ចរាចរណ៍​ក្នុង​ក្រុង​សៀមរាប​ចាប់​ស្ទះបណ្តើរៗខណៈ​បុណ្យអុំទូក​ផ្តើម​ថ្ងៃស្អែក

សៀមរាប៖ ពិធីបុណ្យ​អុំទូក​នៅ​ខេត្តសៀមរាប នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៤ វិច្ឆិកា​ស្អែក​នេះហើយ។ មនុស្សម្នា​ចាប់ផ្តើម​កកកុញ​ជាបណ្តើរៗ ក្នុងនោះ​ចាប់ពី​ថ្ងៃរសៀល​ទៅ នៅ​បណ្តោយ​ផ្លូវ​មាត់​ស្ទឹង​សៀមរាប ចរាចរណ៍​កក​ស្ទុះ​ដោយ​អន្លើរ ខណៈដែល​ហ្វូងមនុស្ស បាន​ឈប់​យានជំនិះ ដើម្បី​មើល​ការហាត់​សម​របស់​ទូកង។

ស្តង់​លក់ទំនិញ​ជាច្រើន បាន​ដំឡើង និង​លក់​ជាបណ្តើរៗហើយ នៅតាម​សងខាង​ផ្លូវ មាត់​ស្ទឹង​សៀមរាប។ ស្តង់​ទាំងនោះ មាន​ចាប់​ពីលើ​សួនច្បារ Grand Hotel រហូតដល់​ស្ពានថ្ម​វត្ត​ព្រហ្ម​រតន៍។ ទូកង ដែល​ចូលរួម​ប្រណាំង​នៅ​ឆ្នាំនេះ ក៏មាន​វត្ត​មាននៅ​ទឹកស្ទឹង​សៀមរាប​ហើយ​ដែរ ខណៈដែល​ការហាត់​សម ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ។

ប្រភពពី​គណៈកម្មការ​បច្ចេកទេស​អុំទូក​មួយរូប​បាន​ឲ្យ​ដឹងថា ការប្រណាំង​ទូកង​ក្នុង​ខេត្តសៀមរាប​នៅ​ឆ្នាំ២០១៥នេះ មាន​ទូក​ចំនួន៣០គ្រឿង​ចូលរួម ក្នុងនោះ ២២ទូក ជា​ទូក​បុរស និង៨ទៀត ជា​ទូក​នារី។ ក្នុងចំណោម​ទូកង​ទាំង៣០នោះ ក៏មាន​ទូក​បុរស​មួយ មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ផងដែរ។ កាលពីឆ្នាំ២០១៤ មានទូក៣៦គ្រឿងចូលរួម ក្នុងនោះទូកនារី ៦ទូក។

ដូច​ឆ្នាំទៅ​ដែរ នៅ​បរិវេណ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​ទីតាំង​នៅមុខ​វេទិកា​ប្រណាំងទូក​នោះ ត្រូវគេ​ប្រើប្រាស់​ដើម្បី​ឲ្យ​កីឡាករ កីឡាការិនី ទូកង ស្នាក់នៅ និង​ចម្អិន​អាហារ​ផង។ គណកម្មការ​រៀបចំ​ទូកង បាន​សង់​ជា​រោងតង់មួយៗ ដើម្បី​ងាយស្រួល​ដល់​អ្នក​មកពី​ទីឆ្ងាយៗ សម្រាក។
ចរាចរណ៍​ក្នុង​ក្រុង​សៀមរាប​ចាប់​ស្ទះបណ្តើរៗខណៈ​បុណ្យអុំទូក​ផ្តើម​ថ្ងៃស្អែក

ទាក់ទង​នឹង​ពិធីបុណ្យ​អុំទូក​នេះដែរ នៅតាម​បណ្តា​ផ្ទះសំណាក់​មួយចំនួន តាម​ការសាកសួរ គឺមាន​ការ​កត់​ទុក មុន​មួយ​សប្តាហ៍​មកហើយ។ ផ្ទះសំណាក់​ខ្លះ​ពេញ ខ្លះទៀត​ក៏​ជិត​ពេញ​ផង ក្នុងនោះ​ប៉ូ​ទិ​ក​មួយចំនួន ក៏មាន​ការ​កក់​ច្រើន​ពី​ភ្ញៀវ​ក្នុងស្រុក​ផងដែរ។ សម្រាប់​ភ្ញៀវ​បរទេស នៅ​មិនទាន់​អាចសន្និដ្ឋាន​បាន​នៅឡើយ។ កាលពី​ឆ្នាំទៅ មាន​ទេសចរ​បរទេស​ប្រមាណ​ជាង២ម៉ឺន​នាក់។

គួរ​បញ្ជាក់ថា ពិធីបុណ្យ​អុំទូក​នៅ​សៀមរាប​មាន​រយៈពេល២ថ្ងៃ ក៏ពិតមែន តែ​កម្មវិធី​កម្សាន្ត​នានា នឹង​បន្ត​លេង​សប្បាយ​រយៈពេល​ពេញ៣យប់៣ថ្ងៃ៕
ចរាចរណ៍​ក្នុង​ក្រុង​សៀមរាប​ចាប់​ស្ទះបណ្តើរៗខណៈ​បុណ្យអុំទូក​ផ្តើម​ថ្ងៃស្អែក

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​