កម្លាំង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ឃ្លាំ​មើល​សកម្មភាព​របស់​ព្រះសង្ឃ​ដង្ហែ​កឋិន​ទៅ​វត្ត​នៅ​ព្រំដែន

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចាត់​ទុក​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច ឃ្លាំមើល​ការ​ដង្ហែ​អង្គ​កឋិន​ចេញ​ពី​វត្ត​ស្ទឹងមានជ័យ​ ក្រុងភ្នំពេញ ទៅ​កាន់​វត្ត​ដូង នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិត​ក្នុង​ឃុំ​ដូង ស្រុក​រមាសហែក នោះ​ថា​ជា​ការ​គំរាមកំហែង។

អ្នក​ផ្ដើម​បុណ្យ គឺ​ព្រះតេជព្រះគុណ យិន រតនសុធាវី គង់​នៅ​វត្ត​ស្ទឹងមានជ័យ មាន​ថេរៈដីកា​ថា ការ​ធ្វើ​បុណ្យ​កឋិន​ដង្ហែ​ទៅ​វត្ត​ដូង នៅ​ជិត​ព្រំដែន​កាល​ពី​ថ្ងៃទី២២ ខែ​វិច្ឆិកា​នោះ គឺ​ដើម្បី​បាន​ថវិកា​កសាង វត្ត​ផង និង​នាំ​យក​គ្រឿង​ឧបភោគ និង​បរិភោគ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ នៅ​តាម​ព្រំដែន ដែល​រដ្ឋាភិបាល​មើល​មិន​ឃើញ​ផង។ ប៉ុន្តែ​បែរ​ជា​មាន​កម្លាំង​អាជ្ញាធរ ប្រមាណ​ជាង៥០នាក់ ត្រូវ​បាន​ដាក់ ពង្រាយ ហាក់​បី​ដូច​ជា​ពិធី​បុណ្យ​កឋិន​នោះ បង្កើត​ចលាចល​អ្វីមួយ ហើយ​ត្រៀម​បង្ក្រាប​ភ្លាមៗ។

យ៉ាង​ណា​ក៏​ដោយ​ពុំ​មាន​ការ​ប៉ះទង្គិច​គ្នា បណ្ដាល​ឲ្យ​ពិធី​បុណ្យ​នោះ ផ្អាក​ដំណើរ​ការ​ឡើយ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។