បង្កើត​គណៈកម្មាធិការ​ធ្វើ​កោសល្យវិច័យ មនុស្ស​២​នាក់​ស្លាប់ និង​ជាច្រើន​នាក​ទៀត​កំពុង​សង្គ្រោះ បន្ទាប់ពី​សង្ស័យ​ពុល​ស្រា​

ក្រចេះ:  អាជ្ញាធរ​ស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៣ វិច្ឆិការ នេះ អាជ្ញាធរ​ស្រុក បាន​បង្កើត​គណៈកម្មាធិកា​រ ដើម្បី​ធ្វើ​កោសល្យវិច័យ​លើ​ម្ហូប​អារ​ហារ និង​ស្រាស​ក្រោយ ពី​សង្ស័យថា ការស្លាប់​របស់​អ្នកភូមិ​ចំនួន​២​នាក់ បណ្តាលមកពី​សារធាតុ​ពុល​។​

​យ៉ាងហោច​មាន​អ្នកភូមិ​ចំនួន​២​នាក់ រស់នៅក្នុង​ភូមិ​ចារ​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ ត្រូវបាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុងអំឡុង​រយៈពេល​២​ថ្ងៃ​ជាប់ៗ និង​ក៏មាន​អ្នកភូមិ​ជាង​២០​នាក់ កំពុងតែ​ស្ថិតក្នុង​ការសង្គ្រោះ ពី​ក្រុមគ្រូពេទ្យ ក្រោយពី​អ្នកភូមិ​ទាំង​ចំនួន​ជាង​៣០​នាក់ រស់នៅក្នុង​ភូមិ​ខាងលើ​បានកើត​មាន​អកា​រៈ​ក្អួតចង្អោរ វិលមុខ ទន់ដៃទន់ជើង ស្រវាំងភ្នែក​។​

​អាកា​រៈរ​បស់​អ្នកភូមិ​កើតមាន​បែបនេះ បាន​ឡើង​មាន​ក្រោយ​ពេលដែល​ពួកគាត់​ទាំង អស់​គ្នា​បាន​ទៅ​ចូលរួម​កំដរ បុណ្យសព​មួយ​ក្នុងភូមិ និង​ក៏បាន​នាំគ្នា​ហូបចុក ផឹក​ស្រាស កំដរ​រោងបុណ្យ កាលពី​ថ្ងៃទី​២០ ខែវិច្ឆិការ ។​

​នគរបាល​ស្រុក​សំបូរ បាន​និយាយថា ក្រៅពី​មាន​អ្នកភូមិ​ពីរ​នាក់​បាន​ស្លាប់ បន្ទាប់ពី កើតមាន​អកា​រៈ​ធ្ងន់ធ្ងរ ក្អួតចង្អោរ វិលមុខ​ស្រវាំងភ្នែក ទន់​ដៃជើង ក៏មាន​អ្នកភូមិ ស្រី​-​ប្រុស ចំនួន​ជាង​២០​នាក់​ទៀត ក៏ត្រូវ​បាន​នាំមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​ក្នុង នោះ​មាន​ពីរ​នាក់​កំពុងតែ​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​។​

​បុរស​ទាំងពីរ​នាក់​ដែល​បាន​ស្លាប់​មានឈ្មោះ ប៉ែន ផាង អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ចារ​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ ត្រូវបាន​ស្លាប់​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា បន្ទាប់ពី​មកពី​ចូល រួម​កំដរ បុណ្យសព​និង​បាន​ផឹក​ស្រាសរ ជាមួយ​អ្នកភូមិ​ដ៏ទៃទៀត​បាន​រយៈពេល​មួយ ថ្ងៃ​រួចមក​។ បុរស​ម្នាក់ទៀត​ឈ្មោះ​ឈឺ​ម ឆោម អាយុ​៣០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​បាន ស្លាប់​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ក្រោយពី​ផឹកស្រា​ស កំដរ​បុណ្យសព​បាន​រយៈពេល​២​ថ្ងៃ​។​

​សេចក្តីរាយការណ៍​ពី​អ្នកភូមិ​ចារ​ថ្នោល បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ចូលរួម​កំដរ បុណ្យសព កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា មាន​អ្នកភូមិ​ជាច្រើន​នាក់​ចូលរួម ។ ក្នុងនោះ​មាន​អ្នកភូមិ​ចំនួន ជាង​៣០​នាក់ បាន​ផឹកស្រា​សកំដរ​បុណ្យ​។ ហើយ​បន្ទាប់ពី​ផឹក​អ្នកភូមិ​ទាំងនោះ បានកើត មាន​អកា​រៈ​ក្អួតចង្អោរ វិលមុខ ស្រវឹង​ភ្នែក រហូត​ឈាន​ឲ្យ​ស្លាប់​។​

​អធិការ​នគរ​រង​នគ​បាល​ស្រុក​សំបូរ លោក​ឈិន សំបូរ បាន​ឲ្យ​ដឹងថា នៅមាន​អ្នកភូមិ ជាច្រើន​នាក់​ទៀត កំពុង​តែមាន​អ​ការៈវិល​មុខ ទន់ដៃទន់ជើង ក្អួត ស្រវាំងភ្នែក​ក្នុងនោះ មាន​ពីរ​នាក់ ស្ថិតក្នុង​អកា​រៈ​ធ្ងន់ធ្ងរ​និង​ក៏​កំពុងតែ​នាំមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​មួយចំនួន ទៀត​កំពុង​សម្រាក​នៅ​មណ្ឌល​សុខភាព​ស្រុក​។​

​លោក​ឈិន សំបូរ បានបញ្ជាក់​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ករណី​មនុស្ស​ស្លាប់​នេះ អាជ្ញាធរ ស្រុក​បាន​បង្កើត​គណៈកម្មាធិកា​រ ដើម្បី​ត្រួត​ពិនិត្យមើល​លើ​ស្រា​និង​ម្ហូបចំណី​អារ​ហារ​ដើម្បី ស្វែងរក​មូលហេតុ ព្រោះ​អាកា​រៈ​របស់​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច​សន្និដ្ឋានថា អាច​បណ្តាលមកពី​សារ​ធាតុ​ពុល​៕

បង្កើត​គណៈកម្មាធិការ​ធ្វើ​កោសល្យវិច័យ មនុស្ស​២​នាក់​ស្លាប់ និង​ជាច្រើន​នាក​ទៀត​កំពុង​សង្គ្រោះ បន្ទាប់ពី​សង្ស័យ​ពុល​ស្រា​