អូស្ត្រាលី កំពុងតាមដាន ជនសង្ស័យ ១២នាក់ ដែលអាចជា ភេរវករក្នុងស្រុក

ស៊ីដនី ៖ មន្ត្រីរដ្ឋាភិបាល អូស្ត្រាលីឲ្យដឹងនៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នំា ២០១៥ នេះថា ពួកគេ មានការព្រួយបារម្ ភចំពោះមនុស្ស ១២នាក់ នៅក្នុងប្រទេស ដែលប៉ូលិសជឿជាក់ថា អាចនឹង ប្រព្រឹត្តអំពើភេរវកម្មនៅថ្ងៃណាមួយ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ម៉ាល់ខូម ធឺនប៊ូល រៀបចំកិច្ច ប្រជុំមួយដើម្បីពិភាក្សាពីបញ្ហាសន្តិសុខជាតិ។

សារព័ត៌មានបាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃនេះទៀតថា រដ្ឋធានីកង់បេរ៉ា របស់អូស្ត្រាលី កំពុងតែស្ថិតនៅក្នុង ភាពភ័យខ្លាចនៃការវាយប្រហារណាមួយ ប៉ុន្តែមិនមែនដោយអំពើភេរវកម្ម ទ្រង់ទ្រាយធំនោះឡើយ គឺវាអាចបង្កឡើង ដោយការវាប្រហារពី ភេរវករ ម្នាក់ៗ ដែល ទទួលការបញ្ជាក់ដោយពួករដ្ឋអ៊ីស្លាម នៅពីក្រោយ។

ប្រទេសអូស្ត្រាលី នៅពេលនេះកំពុងតែធ្វើការរឹតបន្តឹងផ្នែកសន្តិសុខ និង ធ្វើការពង្រឹងច្បាប់ ប្រឆាំងនឹងអំពើភេរវកម្ម ក្នុងកម្រិតខ្ពស់មិនធ្លាប់មាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាសន្តិសុខ ជាក់ស្តែង ដែលខ្លួនជាមុខសញ្ញា នៃការវាយ ប្រហាររបស់ពួក អាយស៊ីស បន្ទាប់ពីប៉ារីស។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៤ មក ប្រទេសអូស្ត្រាលី បានទទួលរងការវាយប្រហារ ដោយអំពើភេរវកម្ម ចំនួន ៦លើក ប៉ុន្តែវាមិនទាន់មានសភាព ធ្ងន់ធ្ងរនោះឡើយ។ យ៉ាងណាក៏ ដោយជនសង្ស័យថា អាចបង្កភេរវកម្មខាងលើនេះ ភាគច្រើនជាបុរសក្មេងៗ ដែលបានទទួល ការបង្វឹក ឬ ពង្វក់អារម្មណ៍ដោយពួក ISIS តាមរយៈបណ្តាញសង្គម ហើយអាជ្ញាធរអូស្ត្រាលី កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕

អូស្ត្រាលី កំពុងតាមដាន ជនសង្ស័យ ១២នាក់ ដែលអាចជា ភេរវករក្នុងស្រុក