ម្ដាយ​យក​កាក់​សន្សំ​១០ឆ្នាំ ទម្ងន់​​ជាង២៥០គីឡូ ទិញ​ផ្ទះ​ឲ្យ​កូនស្រី


ម្ដាយ​យក​កាក់​សន្សំ​១០ឆ្នាំ ទម្ងន់​​ជាង២៥០គីឡូ ទិញ​ផ្ទះ​ឲ្យ​កូនស្រី

​​បុគ្គលិក​របស់​ធនាគារ​មួយ​​នៅ​ទីក្រុង Meishan ​​​នៅ​ខេត្ត​ស៊ីឈួន​ ភាគ​ខាង​ពាយ័ព្យ​ប្រទេស​ចិន​ បាន​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​ពេល​ឃើញ​អតិថិជន​​​នាំ​យក​កាក់​ ៧ការ៉ុង ទម្ងន់ ២៥០គីឡូក្រាម ដើម្បី​​​ដូរ​យក​លុយ​ទិញ​ផ្ទះ។

 

ម្ដាយ​យក​កាក់​សន្សំ​១០ឆ្នាំ ទម្ងន់​​ជាង២៥០គីឡូ ទិញ​ផ្ទះ​ឲ្យ​កូនស្រី

 

​អ្នក​ស្រី Ning Junfen ​​ជា​ម្ដាយ​​​ បាន​សន្សំ​កាក់​បាន​ ៤៣៥០០យាន់ ឬ​ស្មើនឹង​ប្រមាណ ៦ ៨១៦​ដុល្លារ​អាមេរិក ​ដើម្បី​ជួយ​កូន​ស្រី​ទិញ​ផ្ទះ​មួយ​កន្លែង។ ​​អ្នកស្រី​ Ning បាន​កក់​​ផ្ទះល្វែង​ទំហំ ៩៥ម៉ែត្រការ៉េ ​កាល​ពី​ខែ​មុន និង​បាន​សុំ​អ្នក​លក់​ បង់​ប្រាក់​ខ្វះ​​នៅ​ខែ​បន្ទាប់។ ពេល​ដល់​ថ្ងៃ​បង់​​​ អ្នក​ស្រី​បាន​​ជញ្ជូន​កាក់​ទាំង​អស់​ដែល​ខ្លួន​មាន​​ ដាក់​ក្នុង​ ៧ការ៉ុង ​តែម្ដង។

 

​​​​​​ធនាគារ​កសិកម្ម​ចិន​ បាន​យល់ព្រម​ដូរ​​កាក់​រ៉ាប់​ម៉ឺន​នេះ​ជា​សាច់​ប្រាក់ ដោយ​ធនាគារ​​ត្រូវ​ប្រើ​បុគ្គលិក​ចំនួន ៦នាក់​ ដើម្បី​រាប់​កាក់​ម្ដង​មួយៗ​យ៉ាង​ផ្ចិតផ្ចង់ រួច​​​ដាក់​ឲ្យ​ម៉ាស៊ីន​ពិសេស​រាប់​ម្ដងទៀត។ ដំណើរ​ការ​នៃ​ការ​រាប់​បាន​ប្រើ​រយៈពេល​ជាង ៣ម៉ោងឯណោះ។

 

នាយក​ធនាគារ​និយាយ​ថា​លោក​មិន​ដែល​ឃើញ​​មាន​នរណា​ម្នាក់​​​យក​កាក់​ដាក់​ធនាគារ​​ដ៏​ច្រើន​បែប​នេះ​ទេ​រយៈពេល​ជាង ១០ឆ្នាំ​មកនេះ។ ប៉ុន្តែ​អ្នក​ស្រី​​ជា​ម្ដាយ​រូប​នោះ មើល​ទៅ​ហាក់​គ្មាន​ជម្រើស​ផ្សេង​​ទៀតឡើយ។

 

ស្រ្ដី​ដែល​​ប្រកបរបរ​លក់​ថង់​ប្លាស្ទិក ​និង​បាន​ចំណូល​ជា​កាក់​បន្តិច​ម្ដងៗ​រៀង​រាល់​ថ្ងៃ បាន​និយាយ​ថា៖ «​កូន​ស្រី​ខ្ញុំ​ធំ​ហើយ ​ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​ផ្ទះ​មួយ​ទៅ​នាង»។ ​ជា​ចុង​ក្រោយ អ្នកស្រី​បាន​បន្ត​ថា ​​កាក់​ទាំង​នេះ​​​ខ្លួន​បាន​សន្សំ​ជាង ១០​ឆ្នាំ​មក​ហើយ៕

 

ម្ដាយ​យក​កាក់​សន្សំ​១០ឆ្នាំ ទម្ងន់​​ជាង២៥០គីឡូ ទិញ​ផ្ទះ​ឲ្យ​កូនស្រី

 

ម្ដាយ​យក​កាក់​សន្សំ​១០ឆ្នាំ ទម្ងន់​​ជាង២៥០គីឡូ ទិញ​ផ្ទះ​ឲ្យ​កូនស្រី

 

ម្ដាយ​យក​កាក់​សន្សំ​១០ឆ្នាំ ទម្ងន់​​ជាង២៥០គីឡូ ទិញ​ផ្ទះ​ឲ្យ​កូនស្រី

 

 ចុចអាន៖ សន្សំកាក់​ជិត​២០​ឆ្នាំ​បាន​១៥០គីឡូ​ យក​​ទិញ​ចិញ្ចៀន​ពេជ្រ​ជូន​គូ​ស្នេហ៍ អ្នក​លក់​រាប់​បែក​ផ្សែង

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ CCTV
​​​