រដូវប្រាំង​ឆ្នាំ២០១៦ កម្ពុជា​នឹង​កើន​កំដៅ​ដល់៤១អង្សា

ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី២៣ វិច្ឆិកា​នេះ បានចេញ​សេចក្តីជូនដំណឹង​ថា សីតុណ្ហភាព​កម្ពុជា នៅ​ខែប្រាំង​ឆ្នាំ២០១៦ នឹង​កើន​កំដៅ ដែល​ធ្វើ​ឲ្យ​ក្តៅ​ហួតហែង ដោ​យសីតុណ្ហភាព​កើន​ពី៤០ដល់៤១អង្សា។ ​ក្រសួងក៏​អំពាវនាវ​ដល់​ស្ថាប័ន ក្រសួង អាជ្ញាធរ​ដែនដី អ្នកពាក់ព័ន្ធ​និង​សាធារណជន ត្រូវ​ចូលរួម​រក្សា​ទឹក​ទុក ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ប្រើ​សម្រាប់​វិស័យ​កសិកម្ម។

សេចក្តីជូនដំណឹងក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឲ្យដឹងថា ការ​ប្រែ​ប្រែ​អាកាសធាតុ​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច និង​សមុទ្រ​ចិន​ខាងត្បូង បានធ្វើ​ឲ្យ​ជះ​ឥ​ទិ្ធ​ពល ដល់​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា។ សេចក្តីជូនដំណឹងបន្តថា ចាប់ពី​ខែធ្នូ ឆ្នាំ២០១៥ ដល់​ខែឧសភា ឆ្នាំ២០១៦  សីតុណ្ហភាព​នៅ​កម្ពុជា នឹងមាន​ការប្រែប្រួល ពិសេស​នៅ​ខែមេសា និង​ឧសភា ឆ្នាំ២០១៦ កម្ពុជា​នឹង​កើន​កំដៅ ក្តៅ​ហួតហែង ដែល​សីតុណ្ហភាព​ជា​អតិបរមា​កើន​ពី ៤០ ដល់៤១ អង្សា។ លើសពីនេះ ស្ថានភាព​អាកាសធាតុ​បែបនេះ នឹងធ្វើ​ឲ្យ​រដូវវស្សា​ឆ្នាំ២០១៦ អាច​នឹង​មកដល់​យឺត ហើយ​ដើមរដូវ​វស្សា​នឹងមាន​ភ្លៀង​ធ្លាក់​តិច៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​