កីឡាខ្សោយបញ្ញាប្រកួតជើងឯកថ្នាក់ជាតិ

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡា​ខ្សោយ​បញ្ញា​ថ្នាក់ជាតិ​បានធ្វើ​ឡើង​ពេញ​ មួយថ្ងៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ពេញ​មូ​យ​ថ្ងៃទី​២៣​វិច្ឆិកា ។​

​     ​ឯកឧត្តម​សែម សុខា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំ់ពិក​កម្ពុជា​បាន​ ចូលរួម​ក្នុង​ពិធី​បើក​ការ​ប្រកួត​ប្រចាំ​ឆ្នាំនេះ ។ វិញ្ញាសា​កីឡា​ចំនួន ៣ បានដាក​ឲ្យ​ប្រកួត​គឺ​បាល់ទាត់ អត្តពលកម្ម និង កីឡា​ប៊ូល​ឈើ ។​

​    ​គួរបញ្ជាក់​ថា​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុ​ជាមាន​សក្ដា​នុព​ល​មិន​ អន់​នោះទេ ។ ក្នុងការ​ប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​រដូវក្ដៅ​ពិភពលោក​នៅ​ទីក្រុង Los Angeles កន្លងមកនេះ​កីលា​ខ្សោយ​បញ្ញា​កម្ពុជា​ដណ្ដើមបាន​មេ​ដាយ​មាស​២​គ្រឿង និង មេដាយសំរិទ្ធ ៤​គ្រឿង​។​

​    ​ចំពោះ​ការចូលរួម​ប្រកួត​កីឡា​អនុតំបន់​ទន្លេ​មេគ​ង្ក​នៅ​ប្រទេស​ថៃ​ដែលមាន ៥ ប្រទេស​ចូលរួម​នោះ​កីឡា​ខ្សោយ​បញ្ញា​កម្ពុជា​ដណ្ដើមបាន​មេដាយប្រាក់ ។​ក្រុម​ដែល​ចូលរួម​មានមក​ពី​ខេត្តបាត់ដំបង កំពង់ធំ តាកែវ ស្វាយរៀង អង្គការ Cam Yot-​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​-​អង្គការ Indo China Starfish-​ភ្នំពេញ​ក្រោ​ន​Football Club-​អង្គការ KPF ។​

​    ​ការប្រកួត​នេះ​ទទួលបាន​ការឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់ ​ការអភិវឌ្ឍន៍​អន្តរជាតិ​(United State Agency International Development-USAID) និង អង្គការ Family  Care Cambodia) ។​

​    ​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​លេង​លើ​ទីលាន​តូច​ដោយ​ម្ខាងៗ​មាន​គ្នា ៥ នាក់​ហើយ​លេង​តាម​រូបមន្ត​ជម្រុះ​ប្រភេទ​កីឡាអត្តពលកម្ម​មានរ​ត់ ៥០​ម៉ែត្រ ១០០​ម៉ែត្រ និង ២០០​ម៉ែត្រ​បុរស​-​នារី ។​ចំពោះ​ប្រភេទ​កីឡា​ប៊ូល​ឈើ​វិញ​នោះ​មាន​ប្រកួត​ម្នាក់ ទល់​ម្នាក់​បុរស​-​នារី ប្រកួត ២​នាក់​ទល់​២​នាក់​បុរស​-​នារី និង ៤​នាក់​ទល់ ៤​នាក់​បុរស​-​នារី ។​