លោក ឧកញ៉ា សៀង ណាំ ជូបសំណេះសំណាល និងប្រគល់អណ្តូង ទឹកស្នប់ ជួនប្រជាពលរដ្ឋ ស្រុកបន្ទាយស្រី

សៀមរាប ៖ លោក ឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងជា ប្រធានកិតិ្តយសសមាគម ជួយទ្រទ្រង់ ផ្នែកអប់រំ និងសុខភាព ដល់ប្រជាជនកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំសមាជិក សមាជិកការ សមាគមមកពីប្រទេសជប៉ុន ជូបសំណេះសំណាល ប្រគល់អណ្តូងទឹកស្នប់ និងពិនិតព្យាបាល មាត់ធ្មេញជូនប្រជាពលរដ្ឋ នៅភូមិជ័យ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

មានប្រសាសន៏នាឱកាសនោះលោក ឧកញ៉ាសៀង ណាំ បានអោយដឹងថាក្នុងឆ្នាំនេះ ក្រុមប្រតិភូ នៃសមាគម ជួយទ្រទ្រង់ផ្នែកអប់រំនិងសុខភាពដល់ប្រជាជន កម្ពុជាមកពីប្រទេសជប៉ុនដឹកនាំដោយលោក តាកូជិ និងលោក តាកីសាវ៉ាបានមកប្រទេសកម្ពុជា ជួយឧបត្ថមនូវអណ្តូងទឹកស្នប់ចំនួន៩០អណ្តូង និងដឹកនាំគ្រុមទន្តពេទ្យ ចំនួន៦០នាក់ មកជួយពិនិត្យនិងព្យាបាលមាត់ធ្មេញ ជូនប្រជាពលរដ្ឋ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ខែវិច្ចកា ដល់ថ្ងៃទី២២ ខែវិច្ចិកា ២០១៥ នៅតាមបណ្តាមូលដ្ឋាននានា ក្នុងខេត្តសៀមរាប ។ ដោយឡែកអណ្តូង ទឹកស្នប់ ចំនួន៩០អណ្តូង គឺចែកជូន ប្រជាពលរដ្ឋ ចំនួន៥ភូមិ គឺភូមិពាក់ស្នែង ស្រុកអង្គរធំ៣០អណ្តូង ភូមិជ័យឃុំរុន តាឯក ស្រុកបន្ទាយស្រី១៥អណ្តូង ភូមិរុន ១៥អណ្តូង ភូមិតានី១៥ អណ្តូងនិង ភូមិថ្នល់១៥អណ្តូង ។

លោក ឧកញ៉ា សៀង ណាំ បានបញ្ជាក់ទៀតថា គិតមកដល់ពេលនេះគឺ មានរយៈពេល១៥ឆ្នាំ មកហើយដែល សមាគមន៏ ជួយទ្រទ្រង់អប់រំនិងសុខភាពដល់ប្រជាជន កម្ពុជាយើងនេះបានបំពេញ កិច្ចការនិងជួយ ឧបត្ថម្ភយ៉ាង ធំធេង ចំពោះប្រជាជនខេត្តសៀមរាប ក្នុងនោះរួមមាន អគារសិក្សា២៣ខ្នងស្មើរនឹង១១២បន្ទប់ ក្នុងនោះបង្កើត ជាអនុទ្យាល័យបាន៤កន្លែងរួម និងសម្ភារៈសិក្សាមួយចំនួនធំទៀត ។ ការងារទ្រទ្រង់សុខភាព ប្រជាជន សមាគមន៏ បានកសាងអណ្តូងទឹកស្អាត ដែលជា ប្រភេទអណ្តូងស្នប់ខ្នាតតូច បានចំនួន២៦៦០អណ្តូង និងអណ្តូងទឹកស្នប់ខ្នាតធំ មានបំពាក់ម៉ាស៊ីនបូមទឹក អាងទឹក និងបណ្តាញចែកចាយទឹកស្អាត បាន១កន្លែង នៅក្នុងឃុំសង្វើយ ។ ជាមួយគ្នានោះដែរ សមាគមបានដឹកនាំក្រុមទន្តពេទ្យ មកជួយពិនិត្យនិងព្យាបាល ជម្ងឺមាត់ធ្មេញ ជូនប្រជាពលរដ្ឋជារៀងរាល់ឆ្នាំផងដែរ។

លោក ឧកញ៉ាសៀង ណាំ ក្នុងនាមប្រជាពលរដ្ឋខេត្តសៀមរាប បានកោតសរសើរនិងថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅចំពោះលោកតាគូជិ និងលោកតាគីសាវ៉ាព្រមទាំងសមាជិកសមាជិការ នៃសមាគមន៏ជួយទ្រទ្រង់ ផ្នែកអប់រំនិងសុខភាពប្រជាជនកម្ពុជា នៅប្រទេសជប៉ុនទាំអស់ ដែលបានចំណាយពេលវេលា និងថវិការ មកជួយដល់ប្រជាជនកម្ពុជា ។ លោកបានចាត់ទុកថាទឹកចិត្តដ៏សប្បុរសធម៏និង អំណោយដ៏ថ្លៃថ្លានេះ ពិតជាបានរួមចំណែក យ៉ាង ធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើអោយប្រជាជន និងប្រទេសកម្ពុជាមានការអភិវឌ្ឍន៏និងមានការរីកចំរើនរុងរឿង៕

លោក ឧកញ៉ា សៀង ណាំ ជូបសំណេះសំណាល និងប្រគល់អណ្តូង ទឹកស្នប់ ជួនប្រជាពលរដ្ឋ ស្រុកបន្ទាយស្រី

លោក ឧកញ៉ា សៀង ណាំ ជូបសំណេះសំណាល និងប្រគល់អណ្តូង ទឹកស្នប់ ជួនប្រជាពលរដ្ឋ ស្រុកបន្ទាយស្រី

លោក ឧកញ៉ា សៀង ណាំ ជូបសំណេះសំណាល និងប្រគល់អណ្តូង ទឹកស្នប់ ជួនប្រជាពលរដ្ឋ ស្រុកបន្ទាយស្រី

លោក ឧកញ៉ា សៀង ណាំ ជូបសំណេះសំណាល និងប្រគល់អណ្តូង ទឹកស្នប់ ជួនប្រជាពលរដ្ឋ ស្រុកបន្ទាយស្រី