នគរបាលខណ្ឌជ្រោយចង្វារ បង្ហាញមុខក្រុមចោរប្លន់ និង មុខសញ្ញាចែកចាយគ្រឿងញៀន ៥ នាក់

Sanofi

នគរបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានបង្ហាញមុខជនសង្ស័យចំនួន ៥ នាក់ ក្នុងនោះ ២ នាក់ ពាក់ព័ន្ធបទល្មើសប្លន់ យកទ្រព្យសម្បត្តិជនរងគ្រោះ នៅសង្កាត់កោះដាច់ និង ៣ នាក់ផ្សេងទៀត ពាក់ព័ន្ធសកម្មភាពចែកចាយគ្រឿងញៀន នៅសង្កាត់បាក់ខែង។

មន្រ្តីនគរបាល ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា សម្រាប់ករណីចែកចាយគ្រឿងញៀន កម្លាំងនគរបាល បានចាប់ខ្លួន ជនសង្ស័យ ៣ នាក់ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ដោយដកហូតថ្នាំញៀនមួយកញ្ចប់ធំ ម៉ូតូមួយគ្រឿងផងដែរ។

ដោយឡែកករណីប្លន់វិញ កម្លាំងនគរបាល បានចាប់ខ្លួន ជនសង្ស័យ ២នាក់ ក្រោយពីពួកគេ បានធ្វើសកម្មភាពឡើងទៅរឹតក ជនរងគ្រោះនៅលើផ្ទះ ស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះដាច់ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

ក្រោយពីបង្ហាញមុខរួចមក ជនសង្ស័យទាំង៥នាក់ ត្រូវបាន បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ សុទ្ធ គឹមសឿន

  

Related