ជនសង្ស័យ​២​នាក់​លួច​​ម៉ូតូ​ពី​សៀមរាប​ ​មក​ជាប់អន្ទាក់​ប៉េ​អឹ​ម​ខេត្ត​កំពង់ធំ​

ខេត្តសៀមរាប ​៖ យោង​តាម​ពាក្យ​​របស់​ជន​រង​គ្រោះ​​ឈ្មោះ​ច​ន់ ទ​ន ភេទ​ស្រី ​អាយុ​៣៦​ឆ្នាំ​ ជា​អ្នក​​លក់ដូរ​នៅ​ផ្សា​រលើ​​ធំ​ថ្មី មាន​ទីលំ​​ក្នុង​​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បន្ទាប់​ពី​ត្រូវ​​ជនសង្ស័យ​លួច​ម៉ូតូ​​ម៉ាក​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខសៀមរាប ១B.៧២៦០​​មួយ​គ្រឿង ​កាលពី​ចន្លោះ​ម៉ោង​១២​​ ​ទៅ​ម៉ោង​៥​ភ្លឺ​ឈាន​ចូល​​ថ្ងៃ​ទី​២២​ វិច្ឆិកា​ ២០១៥ ស្ថិត​នៅ​ចំណុច​​ក្នុងផ្ទះ​​ជន​រង​គ្រោះ ក្នុ​ងភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ហើយ​​ត្រូវ​​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ​បាន​​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​កំពង់ធំ ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​​ឃាត់ខ្លួន​បាន​​ជនសង្ស័យ​២​នាក់​​ ​។

​ប្រភព​បានឱ្យ​ដឹងថា ជន​សង្ស័យ​ទាំង​២​នាក់ ​​១-​ឈ្មោះ​ភី ឌី ​​អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​តា​វៀន សង្កាត់​​សាលា​កំរើក ក្រុង​សៀមរាប ​​២​-​​ឈ្មោះ​ក្រឹម អ៊ុយ ​​អាយុ​២០​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ​លួច​ម៉ូតូ​​​ម៉ាក​C125​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១B​-៧២៦០​ ។ ​

ចំណែក​វត្ថុ​តាង​ដកហូត​បាន​មាន​ ម៉ូតូ​C125​ពណ៌​ខ្មៅខាងលើ, ​​ស្លាក​លេខ​ម៉ូតូ​ភ្នំពេញ​១​DA-០២៤៧ ទុក​សម្រាប់​ដោះ​ដូរ​​​​១ ​និង​ទូរ​ស័ព្ទ​​ដៃ​​​១គ្រឿង ​ព្រមទាំង​ឧបករណ៍​សម្រាប់​ធ្វើ​សកម្មភាព​មួយ​​ចំនួន​ទៀត​ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ច​ន់ ទ​ន ភេទ​ស្រី ​អាយុ​៣៦​​ឆ្នាំ​ ជាអ្នក​​លក់ដូរ​នៅ​ផ្សា​រលើ​​ធំ​ថ្មី ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព