​ប៊ែ​ល​ហ្សិ​ក​ឃាត់ខ្លួន​ជនសង្ស័យ​១៦​នាក់​ពាក់ព័ន្ធ​ភេរវកម្មរ​នៅ​ប៉ារីស​

​ប៊ែ​ល​ហ្សិ​ក​៖​សង្ស័យ​ចំនួន​១៦​នាក់​ត្រូវបាន​ប៉ូលិស​ប៊ែ​ល​ហ្សិ​ក​ចាប់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​ភេរវកម្ម​នៅ​កណ្តាល​ទីក្រុង​ប៉ារីស បន្ទាប់ពី​ប្រតិបត្តិ​ការណ៍​ដ៏​ក្តៅគគុក​។ នេះ​យោងតាម​សេច​ត្តី​រាយការណ៍​របស់​ប៉ូលិស​ប៊ែ​ល​ហ្សិ​ក​។​

​     ទីភ្នាក់ងារ​ព័ត៌មាន​របស់​ចិន​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ​បាន​បញ្ជាក់ទៀតថា ក្រុម​ជនសង្ស័យ ខាងលើនេះ ត្រូវបាន​ចាប់ខ្លួន​នៅឯ​ទីក្រុង ឆា​ឡឺ​រ៉​យ នៃ​ភាគខាងត្បូង​ប្រទេស ប៊ែ​ល​ហ្សិ​ក​។ បើតាម​ការអះអាង ពី​លោក រដ្ឋអាជ្ញា​សហព័ន្ធ​ប៊ែ​ល​ហ្សិ​ក​ឲ្យ​ដឹងថា ជន​ទាំងឡាយ​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃអាទិត្យ និង ត្រូវបាន​នាំខ្លួន​ទៅ​សួរចម្លើយ​។​

​      គួរបញ្ជាក់​ផងដែរ​ថា ទីក្រុង​ប៉ារីស បាន​ទទួលរង​ការវាយប្រហារ កាលពី​ជាង ១០​ថ្ងៃ​កន្លងទៅ នេះ ដែល​បាន បណ្តាល​ឲ្យ​មនុស្ស ១៣២​នាក់​បាត់​បង់ជីវិត និង រាប់រយ​នាក់​ទៀត​រងរបួស​។ ទង្វើ​នេះ ត្រូវបាន​គេ​ជឿជាក់ថា ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម ISIS ដែល​បាន​បង្វឹក ដង្កូវ​នៅក្នុង​សាច់ ឲ្យ​ធ្វើការ​វាយប្រហារ​អត្តឃាត​នោះ​៕

​ប៊ែ​ល​ហ្សិ​ក​ឃាត់ខ្លួន​ជនសង្ស័យ​១៦​នាក់​ពាក់ព័ន្ធ​ភេរវកម្មរ​នៅ​ប៉ារីស​