​ចោរ​ម្នាក់​លោតទឹក​ពីលើ​ស្ពាន​ព្រះមុនីវង្ស​លិច​បាត់ បន្ទាប់ពី​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ជា​ចោរឆក់​កាបូប​ម្នាក់​បានសម្រេច​ចិត្ត​លោត​ពីលើ​ស្ពាន​ព្រះមុនីវង្ស​លិច​បាត់​តែម្តង បន្ទាប់ពី​ឆក់​កាបូប​ពី​នារី​ម្នាក់​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​លើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​។​

​    ​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ប្រាប់ថា មុន​មាន​ករណី​ចោរឆក់​សម្រេចចិត្ត​ទឹក​ពីលើ​ស្ពាន​គឺ នៅវេលា​មុន​ម៉ោង​កើតហេតុ​ខាងលើ​មាន​បុរស​ម្នាក់​រួម និង​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មកពី​ហូប​ការ នៅក្នុង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ បន្ទាប់ពី​ហូប​ការ​គេ​ហើយក៏​នាំគ្នា​ត្រលប់មក​ផ្ទះ​វិញ នៅឯ​សង្កាត់​ច្បារអំពៅ​ទី​២ ដោយ​ជិះ​ឡើងលើ​ស្ពាន​ព្រះ​មនី​វង្ស​ថ្មី លុះ​ជិះ​ឡើង​ហួស​ពាក់កណ្តាល​ស្ពាន​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង មក​តាម​ពីក្រោយ​ហើយ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី ដែល​ជិះ​ពី​ខាងក្រោយ​បានសំរេច បន្ទាប់ពី​ក្រុមចោរឆក់​បាន​ហើយ នារី​រងគ្រោះ​ដែល​ជិះ​ពីក្រោយ​ស្រែកថា ចោរ​ពេលនោះ​កម្លាំង​សមត្ថកិច្ច​ដែល​នៅ​ប្រចាំ គោលដៅ​ស្ពាន​បានឮ​ក៏​ជិះ​ម៉ូតូ ដេញតាម​តាម​ហើយ​ធាក់​ម៉ូតូ ក្រុមចោរឆក់​នោះ​ឲ្យ​ដួល​បន្ទាប់ពី​ដួល ហើយ​ក្រុមចោរឆក់​ទាំងពី​ព្យា​យម​រត់គេច​តែដោយសារ ការដេញ​យ៉ាង​ប្រគៀក​ប្រកិត​ពី​កម្លាំង​ប៉ូលិស​ផង​នោះ ទើប​ធ្វើ​ឲ្យ​ចោរឆក់​ម្នាក់​ក្នុងចំណោម​ពីរ​នាក់ បានសម្រេច​ចិត្ត​លោតទឹក​ពីលើ​ស្ពាន ដើម្បី​គេច​ពី​ការ​តាម​ចាប់​របស់​កម្លាំង​សមត្ថកិច្ច ខណៈពេលដែល​បក្ខពួក​ម្នាក់ទៀត​បាន​រត់​ចុះមក​ក្រោម​គេចខ្លួនបាត់​។ 

​    ​កម្លាំង សមត្ថកិច្ច​បាន​បន្តទៀត​ថា ចោរឆក់​ម្នាក់​ដែល​លោត​លើ​ស្ពាន​នោះ​គឺ​លិច​បាត់ទៅ​ក្នុង​ទឹក​ហើយ រីឯ​សម្ភារ​របស់​ជនរងគ្រោះ ដែល​បាត់បង់​ក្នុង​សកម្មភាព​ឆក់​នោះ​រួមមាន​កាបូប​មួយ ហើយ​នៅក្នុង​កាបូប​មាន​ទូរ​សព្ទ័ iPhone5 មួយគ្រឿង និង​លុយ​ដុល្លារ ចំនួន​២០០​ដុល្លា​ផងដែរ ហើយ​បន្ទាប់ពី​នាំគ្នា​រក​ចោរឆក់​នោះ​មិនឃើញ ខាង​នារី​រងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​ច្បារអំពៅ​ទី​១ ដើម្បី​ឲ្យ​សម​ត្ថិ​កិច្ច​ជួយ​ដឹងឮ​ពី​ករណី​ឆក់​នេះ​៕

​ចោរ​ម្នាក់​លោតទឹក​ពីលើ​ស្ពាន​ព្រះមុនីវង្ស​លិច​បាត់ បន្ទាប់ពី​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់
​ចោរ​ម្នាក់​លោតទឹក​ពីលើ​ស្ពាន​ព្រះមុនីវង្ស​លិច​បាត់ បន្ទាប់ពី​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់
​ចោរ​ម្នាក់​លោតទឹក​ពីលើ​ស្ពាន​ព្រះមុនីវង្ស​លិច​បាត់ បន្ទាប់ពី​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់