អាជ្ញាធរ ប្រារព្ធ​ពិធីបុណ្យ​អុំទូក ដែល​ធ្វើតាម​ប្រពៃណី​លំនាំ​ចម្លាក់​កងទ័ពជើងទឹក នៅ​ជញ្ជាំង​ប្រាសាទបន្ទាយឆ្មារ​

បន្ទាយមានជ័យ: ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​កសិន​ប្រាសាទបន្ទាយឆ្មារ ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ត្រូវបាន​អាជ្ញាធរ និង​អ្នកស្រុក ធ្វើតាម​ប្រវត្តិ និង​ប្រពៃណី​ជា​រៀងរាល់ឆ្នាំ ដូច​លំនាំ​ចម្លាក់​កងទ័ពជើងទឹក​ខ្មែរ នៅ​ជញ្ជាំង​ប្រាសាទ​។ ឆ្នាំនេះ ពិធីបុណ្យ​អុំទូក បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២១-២២ វិច្ឆិកា ដោយមាន​មនុស្ស​រាប់ពាន់នាក់​ចូលរួម​។​

​ប្រវត្តិសាស្ត្រ និង​សិ​ល្បះ​វប្បធម៌​ខ្មែរ បញ្ជាក់ថា នៅ​ជញ្ជាំង​ខាងមុខ ប៉ែក​ខាងឆ្វេង​នៃ​ប្រាសាទបន្ទាយឆ្មារ មាន​រូបចម្លាក់​ធំជាងគេ​បង្អស់​នៃ​កងទ័ពជើងទឹក​ខ្មែរ សម័យអង្គរ​ប្រយុទ្ធ​យ៉ាងខ្លាំង​ក្លា បាន​ជ័យជម្នះ​លើ​កងទ័ពជើងទឹក​ចាម ចូល​ឈ្លានពាន​។ ប្រាសាទបន្ទាយឆ្មារ កសាង នៅ​ចុង​ស​.​វ​ទី​១២ គឺ​ឧទ្ទិស​ដល់​ព្រះ​មាន​ស្រិ​ន្ទ្រ​កុមារ រាជបុត្រ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ និង​សេនា​ជំនិត ៤​នាក់​។ ទើប​គ្រប់​សម័យកាល រាជការ និង​អ្នកស្រុក តែង​ធ្វើ​ពី​ធី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ បណ្តែតប្រទីប ក្នុង​កសិន​ខាងកើត​រា​ល់ៗ​ឆ្នាំ​។​
 
​គណ​:​កម្ម​ការរៀបចំ និង​លោក វ៉ែន សំ​អូន មេឃុំ​បន្ទាយឆ្មារ អោយដឹង នៅ​ថ្ងៃទី​២២​វិច្ឆិកា​ថា ឆ្នាំនេះ ពិធីបុណ្យ​អុំទូក នៅ​កសិន​ប្រាសាទ ២​ថ្ងៃ គឺ​ថ្ងៃទី​២១-២២​វិច្ឆិកា មាន​កីឡា​ទូកង​ខ្លី ចំនួន ១២​ក្រុម​។ គឺ​:១-​ក្រុម​ឈ្មោះ សម្រស់​ទូកង AMK​។ ២-​ក្រុម​រតន​:​សាមគ្គី​ព្រៃ​ច​ង្ហា​រ​។ ៣-​ទន្លេសាប​សាមគ្គី​មានជ័យ​។ ៤-​សុវណ្ណ​បុប្ផា​បន្ទាយឆ្មារ​លិច​សែន​ជ័យ​។ ៥-​បារមី​ប្រាសាទបន្ទាយទ័ព ៥១៤​។ ៥-​បន្ទាយឆ្មារ​ជើងមាន​រិ​ទ្ធិ​។ ៦-​នី​រតនា​មានជ័យ​។ ៧-​អធិរាជ​ខ្ទីង​ក្រហម​មាន​រិ​ទ្ធិ​។ ៨-​បារមី​ប្រាសាទ​មេបុណ្យ​សែន​ជ័យ​បន្ទាយឆ្មារ​មាន​រិ​ទ្ធ​។​១០-​ប្រាសាទ​កសិន​មាន​រឹទ្ធិ​។ ១១- បារាយណ៍​មេបុណ្យ​ជ្រែ​កមេឃ និង​១២-​ក្បាល​ទន្សោង​មានជ័យ​។​
    
