Nicki Minaj សើច​ពេប​ជ្រាយ​ពេល Jenifer Lopez សម្ដែង

Nicki Minaj សើច​ពេប​ជ្រាយ​ពេល Jenifer Lopez សម្ដែង

នៅ​ពេល​ដែល​តារា​ចម្រៀង​សិចស៊ី Jenifer Lopez ឡើង​សម្ដែង Nicki Minaj ហាក់​ដូច​គ្មាន​ចំណង់​ចំណូល​ចិត្ត​នឹង​ទស្សនា​ការ​សម្ដែង​នេះ​ទេ។​

 

កាល​ពី​ល្ងាច​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា នៅ​មហោស្រព Microsoft ទីក្រុង Los Angeles កម្មវិធី​ប្រគល់​រង្វាន់​ប្រចាំ​ឆ្នាំ American Music Awards ត្រូវ​បាន​ប្រព្រឹត្ត​ឡើង។ តារា​ចម្រៀង​និង​សម្ដែង​អាយុ ៤៦ ឆ្នាំ Jenifer Lopez បាន​ដើរ​តួនាទី​ពីរ​ក្នុង​ពេល​តែ​មួយ​នៅ​ក្នុង​កម្មវិធី​ឆ្នាំ​នេះ នោះ​គឺ​តារា​​ចម្រៀង​ច្រៀង​បើក​ឆាក​និង​ជា​ពិធី​ករ​របស់​កម្មវិធី។ នៅ​ក្នុង​ការ​សម្ដែង​បើក​ឆាក​របស់​ខ្លួន​ ម្ចាស់​បទ “On The Floor” បាន​សម្ដែង​បទ​ល្បី​ៗ​​ជា​ច្រើន​ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​នៅ​ក្នុង​ឆ្នាំ ២០១៥ នេះ ដោយ​នៅ​ក្នុង​នោះ​មាន​រួម​មាន​​ទាំង​បទ “Anaconda” របស់ តារា​ចម្រៀង​រ៉េប Nicki Minaj ផង​ដែរ។

 

Nicki Minaj សើច​ពេប​ជ្រាយ​ពេល Jenifer Lopez សម្ដែង

 

នៅ​ពេល​ដែល J.lo កំពុង​សម្ដែង​យ៉ាង​ជក់​ចិត្ត​នៅ​ឆាក​នោះ កាមេរ៉ា​បាន​​ងាក​មក​ចាប់​ប្លង់​មួយ​របស់​ទស្សនិកជន ដែល​​នៅ​ក្នុង​ប្លង់​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទឹក​មុខ​របស់ Nicki ហាក់​ដូច​គ្មាន​ចំណាប់​អារម្មណ៍​អ្វី​បន្តិច​សោះ​ជាមួយ​ការ​សម្ដែង​នេះ។

 

Nicki Minaj សើច​ពេប​ជ្រាយ​ពេល Jenifer Lopez សម្ដែង

 

 

Nicki Minaj សើច​ពេប​ជ្រាយ​ពេល Jenifer Lopez សម្ដែង

 

Nicki Minaj ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​តារា​ចម្រៀង​មួយ​រូប​ដែល​គ្មាន​ភាព​​ខ្លាច​រអែង​នឹង​ការ​បញ្ចេញ​អារម្មណ៍​ពិត​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់។ គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​កម្មវិធី MTV Video Music Awards ដែល​មាន Miley Cyrus ធ្វើ​ជា​ពិធី​ករ​នោះ Nicki មិន​ក្រែង​ចិត្ត​ស្រែក​ជេរ​តារា​ចម្រៀង​ក្មេង​ជាង​ខ្លួន​ពី​រឿង​ហ៊ាន​និយាយ​ពី​នាង​នៅ​លើ​សារ​ព័ត៌មាន​ បើ​ទោះ​ជា​កម្មវិធី​កំពុង​តែ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ។ ចំពោះ​ករណី​ថ្មី​នេះ​វិញ​ គេ​មិន​ទាន់​ដឹង​ថា​តើ​រវាង Nicki និង J.lo មាន​ជម្លោះ​ផ្ទៃ​ក្នុង​អ្វី​នោះ​ទេ៕

 

Nicki Minaj សើច​ពេប​ជ្រាយ​ពេល Jenifer Lopez សម្ដែង

Nicki Minaj និង​មិត្ត​ប្រុស Meek Mill

 

វីដេអូ​បង្ហាញ​ពី​ឫកពា Nicki ពេល J.lo សម្ដែង

 

ចុចអាន៖Nicky Minaj​ ឆេះ​ដុំ​រឿង​ខ្លួន​​មើល​ងាយ​ជន​ពិការ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖mirror