នៅ​សុខៗ ខាំ ពង ប្តី​ដាច់​មួយ​កំណាត់​

Sanofi

​វា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​និង គួរឱ្យភ្ញាក់ផ្អើល បំផុត ដែល​បុរស​ជា​ប្តី ពេល​កំពុង​ដេក​លង់លក់ មិនដឹង​មានរឿង​អ្វី ស្រាប់តែ​ប្រពន្ធ ខាំ​ពង​ប្តី​ដាច់​មួយ​កំណាត់ សល់​តែ​ស្បែក ទាំង​ប្តី​មិនដឹង​ខ្លួន ហើយ​ត្រូវបាន​នាំ ទៅ​សង្គ្រោះបន្ទាន់​​នៅ​មន្ទីរពេទ្យ។ ​ពេលទៅដល់​មន្ទីរពេទ្យ ដោយ​ពិនិត្យឃើញថា លិង្គ​មួយ​កំណាត់​ត្រូវ​ដាច់​បណ្តូល ឬ​ដាច់​ស្នូល​ក្នុង​អស់​ទៅហើយ នៅជាប់​តែ​ស្បែក​ក្រៅ​តឹក​ឡឹ​កៗ ទើប​គ្រូពេទ្យ​សម្រេច​កាត់ចេញ​តែម្តង។​

​បើតាម​ការឱ្យ​ដឹង​រប​ស់​នគរបាល​ស្រុក​សន្ទុក​ខេត្ត​គ​ពង់​ធំ បានឱ្យដឹងថា រឿងរ៉ាវ​នេះ​បាន​កើតឡើង​នៅក្នុង​ខ្ទម​ចាំចម្ការ​ស្វាយចន្ទី​មួយកន្លែង នៅ​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ស្ថិតក្នុង​ភូមិ​ស៊ី​វុត្ថា ឃុំ​ប្រាសាទ ស្រុក​សន្ទុក ដែល​បង្កឡើង​ដោយ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ យិ​ម ឈ័ន អាយុ​២៨​ឆ្នាំ បាន​ខាំ​លិង្គ​ប្តី​ខ្លួនឯង​ឈ្មោះ ប៉ាន់ សេង អាយុ​៣២​ឆ្នាំ។ ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ មានកូន​ស្រី អាយុ​៦​ឆ្នាំ​ម្នាក់ ។​

​បើតាម​ការ​ឱ្យដឹងពី​ខាង​សាច់ញាតិ​របស់​ជនរងគ្រោះ បាន​ប្រាប់ថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ យឹម ឈ័ន គឺជា​មនុស្ស​មាន​សតិ​មិន​គ្រប់គ្រាន់​ទេ មួយរយៈ​ចុងក្រោយ​នេះ។ នៅ​យប់កើតហេតុ​នោះ ពេល​ប្តី​កំពុង​ដេក​លង់លក់ បន្ទាប់​មកពី​ធ្វើ​ការងារ​អស់កម្លាំង​ពីថ្ងៃ​ផង​នោះ ស្ត្រី​ជា​ប្រពន្ធ​បាន​ខាំ​ទាញ​ប្រដាប់ភេទ​ប្តី ធ្វើឱ្យ​ប្តី​ស្រែក​ឆោឡោឡើង ស្រែក​រោទិ៍​ដូច​គោ ផ្អើល​អស់​គេឯង​ក្នុងភូមិ ទាំងយប់​អា​ធ្រា​ត្រ។

ដោយ​ខាំ​ជាប់ មិន​ព្រម​លែង ប្តី​ព្យាយាម​ទះកំផ្លៀង​ប្រពន្ធ​ជាច្រើន​ដៃ ទម្រាំ​តែ​ព្រលែង​វិញ ហូរឈាម ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សន្ទុក។ ​ដោយសារតែ អាកា​រៈ​ធ្ងន់ធ្ងរ​ពេក ក្រុមគ្រូពេទ្យ ពុំមាន​លទ្ធភាព​ជួយ​ត​ភ្ជាប់​ឱ្យ​វិញ​បានឡើយ ព្រោះ​ខាំ​ដាច់​បណ្តូល​ក្នុង​ទៅហើយ នៅសល់តែ ស្បែក​ខាងក្រៅ តែប៉ុណ្ណោះ គ្រូពេទ្យ ក៏​សម្រេចចិត្ត​កាត់ចោល​មួយ​កំណាត់​តែម្តងទៅ៕​ សុថា​ត់​

Related