ធ្លាយ​រឿង​ប្រពន្ធ​បុរស​ខ្លាំង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ Video-Phone​ (3G)​ កាលពី​ជិត​១០​ឆ្នាំ​មុន​

​នៅ​ពេល​ដែល​ប្រិ​យ​មិត្ត​បាន​និង​កំពុង​អាន​អត្ថបទ​ខ្លី​មួយ​នេះ​ គឺ​ម៉ាស៊ីន​កុំព្យូទ័រ​ ឬ​ទូរស័ព្ទ​ដៃ​របស់​អស់លោក​-​អ្នក​ទំនងជា​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ 3G​ ឬ​ 4G​ រូ​ច​ទៅ​ហើយៗ​កម្មវិធី​ Video-Phone​ រឹតតែ​សាមញ្ញ​ទៅ​ទៀត​សម្រាប់​ទូរស័ព្ទ​ចល័ត​នា​ពេល​បច្ចុប្បន្ន​ ខណៈ​កាលពី​ជិត​១០​ឆ្នាំ​មុន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ និង​ត្រូវជា​ភរិយា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឥស្សរជន​មួយ​ចំនួន​ ព្រមទាំង​ភរិយា​របស់​ឥស្សរជន​សំខាន់ៗ​មួយ​ចំនួន​ ធ្លាប់​បាន​ចេញ​មុខ​ប្រឆាំង​មិន​ឲ្យ​មានការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ចល័ត​ចេញ​រូបភាព​ (Video-Phone)​ក្នុង​ប្រព័ន្ធ​ 3G​ នោះ​ឡើយ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ថា​ កាលពី​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០០៦​ ខណៈ​ក្រុមហ៊ុនទូរស័ព្ទ​ Mobitel(012)​ គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ ជា​តំណាង​ភាគី​ខ្មែរ​ រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ 3G​ ដោយ​ទូរស័ព្ទ​ចល័ត​អាច​ចេញ​រូបភាព​បាន​នោះ​ (Video-Phone)​ មាន​ឥស្សរជន​មួយ​ចំនួន​ និង​ភរិយា​របស់​ឥស្សរជន​សំខាន់ៗ​មួយ​ចំនួន​បាន​ធ្វើ​លិខិតផ្លូវការ​ជូន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ទប់ស្កាត់​មិន​ឲ្យ​មានការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ចល័ត​ចេញ​រូបភាព​នេះ​ឡើយ​ រួម​មាន​ជា​អាទិ៍​ ៖

១-​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ត្រូវជា​ភរិយា​របស់​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​
២-​សម្តេចព្រះ​មហាក្សត្រី​នរោត្តម​ ម៉ា​រី​ រណ​ប្ញ​ទ្ធិ​ អតីត​មហេសី​របស់​សម្តេចក្រុមព្រះ​នរោត្តម​ រណ​ប្ញ​ទិ្ធ​ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​។​
៣-​លោក​ជំទាវ​ អា​ន្នី​ សុខ​ អាន​ ត្រូវជា​ភរិយា​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​
៤-​លោក​ជំទាវ​ អ៊ូ​ សាន​ ត្រូវជា​ភរិយា​របស់​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​
៥-​លោក​ជំទាវ​ អ៊ឹ​ង​ មុនី​ ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ប្រធាន​តុលាការ​កំពូល​ (​បច្ចុប្បន្ន​មរណភាព​)​ ។​
៦-​លោក​ជំទាវ​ រស់​ សូ​យឿ​ ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ។​
៧-​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នីតិកាល​ទី​៣​ ។​
៨-​លោក​ជំទាវ​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ …​។​ល​។​

​តើ​ប្រិ​យ​មិត្ត​អ្នក​អាន​យល់​ឃើញ​យ៉ាងណា​ដែរ​ចំពោះ​អំពើ​ទប់ស្កាត់​មិន​ឲ្យ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ 3G​  របស់​ឥស្សរជន​ និង​ភរិយា​របស់​ឥស្សរជន​សំខាន់ៗ​ទាំងនោះ​ ខណៈ​បច្ចុប្បន្ន​ប្រព័ន្ធ​បច្ចេកវិទ្យា​ 3G​ ឬ​ 4G​ បែរជា​កំពុង​ឋិត​ក្នុង​ដៃ​របស់​អស់លោក​-​អ្នក​ទៅ​វិញ​បែប​នេះ​ ?​ ៕​

ធ្លាយ​រឿង​ប្រពន្ធ​បុរស​ខ្លាំង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ Video-Phone​ (3G)​ កាលពី​ជិត​១០​ឆ្នាំ​មុន​ធ្លាយ​រឿង​ប្រពន្ធ​បុរស​ខ្លាំង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ Video-Phone​ (3G)​ កាលពី​ជិត​១០​ឆ្នាំ​មុន​