​ផ្ទុះ​គ្រាប់បែក​នៅ​ទីសក្ការៈ​បូជា​មួយ​នៅ​ជប៉ុន តែ​មិនមាន​អ្ន​ល​របួស​ឬ​ស្លាប់​ទេ

​ជប៉ុន​៖​មាន​ករណី​ផ្ទុះ​មួយ​កើតឡើង នៅ​កន្លែង​ទីសក្ការៈ​បូជា Yasukuni Shrine ស្ថិតក្នុង​ទីក្រុង​តូ​ក្យូ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែវិច្ឆិកា​នេះ តែ​មិន​បណ្ដាល​ឲ្យ​នរណាម្នាក់​ស្លាប់ ឬ​រងរបួស​ឡើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​សារព័ត៌មាន Kyodo នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​។​

​ប៉ូលិស​នៅ​កន្លែងកើតហេតុ​បាន​រាយការណ៍​ថា មិនមាន​អ្នកស្លាប់ និង​របួស​នោះទេ ប៉ុន្តែ​បន្ទប់ទឹក ត្រូវបាន​ខូចខាត​ស្ទើរតែ​ទាំងស្រុង ហើយ​នៅ​កន្លែងកើតហេតុ​ប៉ូលិស បាន​រកឃើញ​មាន​ថ្មពិល និង​ខ្សែភ្លើង​។ បើតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង អាចជា​គ្រឿងផ្សំ នៃ​ការបង្កើត​គ្រាប់បែក​ច្នៃ​៕

​ផ្ទុះ​គ្រាប់បែក​នៅ​ទីសក្ការៈ​បូជា​មួយ​នៅ​ជប៉ុន តែ​មិនមាន​អ្ន​ល​របួស​ឬ​ស្លាប់​ទេ

  • ​ផ្ទុះ​គ្រាប់បែក​នៅ​ទីសក្ការៈ​បូជា​មួយ​នៅ​ជប៉ុន តែ​មិនមាន​អ្ន​ល​របួស​ឬ​ស្លាប់​ទេ已关闭评论
  • 273 views
  • Hide Sidebar
    A+
Publish on:2015/11/23  Category:​អន្តរជាតិ