ម៉ារីម៉ា ​​​ឆ្លង​ទន្លេ​កូន​ដំបូង​ហើយ

ម៉ារីម៉ា ​​​ឆ្លង​ទន្លេ​កូន​ដំបូង​ហើយ

កំពូល​តារា​សម្ដែង​ស្រស់​ស្អាត​របស់​ហ្វីលីពីន Marian Rivera បាន​សម្រាល​កូន​ដំបូង​របស់​ខ្លួន​ហើយ។ អ្នក​គ្រប់​គ្រង់​របស់​តារា​ស្រី​នេះ​បាន​បង្ហើប​ពី​ដំណឹង​ល្អ​នេះ​នៅ​លើ Instagram របស់​ខ្លួន។

 

ម៉ារីម៉ា ​​​ឆ្លង​ទន្លេ​កូន​ដំបូង​ហើយ
 

កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា វេលា​ម៉ោង ៥ និង ២៥ នាទី តារា​សម្ដែង​ស្រី Marian Rivera បាន​ផ្ដល់​កំណើត​ឲ្យ​កូន​ស្រី​ដំបូង​របស់​ខ្លួន​និង​ស្វាមី Dingdong Dantes ។ ព័ត៌មាន​នេះ​ត្រូវ​បាន​បង្ហើប​ដោយ​អ្នក​គ្រប់​គ្រង​របស់​តារា​សម្ដែង​ស្រី​នេះ លោក Ram David។ David បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Instagram របស់​ខ្លួន​ថា “ខ្ញុំ​ទើប​តែ​ទទួល​បាន​ដំណឹង​ល្អ​បំផុត​នៅ​ក្នុង​លោក ហើយ​ជា​កាដូ​​ណូអែល​ដ៏​ពិសេស​បំផុត​ពី​ព្រះ​ជា​ម្ចាស់។ សូម​ចូល​រួម​អបអរ​សាទរ​ដល់ Dingdong និង Marian។ សូម​ឲ្យ​ព្រះ​ប្រទាន​ពរ​ឲ្យ​អ្នក​ទាំង​ពីរ​ផង​”។

 

នៅ​ក្នុង​រូប​ដែល​អ្នក​គ្រប់​គ្រង​នេះ​បង្ហោះ​​ គេ​សង្កេត​ឃើញ​ថា ស្វាមី​របស់​តារា​សម្ដែង​វ័យ ៣១ ឆ្នាំ​បាន​ប្រាប់​ទៅ​កាន់​អ្នក​គ្រប់​គ្រង​របស់​ប្រពន្ធ​ខ្លួន​ថា Marian បាន​ឆ្លង​ទន្លេ​ហើយ​​ ហើយ​ទាំង​ម្ដាយ​និង​​កូន​គឺ​មាន​សុខភាព​ល្អ​ទាំង​ពីរ ៕

 

ម៉ារីម៉ា ​​​ឆ្លង​ទន្លេ​កូន​ដំបូង​ហើយ

 

សូម​ចូល​រួម​អបអរ​សាទរ​ដល់ Marian និង​គ្រួសារ​របស់​តារា​សម្ដែង​នេះ​ផង៕

 

ចុចអានទោះ​​មាន​ពោះ​ធំ​ជិត​គ្រប់​ខែ​ ម៉ារីម៉ា​ នៅ​តែ​​បង្ហាញ​រាង​សិចស៊ី​លើ​ទស្សនាវដ្ដី

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖rappler