អភិបាល​រាជធានី​ភ្នំពេញ ប្រាប់​ធនាគារពិភពលោក​ពី​ការដោះស្រាយ​ដីធ្លី​បុរី​កីឡា និង​បឹងកក់​

ភ្នំពេញ: គណៈប្រតិភូ​ធនាគារពិភពលោក បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយបាន​ផ្តោតលើ​បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​រាជធានី​ភ្នំពេញ​ដូចជា សហគមន៍​បឹងកក់ និង​សហគមន៍​បុរី​កីឡា ដែល​នៅ​មិនទាន់បាន​ចប់សព្វគ្រប់ និង​បញ្ហា​មួយចំនួន​ផ្សេងទៀត​។​

លោក ប៉ា សុជាតិ​វង្ស បាន​ជម្រាបជូន​គណៈប្រតិភូ​ធ​នាគារ​ពិភពលោក​ថា បញ្ហា​ទំនាស់​ដីធ្លី​ដ៏​រាំ​រ៉ៃ​របស់​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា ត្រូវបានធ្វើ​ការដោះស្រាយ បាន​ប្រមាណ ៨០​ភាគរយ​ហើយ រហូតមកដល់​ពេលនេះ តាមរយៈ​ការខិតខំ​ប្រឹងប្រែង រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​។

​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​បញ្ជាក់ថា ទំនាស់​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​​កន្លងមក វា​លែង​ជា​បញ្ហា​ទៀតហើយ តែ​វា​ជាការ​បាត់បង់​ទំនុកចិត្ត​មកលើ​អាជ្ញាធរ ក្នុងការ​ធ្វើការ​ដោះស្រាយ​ជូន​ពួកគាត់​។

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បន្តថា ចំពោះ​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​នៅសល់​មិន​ដល់ ១០​គ្រួសារ អាច​ធ្វើការ​ដោះស្រាយបាន​ប្រសិន​ណា បើ​ពួកគាត់​មិន​មានការ​លោភលន់​...​។​

ជាមួយគ្នានេះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ជម្រាបជូន​ធនាគារពិភពលោក​អំពី​ស្ថានការណ៍ នៃ​ការប្រើប្រាស់​វិធានការ​រដ្ឋបាល និង​ច្បាប់​កន្លងមក នៅ​មិនទាន់​សាក​សម​នឹង​សង្គម​ប្រជាធិបតេយ្យ​នៅឡើយ​ទេ តែ​រាជរដ្ឋាភិបាល​បាន​ព្យាយាម ធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់ មិន​ត្រឹមតែ​ដីស្រែ កន្លែង​ស្នាក់នៅ​សមរម្យ​ប៉ុណ្ណោះ​ទេ តែ​បាន​គិតដល់​ពីមុខ​រប​រ ការអប់រំ អោយ​ចេះ​រស់នៅក្នុង​សហគមន៍​ទៀតផង​៕​