៥ វិធី​ជួយ​ឱ្យ​ស្ត្រី​ឆាប់​មាន​ផ្ទៃពោះ​

Sanofi

សន្មត​ថា អ្នក និង ដៃគូ​អ្នក​បាន​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ចង់បាន​កូនប្រុស ប៉ុន្តែ​នៅតែ​មិន អាចមាន​ផ្ទៃពោះ​បាន​! តើ​នេះ​មកពី​បញ្ហា​អ្វី​? វា​មាន​កត្តា​មួយចំនួន​ដែល​អ្នក​មិនបាន​សាកល្បង ហើយ​វា​ក៏​អាចជា​វិធីសាស្ត្រ​ជួយ​ឱ្យ​អ្នក​ឆាប់​បានកូន​ផងដែរ​។ ខាងក្រោម​នេះ​ជា​ចំណុច​ណែនាំ​ខ្លះៗ​ដែល​អ្នក​គួរ​សាកល្បង​អនុវត្ត​៖

១. រួមដំណេក​ឱ្យបាន​ទៀងទាត់
​តាម​អ្នកជំនាញ​បានឱ្យដឹងថា លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​មាន​កម្រិត​ខ្ពស់​ប្រសិនបើ ស្ត្រី​មានការ​រួមដំណេក​ញឹកញាប់ និង ទៀងទាត់​ពេលវេលា ។

២. ត្រូវ​ដឹង​ពេលវេលា​ដែល​អូវុល​ទុំ​
​អ្វីដែល​សំខាន់​ក្នុង​កត្តា​មាន​ផ្ទៃពោះ គឺ​ស្ត្រី​ត្រូវ​ដឹងថា តើ​ពេលណា​ជា​ពេលវេលា​សមស្រប ដែល​អូវុល​ទុំ និង ជ្រុះ​មក​នោះ​។ អ្នក​អាចមាន​ផ្ទៃពោះ​បាន​នៅពេលណា​ដែល​មេជី​វិត​ឈ្មោល​បាន ជួប​ជាមួយ​មេជី​វិត​ញី គឺ​វា​អាច​ជួបគ្នា​តែម្តង​ប៉ុណ្ណោះ​ក្នុង​មួយខែ ដែល​ភាគច្រើន​នៅ​ចន្លោះ​ថ្ងៃទី ១៤ បន្ទាប់ពី​មក​វដ្ត​រដូវ​របស់​ស្ត្រី ។ នេះ​គឺ​រាប់​គិត​ចាប់តាំងពី​ថ្ងៃ​មក​រដូវ​នៅ​ថ្ងៃទី ២៨ រៀងរាល់​ចុង ខែ​របស់​ស្ត្រី ។ ទោះជា​យ៉ាងនេះ​ក្តី​បើ​ស្ត្រី​មាន​រដូវ​មិន​ទៀង​វា​អាចមាន​ការលំបាក​ដល់​ឱកាស​នៃ​មេជី វិត​ទាំងពីរ​អាច​ជួបគ្នា​បាន​។​

៣. ដឹង​ពី​កាយវិការ​របស់​អ្នក
​តាម​អ្នកជំនាញ​បានឱ្យដឹងថា ចលនា​ជំហរ និង ឥរិយាបថ​នៃ​ការរួម​ភេទ ក៏​អាច​រួម​ចំ ណែ​ក​ក្នុងការ​មាន​ផ្ទៃពោះ​ផងដែរ​នេះ​បើទោះជា​មិនទាន់មាន​បំណកស្រាយ​បែប​វិទ្យាសាស្ត្រ​នៅឡើយ​ក្តី ក៏​ឥរិយាបថ​ខ្លះ​ដូចជា បុរស​ត្រូវ​នៅ​ពីលើ​ស្ត្រី និង ក្នុង​ឥរិយាបថ​ណា​ដែល​អាចឱ្យ​ប្រដាប់ ភេទ បុរស​អាច​ស៊ក​ជ្រៅ​ចូលទៅ​ក្នុងនោះ​វា​អាចមាន​លទ្ធភាព​ឱ្យ មេជី​វិត​ទាំងពីរ​ឆាប់​ជួបគ្នា​។

៤. រក្សា​ទម្ងន់​ខ្លួន​
​បើ​ស្ត្រី បុរស​មាន​រូបរាង​ស្គម​ពេក​អាចធ្វើឱ្យ​រារាំង​ដល់​ការបង្ក​កំណើត ប៉ុន្តែ​បើ​ភាគ ទាំងពីរ​ធាត់​ពេក ក៏​អាច​ប៉ះពាល់​ផងដែរ ពីព្រោះ​រាងកាយ​មាន​ជាតិ​ខ្លាញ់​ច្រើន​នាំឱ្យ​បញ្ចេញ​អ័​រ ម៉ូ​ន​អេ​ស្ត្រូ​ជេន (estrogen) មាន​ច្រើន ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​មេជី​វិត​ញី​។

 

៥. ពិសា​អាហារ​មាន​ជាតិ​អា​ស៊ី​ដ​ហ្វូ​លិ​ក
​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​អា​ស៊ីដ​ហ្វូ​លី​ក គឺ​សំខាន់បំផុត​សម្រាប់​ស្ត្រី​ក្នុង​លទ្ធភាព នៃ​ការ​មាន​ផ្ទៃពោះ​។ បើតាម​អ្នកជំនាញ​បានឱ្យដឹងថា ស្ត្រី​ដែល​ពិសា​អាហារ​មាន​ជាតិ​អា​ស៊ីដ ហ្វូ​លិ​ក ច្រើន​រយៈពេល ៣ ខែ​នៅ​មុនពេល​រួមភេទ គឺ​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​មាន​ច្រើន​។ អាហារ​ដែល​សំបូរ​អាស៊ីតហ្វូលីក​ភាគច្រើន​មាននៅ​ក្នុង​បន្លែ​បៃតង ស្ពៃ​ប្រ៊ូខូ​លី ល្ហុង ក្រូច ទំពាំងបាយជូរ និង គ្រាប់​ធញ្ញជាតិ​ទូទៅ​៕ សុផល


Related