូ នៅក្នុង​អគារ​ផ្សេងៗ​ទៀត នឹង​ចាប់ផ្ដើម​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ រីឯ​តម្លៃ​បន្ទប់​ខុន​ដូ គឺមាន​ភាព​ទាក់ទាញ​ជាខ្លាំង​ដោយ​ចាប់ផ្ដើម​ត្រឹមតែ​តម្លៃ​១៥០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​ឡើងទៅ​ប៉ុណ្ណោះ ។​

​គម្រោង​នេះ នឹង​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំក្រោយ ដោយមាន​ពិធី​បញ្ចុះបឋមសិលា និង​ការបើក​ការិយាល័យ​ផ្នែក​លក់​នៅ​ទីនោះ​តែម្ដង ដែល​ស្ថិតនៅតាម​ដងផ្លូវ ២០០៤ ចន្លោះ​ពី​កណ្ដាល​ទីក្រុង និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

​ការ​កក់​ជាវ​ខុន​ដូ​អំឡុងពេល​នៃ​កម្មវិធី VIP Preview ត្រូវបាន​ជំរុញ​ដោយ​ការលើក​ពី​សោភ័ណភាព ប្រណិត​ភាព​នៃ​ខុន​ដូ រួម​នឹង​ការផ្តល់ជូន​តម្លៃ​ពិសេស ព្រមទាំង​ឱកាស​ក្នុងការ​ចាប់ឆ្នោត​យករ​ង្វាន់​ធំ​ដ៏​ពិសេស​សម្រាប់​អតិថិជន​ដែល​បាន​ចូលរួម​ក្នុងឱកាស​នោះ ។​

​លោក ខេន យ៉េ​វ ប្រធាន​គម្រោង​ខុន​ដូ បានប្រកាស​អំឡុង​ពិធី​នោះ​ថា ៖ “​ខ្ញុំ​មាន​សេចក្តី​រីករាយ និង​សូម​ប្រកាស​ពីរ​ង្វាន់​ដ៏​ធំ​សម្រាប់​អតិថិជន​នៅថ្ងៃនេះ ។ អតិថិជន​ដែល​បាន​ជាវ​ខុន​ដូ​នៅថ្ងៃនេះ​នឹងមាន​ឱកាស​ឈ្នះ “​រង្វាន់​ធំ​” គឺ​ខុន​ដូ​មួយ​បន្ទប់​” ។​
​អ្នកឈ្នះ​រង្វាន់​ធំ​ដែលមាន​តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ គឺ​កញ្ញា ទី ច័ន្ទ​យ៉ាណា សឹងតែ​ទប់​អារម្មណ៍​រំភើប​មិនបាន នៅពេល​ប្រកា​សលេខ​សំណាង​របស់ខ្លួន ។ កញ្ញា​បានទទួល​សោរ​ពណ៌​មាស​ជា​និមិត្តរូប មុនពេល​អបអរ​សំណាង​របស់ខ្លួន​ជាមួយនឹង ក្រុមគ្រួសារ និង​មិត្តភក្តិ ។​

​អំឡុង​ពិធី​នោះ ក្រុមហ៊ុន​ក៏បាន​ប្រកាស​ផងដែរ​ថា លំនៅដ្ឋាន​ក្នុង​គម្រោង​ចាស់ គឺ​គម្រោង អ័​រ​គី​ដេ ឌឹ ហ្គ្រែ​ន ដែល​ស្ថិត​នៅជាប់​នឹង​គម្រោង​អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ ផងដែរ​នោះ បាន​លក់ដាច់​អស់ ១០០ ភាគរយ​ទៅហើយ ហើយ​អតិថិជន​ក៏​ចាប់ផ្ដើម​ចូលមក​រស់នៅ​ផ្ទះ​វីឡា​ដ៏​ស្រស់ស្អាត ទំនើប និង​មាន​គុណភាព​របស់ខ្លួន​ផងដែរ ។​

​ជោគជ័យ​របស់​គម្រោង  ឌឹ ហ្គ្រែ​ន គឺ​ដោយសារតែ​គុណភាព ក្រមសីលធម៌ និង​ការយកចិត្តទុកដាក់​យ៉ាង​ល្អិតល្អន់​លើ​ការសាងសង់ ដែល​ក្រុមហ៊ុន អ័​រ​គី​ដេ បាន​សន្យា​ជូន​អតិថិជន សម្រាប់​គម្រោង​របស់ខ្លួន ។ កត្តា​នេះហើយ ដែល​បាន​នាំ​ឲ្យ​មានការ​ចាប់អារម្មណ៍​កាន់តែខ្លាំង​មកលើ​គម្រោង​ថ្មី គឺ​អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ ដែល​នាំ​ឲ្យ​មាន​ភ្ញៀវ​យ៉ាងច្រើន​កុះករ មក​ចូលរួម​ក្នុង​ពិធី​បង្ហាញ​កាលពី​សប្ដាហ៍​មុននេះ ។​

ភ្ញៀវ​យ៉ាងច្រើន​កុះករ​ស្វាគមន៍​ការបង្ហាញ​គម្រោង​ថ្មី អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ ខុន​ដូ​

ភ្ញៀវ​យ៉ាងច្រើន​កុះករ​ស្វាគមន៍​ការបង្ហាញ​គម្រោង​ថ្មី អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ ខុន​ដូ​

ភ្ញៀវ​យ៉ាងច្រើន​កុះករ​ស្វាគមន៍​ការបង្ហាញ​គម្រោង​ថ្មី អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ ខុន​ដូ​

ភ្ញៀវ​យ៉ាងច្រើន​កុះករ​ស្វាគមន៍​ការបង្ហាញ​គម្រោង​ថ្មី អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ ខុន​ដូ​