ក្រុមខ្លាំងមណ្ឌលរាជធានីភ្នំពេញ

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដែល​គេ​ប្រសិទ្ធិ​នាម​ថា Sponsor Futsal-Cup 2015​នៅ​មណ្ឌល​ភ្នំ​ពេញ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២១​មក​នោះបាន​បញ្ចប់​ហើយ​ នៅ​យប់​ថ្ងៃទី​២២​វិច្ឆិកា​នាទី​លាន Premium Sport Clup ។​

​    ​លោក​សឹម សាន​ត្រាន​ដែលជា​អ្នកគ្រប់គ្រង​ការប្រកួត​នេះ​បាន​ឲ្យ​ដឹងថា​ក្រុម​ដេ​ល​ ចូលរួម​ហាក់ដូចជា​លេង​កាន់តែ​ល្អ​ជាង​ពី​ឆ្នាំ​កន្លងទៅ​សូម្បីតែ​ក្រុម​ ចំណូល​ថ្មី​ក៏​លេង​បានល្អ​ដែរ ។ លោក​ទទួលស្គាល់ថា​នេះ​ជាការ​ប្រកួត​បាល់​ទាត់​ក្នុង​ក្របខ័ណ្ឌ​មិន​អាជីព​ មែន​តែ​កម្រិត​លេង​របស់​ក្រុម​ដែល​ចូលរួម​ទាំងអស់​លេង​បានល្អ​ព្រមទាំង​ យល់ដឹង​ពី​ច្បាប់​នៃ​ការប្រកួត​ទៀតផង ។​

​    ​ការប្រកួត​នេះ​មាន​ក្រុម​ចំនួន​៣៦​ចូលរួម​ហើយ​ក្នុងចំណោម​ក្រុម​ទាំង​៣៦​ នេះ​ជ្រើសរើស​យកតែ ២ ក្រុម​ប៉ុណ្ណោះ​សម្រាប់​ឡើងទៅ​លេង​វគ្គ​១០​ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​ ខ្លាំង​មកពី​៤​មណ្ឌល​ទៀត ។ ៤​មណ្ឌល​ទៀត​មាន​មណ្ឌល​ខេត្តកំពង់ចាម សៀមរាប បាត់ដំបង និង ខេត្ត​ព្រះសីហនុ ។​

​    ​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ​ដែល​បានបញ្ចប់​ទៅហើយនោះ​ចំណាត់ថ្នាក់​លេខ ១​បាន​ទៅ​ក្រុម​Victory FCដែលជា​ក្រុម​លេខ ១ ឆ្នាំ​ចាស់ និង ចំណាត់ថ្នាក់​លេខ ២​បាន​ទៅ​ក្រុម Ov Mal ។​

​    ​ចំពោះ ៣៤​ក្រុម​ទៀត​ហាលអាវ​ហើយដោយ​ក្រុមខ្លះ​លេង​បាន​តែមួយ​ប្រកួត​ប៉ុណ្ណោះ ។​