ពេជ្រ អា​វី​ហ្សា ធ្វើ​ឲ្យ​ស្រីៗ​ញាក់សាច់​

Sanofi

តារា​សម្ដែង​ស្រី​សម្រស់​ផូរផង់ និង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ទស្សនិកជន ពេជ្រ អា​វី​ហ្សា នាពេល​ថ្មីៗ​នេះ បាន​បង្ហោះ​រូបភាព​មួ​យស​ន្លឺ​ក​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង ជាមួយនឹង​តារាសម្ដែង​ស្រី​ថ្ពាល់ខួច មុខ​មូល​ក្រឡង់ សាត រស្មី ក្នុង​កាយវិការ​ថើប​គ្នា​ដ៏​ផ្អែមល្ហែម​មួយ។​

​រូបថត​មួយ​សន្លឹក​នេះ បានធ្វើ​ឲ្យ​ទស្សនិកជន​ទាំងឡាយ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ថែមទាំង​ចង់ដឹង​ពី​ការពិត​ទៀតផង។ រូបថត​មួយ​សន្លឹក ជាមួយនឹង​ការ​ថើប​ដ៏​ផ្អែមល្ហែម អម​ជាមួយនឹង​សម្ដី​មួយ​ឃ្លា​ថា «Gd morining kiss» ឬ «​អរុណសួស្ដី​នៃ​ការ​ថើប​» ត្រូវបាន​ទស្សនិកជន​មួយចំនួន​បង្ហាញ​ពី​ការអបអរសាទរ ហើយ​ខ្លះទៀត​បង្ហាញ​ពី​ចម្ងល់ និង ​ច្រណែន​នឹង​អ្នក​ទាំងពីរ​ទៀតផង។​ ទន្ទឹមនឹង​រូបភាព​ផ្អែមល្ហែម​នេះ រូបភាព​មួយ​សន្លឹក​ទៀត​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ ពេជ្រ អា​វី​ហ្សា ក៏​ធ្លាប់បាន​បង្ហោះ​រូបនាង ជាមួយនឹង​តារា​សម្ដែង​ស្រី សាត រស្មី ផងដែរ ដោយ​កាលនោះ អា​វី​ហ្សា បានសរសេរថា «​ញ៉ាំ​អី​ជាមួយ​ប្អូនស្រី និង ​ប្អូនប្រុស​» ក្នុង​លក្ខណៈ​ធម្មតា​ប៉ុណ្ណោះ។​

​បើទោះជា​យ៉ាងនេះ​ក្ដី ទស្សនាវដ្ដី «​ប្រជាប្រិយ​» មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ណាមួយ​ពី ពេជ្រ អា​វី​ហ្សា បានឡើយ ដោយ​ទូរស័ព្ទ​របស់​នាង​មិនអាច​ទំនាក់ទំនង​បាន។​ សូមបញ្ជាក់ថា ពេជ្រ អា​វី​ហ្សា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​អ្នកជំនួញ​ម្នាក់​ឈ្មោះ ហេង តែ​រយៈកាល​ចុងក្រោយ​នេះ ទំនាក់ទំនង​អ្នក​ទាំងពីរ​ហាក់​មាន​ភា​ព​រង្គោះរង្គើ បន្ទាប់ពី​គូ​កំណាន់ចិត្តរបស់​នាង មានការ​ប្រចណ្ឌ​ខ្លាំងពេក៕ រិទ្ធី ខេមរា​


   






Related