​ក្នុងនោះ ក៏មាន​ទូកង​ស្ត្រី​កិត្តិយស​របស់​សាខា​កាកបាទក្រហម​ស្រុក ដឹកនាំ​ដោយ​អ្នកស្រី ឃុ​ត ស៊ីនួន ប្រធានកិត្តិយស ចូលរួម​ផងដែរ​។​
       
​គណ​:​កម្ម​ការ​បច្ចេកទេស អោយដឹងថា ជា​លទ្ធផល​លេខ​១ បាន​ទៅ​ក្រុម​នី​រតនា​មានជ័យ  លេខ​២ បាន​ទៅ​ក្រុម​ប្រសា​ទកសិន​មាន​រិ​ទ្ធិ លេខ​៣ ក្រុម​រតន​:​សាមគ្គី​ព្រៃ​ច​ង្ហា​រ និង​លេខ​៤ ក្រុម​ក្បាល​ទន្សោង​មានជ័យ​។​
   
​លោក ប្លែក វា​រី អភិបាលស្រុក​ថ្មពួក និយាយថា ពិធីបុណ្យ​អុំទូក ក្នុង​កសិន​ប្រាសាទបន្ទាយឆ្មារ​នេះ តែង​ធ្វើ​មិនដែល​ខកខាន តាម​លំ​អាន និង​ប្រវត្តិ​រូបចម្លាក់​នៃ​វីរ​:​ភាព​អង់អាច​ក្លាហាន មាន​ជំនាញ​ពូកែ​របស់​កងទ័ពជើងទឹក​ខ្មែរ សម័យបូរាណ​ផង និង​រំលឹក​គុណ​ព្រះ​គង្គារ​ផង​។ អាជ្ញាធរ​ស្រុក ក៏​ចង់​ជំរុញ​ទាក់ទាញ​ភ្ញៀ​បទេស​ចរ​ជាតិ អន្តរជាតិ​មក​ទស្សនា​ប្រាសាទបន្ទាយឆ្មារ​បន្ទាយ​ទ័ព សំណាង​តា​សុក មេបុណ្យ តា​ព្រហ្ម ជាដើម​។​
 
​លោក​និយាយ​បន្តថា ពីមុន យើង​គ្មាន​លទ្ធភាព​ក៏​ប្រារព្ធ​អុំទូក​ដែរ គឺ​ប្រើ​ទូក​"​ច្រូតស្មៅ​" មក​ប្រកួត​។ តែ​ឥឡូវ​យើង​មាន​"​ទូក ង​"​សមរម្យ​យកមក​អុំ​ហើយ​។​ពោលគឺ​យើង​ជំរុញ​កីឡាករ ក៏​ដូច​អ្នក​មិនមែន​អាជីព​កីឡា​។​
    
​ឆ្លៀតឱកាស លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​យកចិត្ត​ទុក​ថែរក្សា​ការពារ ស្តុក​ទឹក​ទុក​សម្រាប់​ផ្គត់​ផ្គង​ការបរិភោគ និង​ប្រើប្រាស​នា​រដូវប្រាំង​ខាងមុខនេះ ។​

​លោក​បាន​ជំរុញ អោយ​គ្រប់គ្នា​ថែ​ក្សា​ប្រពៃណីជាតិ ដែលមាន​លក្ខណ​: និង​មានតម្លៃ​សំខាន់​ក្នុង​តំបន់​នេះ​។ សុំ​គ្រប់គ្នា​ស្រឡាញ់ និង​លេង​កីឡា​ដើម្បី មាន​សុខភាព មិត្តភាព ទំនាក់ទំនង​។​ល​។​
        
​សូមបញ្ជាក់ថា ជ័យលាភី​ចំណុះ​ក្រុម​ទូកង ទទួល​រង្វាន់ តាម​លទ្ធភាព​មូលដ្ឋាន និង​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​សប្បុរសជន គឺ​ក្រុម​លេខ​១ ទទួលបាន ៤០ ម៉ឺន​រៀល​។ លេខ​២ បាន ៣០ ម៉ឺន​រៀល​។ លេខ​៣ បាន ២០ ម៉ឺន​រៀល និង​លេខ ៤ ទទួលបាន ១០ ម៉ឺន​រៀល​។ ក្រុម​ទូកង​និ​មួយៗ ក៏​ទទួលបាន​ភេសជ្ជ​: ២​កេះ​ផងដែរ​៕