Sony Xperia Z5 Premium កាមេរ៉ា​ 23MP ដល់​ខ្មែរ ថ្លៃ​មិន​ចាញ់ iPhone 6s


Sony Xperia Z5 Premium កាមេរ៉ា​ 23MP ដល់​ខ្មែរ ថ្លៃ​មិន​ចាញ់ iPhone 6s

ទូរសព្ទ Sony Xperia Z5 Premium ទើប​បាន​មក​ដល់​ស្រុក​ខ្មែរ និង​បាន​ដាក់​លក់​នៅ​តាម​បណ្តា​ហាង​មួយ​ចំនួន​នៅ​ភ្នំពេញ​ក្នុង​តម្លៃ​ដល់​ទៅ ៧៩០ដុល្លារ។

 

Sony Xperia Z5 Premium កាមេរ៉ា​ 23MP ដល់​ខ្មែរ ថ្លៃ​មិន​ចាញ់ iPhone 6s

 

ភ្នាក់ងារ​លក់​មួយ​រូប​នៅ​ហាង​​លក់​ទូរសព្ទ​សុខលី បាន​ឱ្យ​ដឹង​ថា ម៉ូដែល Xperia Z5 Premium នេះ​ ហាង​លោក​ទើប​តែ​ដាក់​លក់ថ្មីៗ​នេះ​​ ហើយ​ក៏​មាន​អតិថិជន​ចាប់​អារម្មណ៍​គួរសម។

 

ចំពោះ​ផ្នែក​គែម​របស់ Sony Xperia Z5 Premium ស្រោប​ដោយ​អាលុយមីញ៉ូម​យ៉ាង​រឹង​មាំ​ដូច​ត្រកូល Xperia ស៊េរី​មុនៗ​ដែរ ​រីឯ​ផ្នែក​អេក្រង់​ខាង​មុខ​និង​សំបក​ខាង​ក្រោយ​បំពាក់​ដោយ​កញ្ចក់​មាន​គុណភាព​ខ្ពស់​ការពារ​ឆ្កូត​ប្រភេទ Oleophobic Coating។

 

អេក្រង់​របស់ Z5 Premium ភ្លឺ​ច្បាស់​ម៉ត់ អាច​បង្ហាញ​រូបភាព​និង​វីដេអូ​កម្រិត 4K និង​មាន​មុខងារ​ការពារ​ជ្រាប​ទឹក​បាន​ជម្រៅ ១ម៉ែត្រ​កន្លះ ក្នុង​រយៈ​ពេល ៣០នាទី។ អ្វី​ដែល​រឹត​តែ​ពិសេស​លើ Z5 Premium គឺ​សិនស័រ​ស្កេន​ក្រយៅដៃ​នៅ​ប៊ូតុង​ Power នៅ​ផ្នែក​គែម​ខាង​ឆ្វេង​ទូរសព្ទ ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​លើក​ទូរសព្ទ​និង​បើក​ទូរសព្ទ​បាន​ដោយ​ងាយស្រួល។

 

ខាង​ក្រោម​ជា​លក្ខណៈ​បច្ចេកទេស​ខ្លះ​របស់ Sony Xperia Z5 Premium
-អេក្រង់៖ ៥,៥អ៊ីញ និង Resolution កម្រិត 2160 x 3840 pixels
-បណ្ដោយ xទទឹងxកម្រាស់៖ 154.4ម.ម x 75.8ម.ម x 7.8ម.ម
-កញ្ចក់៖ Scratch-resistant glass, Oleophobic Coating
-កាមេរ៉ា៖ ក្រោយ 23MP (អាច​ថត​វីដេអូ​បាន​កម្រិត 4K) និង​កាមេរ៉ា​មុខ 5.1MP
-មេម៉ូរី៖ 32GB និង RAM 3GB
-ប្រព័ន្ធ​ប្រតិបត្តិការ៖ Android Version 5.1.1 (Lollipop) អាច​ដំឡើង​ទៅ v6.0 (Marshmallow)
-ថ្ម៖ ប្រភេទ Li-Ion មាន​ថាមពល 3430 mAh (ថ្ម​មិន​អាច​ដោះ​បាន)
-ស៊ីម៖ មាន​ពីរ​ស៊ីម
-ពណ៌៖ ពណ៌​ក្រូម (Chrome) ខ្មៅ និង​ពណ៌​មាស៕

 

Sony Xperia Z5 Premium កាមេរ៉ា​ 23MP ដល់​ខ្មែរ ថ្លៃ​មិន​ចាញ់ iPhone 6s

 

Sony Xperia Z5 Premium កាមេរ៉ា​ 23MP ដល់​ខ្មែរ ថ្លៃ​មិន​ចាញ់ iPhone 6s

 

Sony Xperia Z5 Premium កាមេរ៉ា​ 23MP ដល់​ខ្មែរ ថ្លៃ​មិន​ចាញ់ iPhone 6s

 

អត្ថបទ៖ ប៉ែត ផាន់និត

នាំមកជូនដោយ

Sony Xperia Z5 Premium កាមេរ៉ា​ 23MP ដល់​ខ្មែរ ថ្លៃ​មិន​ចាញ់ iPhone 6s