កាហ្វេ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​​​អ្នក​មាន​បញ្ហា​ថ្លើម និងបង្ការ​ជំងឺ​មួយ​ចំនួន

កាហ្វេ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​​​អ្នក​មាន​បញ្ហា​ថ្លើម និងបង្ការ​ជំងឺ​មួយ​ចំនួន

សម្រាប់​អ្នក​ចូល​ចិត្ត​​​កាហ្វេ​ អាច​ជា​ដំណឹង​ល្អ​មួយ។ តាម​ការ​ស្រាវជ្រាវ​​​ និង​ការ​សន្និដ្ឋាន​​ពីរ​ផ្សេងគ្នា បាន​ឲ្យ​ដឹង​ថា​​​ការ​ទទួល​ទាន​​កាហ្វេ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​​​ អាច​​ជួយ​ដល់​អ្នក​ដែល​​​​​មាន​បញ្ហា​ថ្លើម​ និង​​បង្ការ​ពី​ជំងឺ​​​មួយ​ចំនួន​បាន។ ​

 

កាហ្វេ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​​​អ្នក​មាន​បញ្ហា​ថ្លើម និងបង្ការ​ជំងឺ​មួយ​ចំនួន
​​លោក​ស្រី​​វេជ្ជបណ្ឌិត​ Alex Hodge មក​ពី​សាកលវិទ្យាល័យ​ Monash ជា​អ្នក​ប្រឹក្សា​យោបល់​​សុខភាព​ផ្នែក​​​​​​រោគ​​រលាក​ក្រពះ​ និង​ពោះវៀន​​​​​​​​​​​​​ និង​ជំងឺ​ថ្លើម​ បាន​​សិក្សា​តាម​ដាន​​លើ​អ្នក​ជំងឺ​​​របស់​ខ្លួន​ដែល​​​​មាន​រោគ​រលាក​ថ្លើម​​ប្រភេទ​ B និង C ឬ​មាន​រោគ​​ថ្លើម​​ជាតិ​ខ្លាញ់​បណ្ដាល​មក​ពី​ញ៉ាំ​សុរា​ច្រើន សរុប​ប្រមាណ​១១០០​នាក់។

 

ជា​លទ្ធផល លោក​ស្រី​វេជ្ជបណ្ឌិត​​ បានរក​​ឃើញ​ថា​​អ្នក​ជំងឺ​ទាំង​នោះ​​​មាន​សុខភាព​​ប្រសើរ ជា​ពិសេស​បញ្ហា​ថ្លើម​របស់​ពួក​គេ​​​បាន​​គ្រាន់​បើ​ឡើង​វិញ ​​​​​បន្ទាប់​ពី​បាន​ទទួល​ទាន​កាហ្វេ​​​​​​ក្នុង​​របប​​ប្រចាំ​ថ្ងៃ​របស់ពួក​គេ។ ​​​​​​​

 

កាហ្វេ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​​​អ្នក​មាន​បញ្ហា​ថ្លើម និងបង្ការ​ជំងឺ​មួយ​ចំនួន
យ៉ាង​ណា​ក្ដី ការ​សិក្សា​ស្រាវជ្រាវ​នេះ ក៏​បាន​រក​ឃើញ​ដែរ​ថា​ ការ​ល្អ​ប្រសើរ​នេះ​គឺ​សម្រាប់​តែ​អ្នក​មានប​ញ្ហា​ថ្លើម​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​អ្នក​មាន​សុខភាពល្អ​ធម្មតា ការ​ទទួល​ទាន​កាហ្វេ​ច្រើន​ អាច​ជះ​ផល​មិន​ល្អ​វិញ។
​​​​

ងាក​ទៅ​មើល​ការ​​សិក្សា​​មួយ​ទៀត ដែល​​ដឹក​នាំ​ដោយ​លោក Ming Ding មក​ពី​សាកលវិទ្យាល័យ​ Harvard ផ្នែក​សុខភាព​សាធារណៈ​​​ក្នុង​សហរដ្ឋអាមេរិក​ ​​ក៏​ស្រដៀង​នឹង​លទ្ធផល​ការ​ស្រាវជ្រាវ​ខាង​លើ​ផង​ដែរ។

 

លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ ​បាន​បង្ហាញ​ថា​ការ​​ពិសា​កាហ្វេ​​ចន្លោះ​ពី​៣​ទៅ​៥​ពែង​ក្នុង​មួយ​ថ្ងៃ​​ អាច​​ជួយ​រាងកាយ​​ទាក់​ទង​នឹង​​ អាំងស៊ុយលីន​ (អ័រម៉ូន) និង​​​ពង្រឹង​សារធាតុ​ប្រឆាំង​ជំងឺ​​មួយ​ចំនួន។ ដូច​នេះ​វា​បាន​ជួយ​បង្ការ​ជំងឺ​មួយ​ចំនួន​ ​ដូច​ជា​ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ​សរសៃ​ប្រសាទ ជំងឺ​ទឹក​នោម​​ផ្អែម​ប្រភេទ​ 2 និង​កាត់​បន្ថយ​អារម្មណ៍តានតឹង។

 

តាម​ការ​ស្រាវជ្រាវ​ដដែល​បង្ហាញ​ថា​ ​អ្នក​ដែល​បាន​ញ៉ាំ​​កាហ្វេ ​​​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​ផ្សេងៗ ​តិច​ជាង​អ្នក​ដែល​មិន​ញ៉ាំ​កាហ្វេ​សោះ៕

កាហ្វេ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​​​អ្នក​មាន​បញ្ហា​ថ្លើម និងបង្ការ​ជំងឺ​មួយ​ចំនួន
 

ចុចអាន៖ ពេលវេលា​ល្អ​បំផុត​​ដែល​អ្នក​គួរ​​​ទទួល​ទាន​​កាហ្វេ

ចុចអាន៖ ជឿ​​​អត់ ផឹក​កាហ្វេ​ជា​ប្រចាំ​អាច​បង្ការ​ជំងឺ​បាន​ ៥​ប្រភេទ?

 

​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ express