យុវជន​ដែល​ចាក់​សម្លាប់​សង្សារ​ខ្លួនឯង អាច​ជាប់ពន្ធនាគារ​អស់​មួយជីវិត​

កណ្តាល: ករណី​ចាក់​សម្លាប់​មិត្តស្រី​របស់ខ្លួន​ចំនួន​២៨​កាំបិត ព្រោះតែ​រឿង​បង្ខំ​អោយ​ចុះ​អេ​តា​ស៊ីវិល​ជាមួយគ្នា ដែល​ជនល្មើស​គឺជា​មិត្ត​ប្រុស​នោះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល លោក​សាយ ស​ម្ភ​ស្ស​សេរី ចេញ​ដីការ​សម្រេច​ឃុំ​ខ្លូន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ កាលពី​វេលា​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

​ការសម្រេច​ឃុំខ្លួន​បុរស​ជា​សង្សារ​ខាងលើ ធ្វើឡើង​បន្ទាប់ពី ជន​រូបនេះ​ត្រូវបាន​ព្រះ​អាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល​ធ្វើការ​ចោទប្រកាន់ ពីបទ " ឃាតកម្ម​គិតទុក​ជាមុន " តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ។

​យោងតាម​បទ​ចោទ​នេះដែរ បុរស​ជា​សង្សារ អាច​ជាប់ពន្ធនាគារ​អស់​មួយជីវិត ប្រសិនបើ​តុលាការ​រកឃើញ ថា មាន​ពិរុទ្ធភាព ដូច​ការចោទប្រកាន់​ពិតមែន​នោះ ។​

​សូមបញ្ជាក់​ជនជាប់ចោទ​មានឈ្មោះ រម្យ សុង​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៃ​វិទ្យាស្ថាន​ប៊ែ​ល​ធី​អន្តរជាតិ សាខា​ក្រុង​តាខ្មៅ ហើយ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ក្រពើ​ហា សង្កាត់ ព្រែក​ឬ​ស្សី ក្រុង​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​នារី​ជា​សង្សារ​ដែល​ត្រូវ​ចាក់​សម្លាប់ មានឈ្មោះ ផែន សុភា​វី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​ដូចគ្នា​ជាមួយ បុរស​ជា​សង្សារ ឬ​ជនល្មើស ហើយ​បច្ចុប្បន្ន​មាន​ទីលំនៅ ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។​

​គួររំលឹកថា កាលពី​វេលា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​នៅ​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល បន្ទាប់ពី​អ្នកស្រុក​រស់នៅ​ក្បែរ​ទីនោះ បាន​ប្រទះឃើញ​សព​នារី​ម្នាក់ ដេកស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ដោយ​សភាព​សព​ត្រូវបាន​ឃាតកម្ម​ចាក់​សម្លាប់​ដោយ​វត្ថុ​ចុង​ស្រួច​ជាច្រើន​កន្លែង បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុ​ង​ឈាម​តែម្តង ។ ភ្លាមនោះ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ នឹងធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព ដើម្បី​រក​ភ័​ស្ត​តាង​បន្ថែម ក្នុងការ​តាម​ចាប់ខ្លួន​ជនដៃដល់ ។​

​នៅវេលា​ម៉ោង ១២ និង ០០​នាទី​ថ្ងៃខែ​ឆ្នាំ​ដ​ដេ​ល​នោះ សមត្ថកិច្ច​ស្រុង​ស្អាង សហការ​ជាមួយ​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​ខេត្ត ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿង ណា​រ៉ា ស្នងការរង​នគរបាល​ខេត្ត​ទទួល​ផែន​យុត្តិធម៌ បាន​ចុះទៅ​ឆែកឆេរ​បន្ទប់​ជួល​របស់​បុរស​ជា​សង្សារ នៅ​ចំណុច​ភូមិ​ភូមិ​ក្រពើ​ហា សង្កាត់ ព្រែក​ឬ​ស្សី ក្រុង​ខ្មៅ ខេត្តកណ្តាល ដោយ​សង្ស័យថា ការស្លាប់​របស់​នារី​ជា​សង្សារ​អាចមាន​ជាប់​ពាក់​ព័​ន្ថ​នឹង​រូបគេ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​រឿង ណា​រ៉ា បាន​ប្រាប់​អោយដឹងថា ដោយយោង​តាម​សម្តី​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ម្ចាស់​ផ្ទះជួល បាន​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ​រម្យ សុង​ហេង កាលពី​យប់​ថ្ងៃកើតហេតុ គឺ​មិនបាន​ត្រឡប់មកផ្ទះ​ទេ ទើបតែ​ឃើញ​មកដល់ នៅវេលា​ថ្ងៃ​ត្រង់នេះ​បន្តិច ទើប​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ បញ្ចូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ថែម​ជុំវិញ​ករណី​ឃាតកម្ម​ខាងលើ ។​

​ក្រោយ​ការសាកសួរ​ពី​សមត្ថកិច្ច​ជំនាញ ទៅកាន់​ជនសង្ស័យ អស់​ជិត​៣​ម៉ោង​រួចមក នៅវេលា​ម៉ោង​១៥ និង​៣០ នាទី​ល្ងាច​ថ្ងៃខែ​ដដែល ជនល្មើស​បាន​ឆ្លើយ​សារភាព ថា ខ្លួន​ពិត​បានសម្លាប់ នារី​ជា​សង្សារ ពិតប្រាកដ​មែន ដោយ​កាំបិត​ចុង​ស្រួច​មួយ​ដើម ។​

​ជនសង្ស័យ​បន្តថា មូលហេតុ​ដែល​នាំ​រូបគេ​សម្រេច​បញ្ចប់​និស្ស័យ​ជាមួយ​នារី​សង្សារ​ទៅដោយ​បែបនេះ គឺ​ដោយសារ រូបគេ​សុំ​ចែកផ្លូវ​គ្នា ហើយ​ត្រឡប់​ទៅរក​មិត្តស្រី់​ដើម​វិញ តែ​ត្រូវបាន​នារី​ជា​សង្សារ​បដិសេធ ហើយ​ថែមទាំង​បង្ខិតបង្ខំ​អោយ​ចុះ​អេ​តា​ស៊ីវិល ជាមួយគ្នា​ទៀត បើ​ពុំ​ដូច្នេះ​ទេ រូបនាង​នឹង​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​បុរស​ជា​សង្សារ រឿង​ធ្លាប់​រួមដំណេក​ជាមួយគ្នា ៕

យុវជន​ដែល​ចាក់​សម្លាប់​សង្សារ​ខ្លួនឯង អាច​ជាប់ពន្ធនាគារ​អស់​មួយជីវិត​