លោក ប៊ុន សេង ដង្ហែកឋិន មហាសាមគ្គី ប្រគេនព្រះសង្ឃ វត្តដូនត្រឹក ស្រុកសំឡូត បានបច្ច័យជិត១០០លានរៀល

បាត់ដំបង ៖ ក្រោមការផ្តួចផ្តើមគំនិត របស់លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងលោកស្រី មេបញ្ជាការរង នាយទាហាន មកពីអង្គភាព នានាចំណុះឲ្យយោធភូមិភាគទាំងអស់ រួមនិងព្រះសង្ឃជិតឆ្ងាយ អណិកជនខ្មែរ នៅសហរដ្ឋអាមេរិក ពុទ្ធបរិស័ទ្ធមកខេត្តបន្ទាយមានជ័យ និងភ្នំពេញ នៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៥ បាន រួមគ្នាដង្ហែកឋិន មហាសាមគ្គី១ ដើម្បីប្រគេនព្រះសង្ឃ ក្នុងវត្តសុវណ្ណគង្គារ រតនារាម ហៅវត្តរស្មីដូនត្រឹក ដើម្បីដង្ហែទៅវេប្រគេន ព្រះសង្ឃ ដែលគង់ចាំ ព្រះវស្សាអស់ត្រីមាសក្នុងវត្ត ស្ថិតនៅ ភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត បានបច្ច័យជិត១០០លានរៀលនិងត្រៃមួយចំនួនធំ។

បន្ទាប់ពីគណៈកម្មការ អាចារ្យវត្តបានឡើងមានមតិស្វាគមន៍ដល់ពុទ្ធបរិស័ទ្ធក្នុងកឋិននេះ ដោយបានបញ្ជាក់ពី ប្រវត្តិនៃការកសាងវត្តនេះឡើង តាំងពីឆ្នាំ២០១០មកម្ល៉េះ តែពុំទាន់សាលាឆាន់ និងព្រះវហារនៅឡើយទេ ដោយយោងទៅតាមការ អំពាវនាវរបស់ព្រះចៅអធិការវត្តជាហូរហែរ ទើបពុទ្ធបរិស័ទ្ធ ជិតឆ្ងាយមានសទ្ធាជ្រះថ្លា ពិសេសលោកមេបញ្ជាការ ប៊ុន សេង និងភរិយា បានមូលមតិឯកភាពគ្នាដង្ហែ អង្គកឋិនទានមហាសាមគ្គីនេះនាថ្ងៃនេះ ឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត មានក្តីរំភើបរីករាយមិននឹកស្មានដល់ថា កឋិនមហាសាមគ្គីនេះ បានបច្ច័យច្រើន ជិត១០០លានរៀល និងមានត្រៃធំជាច្រើនទៀត ទុកដើម្បីយក ទៅកសាងសាលាឆាន់និងព្រះវិហារផង។

លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានអញ្ជើញ មានមតិនៅក្នុងពិធីនោះថា ក្នុងនាមលោកជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសំឡូតផង លោកបានថ្លែងអំណរគុណ ដល់ពុទ្ធបរិស័ទ្ធ ជិតឆ្ងាយទាំងអស់ ដែលបាន រួមគ្នាដង្ហែអង្គកឋិន មហាសាមគ្គីនេះឡើង និងបានធ្វើបុណ្យរួមគ្នា ដើម្បីលើកស្ទួយ វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

លោកមេបញ្ជាការ បានរំលឹកផងដែរថា ស្រុកសំឡូតយើងនេះគឺជាកន្លែងសមរភូមិក្តៅ និងទើបចប់សង្រ្គាម ទាំងស្រុង ក្នុងអំឡុងឆ្នាំ១៩៩៨ ហើយរាជរដ្ឋាភិបាល បានបង្កើតស្រុកនេះឡើង រហូតដល់មានការ រីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ ពិសេសវិស័យព្រះពុទ្ធសាសនា ហើយវត្តនេះក្នុង ចំណោមវត្តនៅក្នុងស្រុកសំឡូត ទាំងអស់ក៏ទើបតែបង្កើតក្រោយគេផងដែរ។

ទឹកប្រាក់ដែលបាន ពីអង្គកឋិនទាននេះបានចំនួន៩៨,៣២៥,២០០រៀល វេប្រគេនព្រះសង្ឃ ទុកសម្រាប់ប្រើប្រាស់កសាងវត្ត និងបានអំពាវនាវ ដល់ពុទ្ធបរិស័ទ្ធ ជិតឆ្ងាយសូមឲ្យ នាំគ្នាមកធ្វើបុណ្យ និងមកជួយបន្តបន្ទាប់ទៀត សម្រាប់វត្តនេះថែមទៀតផងដែរ៕