ក្រសួង​ធនធានទឹក ជូនដំណឹង ពី​កម្រិត​កំដៅ និង​ភាពយឺតយ៉ាវ រដូវរ​ស្សា​ឆ្នាំ​២០១៦

ភ្នំពេញ: ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ពី​ការកើនឡើង​នៃ​កម្រិត​​សីតុណ្ហ​ភាព ដែល​អាច​នឹង​ធ្វើអោយ​ស្ថានភាព អាកាសធាតុ​នៅ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៥ ដល់​ខែឧសភា ឆ្នាំ​២០១៦។ ខ្លឹមសារនៃសេចក្តីជូន​ដំណឹងនោះ មាន​ដូចខាងក្រោម៖

- សម្រាប់​រដូវប្រាំង​ឆ្នាំ​២០១៦ ពិសេស​ក្នុង​ខែមេសា និង​ឧសភា អាកាសធាតុ​អាច​នឹងមាន​សភាព​ក្តៅ​ហួតហែង សីតុណ្ហភាព​អតិបរមា​ នឹង​កើន​ដល់ ៤០-៤១ អង្សា​សេ​។​

- រដូវវស្សា​ឆ្នាំ​២០១៦ អាច​នឹង​មកដល់​យឺត ហើយ​នៅ​ដើមរដូវ​មាន​ភ្លៀង​ធ្លាក់​តិច​។

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥៕​