Shokubutsu Men មាន​វត្តមាន​នៅទីផ្សារ​កម្ពុជា

Shokubutsu Men មាន​វត្តមាន​នៅទីផ្សារ​កម្ពុជា

ក្រុមហ៊ុន​ LION CORPORATION (THAILAND) LTD និង​​ TSNR Distribution Co. Ltd បានប្រកាស​វត្តមាន​ផលិត​ផល​ថ្មី​ចុង​ក្រោយ​​​សម្រាប់​បុរស​ ក្រោម​ម៉ាក​សញ្ញា​ ស៊ូគូប៊ូស៊ុ មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា។​ ស៊ូគូប៊ូស៊ុ (Shokubutsu) គឺ​ជា​ម៉ាក​សញ្ញា​ផលិត​ផល​​ថែរក្សា​ស្បែក​ដែល​មាន​ការ​​ទទួល​ស្គាល់​ខ្លាំង​បំផុត​នៅ​ប្រទេស​ជប៉ុន ដោយ​​ផលិត​ផល​នេះ​ផ្សំ​ឡើង​ពី​រុក្ខជាតិ​​​ធម្មជាតិ​ ១០០%។​
 
Shokubutsu Men ត្រូវ​បាន​ផលិត​ឡើង​ដោយ​រូបមន្ត​ពិសេស​សម្រាប់​ប្រភេទ​ស្បែក​របស់​បុរស ​ដែល​រួម​មាន ហ្វូម​ដុស​ខ្លួន​ និង​ហ្វូម​លាង​មុខ​ពិសេស​សម្រាប់​បុរស​ជាមួយ​រូបមន្ត​​បំបាត់​ក្លិន​ខ្លួន​ និង​ការពារ​បាក់តេរី។​
 
Shokubutsu Men មាន​វត្តមាន​នៅទីផ្សារ​កម្ពុជា
 
ហ្វូម​ដុស​ខ្លួន​ Shokubutsu MEN
“Recharge Formula” រូបមន្ត​​បំបាត់​ក្លិន​ខ្លួន​ និង​ផ្តល់​ថាមពល​ដល់​ស្បែក​ជាមួយ​ក្លិន​ក្រអូប​សម្រាប់​បុរស​
“Refresh Formula” រូបមន្ត​​ជួយ​​ឱ្យ​ស្បែក​ស្រស់​ស្រាយ​ និង​សកម្ម​ឡើងវិញ​ជាមួយ​ក្លិន​ជីអង្កាម​ដ៏​ក្រអូប​ត្រជាក់​ស្រស់​ស្រាយ​។
 
ហ្វូម​លាង​មុខ​សម្រាប់​បុរស
“Recharge Formula” រូបមន្ត​កម្ចាត់​ជាតិខ្លាញ់​ ជួយ​បង្រួម​រន្ធ​ញើស​ បំបាត់មុន​ និង​ធ្វើ​ឱ្យ​ស្បែក​មាន​ថាមពល​
“Refresh Formula” រូបមន្ត​​​សម្អាត​បាន​ជ្រៅ​​ជាមួយ​គ្រាប់​ស៊្វែរ​តូចល្អិត​ដែល​គ្មានសារធាតុ​​គ្រើម​ ជួយ​ឱ្យ​ស្បែក​​មានភាព​ស្រស់​ស្រាយ។
រូបមន្ត​ទាំង​ពីរ​ប្រភេទ​នេះ​ជួយ​ឱ្យ​ស្បែក​ស្រស់ស្អាត​ មាន​អនាម័យ​ ស័ក្តិសម​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ និង​ក្រោយ​ពេល​​លេង​កីឡា​​។​
 
Shokubutsu Men មាន​វត្តមាន​នៅទីផ្សារ​កម្ពុជា
 
ផលិត​ផល​ Shokubutsu Men បាន​បង្ហាញ​វត្តមាន​ក្នុង​​ប្រទេស​កម្ពុជា​​នៅ​ផ្សារទំនើប​ អ៊ីអន​ កាល​ពី​ថ្ងៃ​ទី​ ២១ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ ដោយ​មាន​ការ​អញ្ជើញ​អ្នកគាំទ្រ​តាមរយៈ​​ទំព័រ​ហ្វេស​ប៊ុក​​មក​ចូល​រួម​កម្មវិធី​សម្ពោធ​​និង​កម្សាន្ត​ជាមួយ​សកម្មភាព​សប្បាយៗ​​ដូច​ជា​ការលេង​​ប៊ូលីង ការ​​ទស្សនា​ភាព​យន្ត​ល្បី​ប្រចាំ​ឆ្នាំ​ជាដើម។៕
 
Shokubutsu Men មាន​វត្តមាន​នៅទីផ្សារ​កម្ពុជា
 
Shokubutsu Men មាន​វត្តមាន​នៅទីផ្សារ​កម្ពុជា