Yaya Toure៖ Man City អាច​ក្លាយ​ជា​ក្លិប​ធំ​បំផុត​លើ​លោក


Yaya Toure៖ Man City អាច​ក្លាយ​ជា​ក្លិប​ធំ​បំផុត​លើ​លោក

Yaya Toure ​ខ្សែ​បម្រើ​​ក្រុម​ Manchester City ​បាន​និយាយ​ថា ខ្លួន​មាន​បេសកកម្ម​ផ្ទាល់​ខ្លួន​មួយ​គឺ ធ្វើ​យ៉ាង​ណា​ជួយ​ឲ្យ​ក្លិប​មេឃ​ខៀវ ក្លាយ​ជា​​ក្លិប​បាល់ទាត់​ធំ​បំផុត​លើ​លោក។

 

Yaya Toure៖ Man City អាច​ក្លាយ​ជា​ក្លិប​ធំ​បំផុត​លើ​លោក

 

កីឡាករ​ជម្រើស​ជាតិ​កូឌីវ័រ​ Toure ​បាន​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ចេញ​ពី​ Man City ជា​ច្រើន​ដង ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​នេះ ប៉ុន្តែ​​រូប​គេ​ត្រូវ​បាន​ទទួល​ការ​លើក​ទឹកចិត្ត​វិញ តែ​​​លុយ​​មិន​មែន​ជា​ហេតុ​ផល​ធំ​ទេ ដែល​​​កីឡាករ​រូប​នេះ សម្រេច​នៅ​កីឡដ្ឋាន​ Etihad។

 

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ Sunday Times កីឡាករ​វ័យ​៣២​ឆ្នាំ បាន​និយាយ​ថា៖ “ពេល​ខ្ញុំ​បាន​ជជែក​ជាមួយ​​លោក​​ Khaldoon Al Mubarak (ម្ចាស់​ក្លិប​ Man City)​ គាត់​បាន​និយាយ​ថា «អ្នក​គឺជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ខ្ញុំ ជា​ដំបូង​អ្នក​ត្រូវ​បង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​ថា យើង​ចង់​សាងសង់​អ្វីៗ»។ ព្រោះ​តែ​​រឿង​នេះ ខ្ញុំ​​យល់​ឃើញ​ថា ខ្ញុំ​មាន​​គោល​បំណង​ខុស​ពី​គេ​នៅ​ទី​នេះ។ គ្រប់​គ្នា​អាច​គិត​ថា ខ្ញុំ​នៅ​ទី​នេះ ព្រោះ​តែ​លុយ និង​ភាព​រីករាយ។ មិន​មែន​ទេ! លោក​ Mansoor ​បាន​ផ្ដល់​បេសកកម្ម​មួយ​ដល់​ខ្ញុំ”។

 

Yaya Toure៖ Man City អាច​ក្លាយ​ជា​ក្លិប​ធំ​បំផុត​លើ​លោក

 

​Toure ​ដែល​ធ្វើ​ជា​ប្រធាន​ក្រុម​មេឃ​ខៀវ កាល​ចាញ់​ Liverpool ៤-១ ​នា​​យប់​ថ្ងៃ​សៅរ៍​​ ធ្លាប់​ជួយ​ឲ្យ​ Man City ឈ្នះ​ Premier League ​២ដង, FA Cup ១​ដង និង​ League Cup ១​ដង តាំង​ពី​រូប​គេ​ចាក​ចេញ​ពី​ Barcelona កាល​៥​ឆ្នាំ​មុន៕

 

-ចុចអាន៖ Klopp ដឹក​​​នាំ​​ Liverpool​ យក​​​ឈ្នះ​​​ក្រុម​​​ខ្លាំង​​ Man City​ ដ៏​​ត្រចះ​ត្រចង់​​យប់​មិញ​ (មាន​វីដេអូ)

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail