លោក សេង គន្ធ ដឹកនាំមន្រ្តី និងក្រុមយុវជន ចុះសំអាតបរិស្ថាន និងសំអាតអនាម័យ តាមមូលដ្ឋាន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដូចតាមបណ្តាខណ្ឌដទៃទៀតដែរ សម្រាប់ ខណ្ឌពោធិ៍សែនជ័យវិញ ក៏បានរៀបចំទិវាបរិស្ថានជាតិផងដែរ ក្រោមដឹកនាំ ដោយលោក សេង គន្ធ អភិបាលរងខណ្ឌ តំណាងឲ្យលោក ហែម ដារិទិ្ធ អភិបាលខណ្ឌ ក្រោមប្រធានបទ "ភូមិខ្ញុំគ្មានសំរាម" ។

សម្រាប់យុទ្ធនាការសំអាតបរិស្ថានខាងលើនេះ មានការអញ្ជើញចូលរួមផងដែរពី មន្រ្តីបរិស្ថាន ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមកាយារិទ្ធិ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ ព្រះសង្ឃ ក្រុមសន្តិសុខ មន្ត្រីសាលាខណ្ឌនិងថ្នាក់ដឹកនាំតាមទីផ្សារទាំង៣សរុបទាំងអស់ចំនួន169នាក់។

នៅក្នុងឱកាសនោះ លោក សេង គន្ធ បានណែនាំទៅដល់ ម្ចាស់អាជីវករ ដែលលក់ក្នុងផ្សារសិនធ្យូរីផ្លាហ្សា ឲ្យទុកដាក់សំរាម ដែលខ្លួន បានលក់ឲ្យបានត្រឹមត្រូវ នឹងប្រមូលទុកដាក់ ឬវេចខ្ចប់ដាក់ ក្នុងធុងសំរាម ជាពិសេសនោះ លោក បានសួរសុខ ទុក្ខដល់ទៅអាជីវករផងដែរ។

លោក សេង គន្ធ បានថ្លែងបន្តទៀតថា ដោយសារថ្ងៃនេះជាទិវាបរិស្ថាននោះ ខណ្ឌពោធិ៍សែនជ័យ ក៏បានរៀបចំសំអាតបរិស្ថាន និងអនាម័យតាមដងផ្លូវ ដើម្បីឲ្យមានការពញ្ញាក់ស្មារតី ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ លើការចូលរួមថែរក្សា សោភ័ណភាពកាន់តែប្រសើរឡើង៕