លោក លឹម គាហោ ៖ ស្រូវនៅក្នុង ខេត្តតាកែវ នឹងទទួលបាន ទិន្នផលល្អ ទាំងស្រូវវស្សា និងស្រូវប្រាំង

តាកែវ៖ បន្ទាប់ពីបានចុះពិនិត្យ ស្ថានភាពទឹក និងការងារបង្កបង្កើនផល នៅតំបន់ប្រឡាយហនុមាន រួចមក នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល នៅប្រព័ន្ធធារាសាស្ត្រ មួយចំនួនទៀត នៅក្នុង ខេត្តតាកែវ ។

ថ្លែងនៅក្នុងឱកាសចុះពិនិត្យការងារនេះ លោក លឹម គានហោ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ ២០១៥ នេះ ខេត្តតាកែវ ក៏ដូចជាបណ្តាខេត្តមួយ ចំនួនទៀតដែរ គឺមានការប្រឈមខ្លាំងទៅនឹងគ្រោះរាំងស្ងួត។ រហូតដល់ចុងរដូវវស្សា ទើបខេត្តតាកែវបានទទួលរបាយ ទឹកភ្លៀងគួរសមឡើងវិញ ។ ការប្រឈមនេះ បានតម្រូវ ឲ្យយើងធ្វើអន្តរាគមន៏ជាបន្តបន្ទាប់ ដើម្បីសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករ។

លោករដ្ឋមន្ត្រីបន្តថា តាមរយ:កិច្ចអន្តរាគមន៏នេះ ពិសេសតាមរយ:ការចាត់វិធានការនានា តាមបទបញ្ជារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការប្រមូលទឹកទុក សម្រាប់បម្រើឲ្យការងារបង្កបង្កើនផល មកដល់ពេលនេះ ខេត្តតាកែវ អាចធានាបានទាំងស្រុងលើបញ្ហាទឹក ។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងឆ្នាំ ២០១៥ នេះ ខេត្តផលិតស្រូវវស្សាបាន ចំនួន ១៩៣.៨០០ ហិកតា លើផែនការ ពោលគឺខេត្តបានផលិតលើសផែនការ ហើយបងប្អូនប្រជាកសិករ បាន និងកំពុងច្រូតកាត់បានជាបណ្តើរៗហើយ ។ ចំពោះស្រូវប្រាំងដែលខេត្តតាកែវមានផែនការផលិតចំនួន ៧៥.០០០ ហិកតា នោះ គឺថាមិនមានបញ្ហាទេ ព្រោះ សក្តានុពលទឹករបស់យើងអាចធានាបានទាំងស្រុង ។ មកដល់ពេលនេះផ្ទៃដីស្រូវប្រាំងអនុវត្តបានប្រមាណ ២៧ ភាគរយ នៃផែនការហើយ ៕

លោក លឹម គាហោ ៖ ស្រូវនៅក្នុង ខេត្តតាកែវ នឹងទទួលបាន ទិន្នផលល្អ ទាំងស្រូវវស្សា និងស្រូវប្រាំង

លោក លឹម គាហោ ៖ ស្រូវនៅក្នុង ខេត្តតាកែវ នឹងទទួលបាន ទិន្នផលល្អ ទាំងស្រូវវស្សា និងស្រូវប្រាំង

លោក លឹម គាហោ ៖ ស្រូវនៅក្នុង ខេត្តតាកែវ នឹងទទួលបាន ទិន្នផលល្អ ទាំងស្រូវវស្សា និងស្រូវប្រាំង

  • លោក លឹម គាហោ ៖ ស្រូវនៅក្នុង ខេត្តតាកែវ នឹងទទួលបាន ទិន្នផលល្អ ទាំងស្រូវវស្សា និងស្រូវប្រាំង已关闭评论
  • 348 views
  • Hide Sidebar
    A+
Publish on:2015/11/23  Category:ក្នុងស្រុក