តើRain និង Kim Tae Hee ពិតជាកំណត់ថ្ងៃរៀបការឬយ៉ាងណា?

សេចក្តីរាយការណ៍ ថ្មីបំផុត កំពុងនិយាយអំពីការរៀបការរបស់ពួកគេទាំងពីរនាក់ ដែលនឹងកើតឡើង នៅថ្ងៃ បុណ្យណូអែល បំណាច់ឆ្នាំនេះ។  ប៉ុន្តែ គួរឱ្យសោកស្តាយ ពត៌មាននៅតែមិនពិត ម្តងហើយ ម្តងទៀត។

តើRain និង Kim Tae Hee ពិតជាកំណត់ថ្ងៃរៀបការឬយ៉ាងណា?
ស្រ្តីមា្នកឈ្មោះ Sense ដែលជាអ្នកយកពត៌មានម្នាក់ បានរាយការណ៍ថា បំណងប្រាថ្នារបស់ តារាទាំងពីរដួងនេះ គឺចង់រៀបការនៅក្នុងប្រទេសកូរ៉េ នៅថ្ងៃ២៤ ខែ ធ្នូ ចុងឆ្នាំនេះ។ ប៉ុន្តែតារាទាំងពីរដួងនេះ បានបដិសេធន៍ យ៉ាងលឿនតែម្តងថារាល់ពត៌មានខាងលើគឺមិនពិតនោះទេ។
អ្នកតំណាងឱ្យ តារារូបស្រី Kim Tae Hee និង អ្នកតំណាងឱ្យ តារាប្រុស Rain ក៏បដិសេធន៍ចំពោះពាក្យចចាមអារាមទាំងអស់នោះដែរ។ គួររំលឹកផងដែលថា   Rain និង Kim Tae Hee បានកំពុងមានទំនាក់ទំនងជាមួយគ្នា អស់រយៈពេល​ជាងពីរឆ្នាំ មកហើយ  ដែលប្រពន្ធផ្សព្វផ្សាយជាច្រើន កំពុងតែមានការឆ្ងល់និងចាំមើលថាតើ  ពេលណាទើបតារាទាំងពីរដួងនេះសម្រេចចិត្តចូលរោងការ៕
អត្ថបទ៖ Khanha