គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ឈ្មោះ ឡាំ វង់ នៅក្នុង​ខេត្តរតនគិរី​នោះទេ​

នៅក្នុង​ខេត្តរតនគិរី ទាំង​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ភាគច្រើន​បាន​ស្គាល់​យ៉ាងច្បាស់​នូវ​មុខមាត់​ឈ្មួញ​ឈើ​ឈ្មោះ ឡាំ វង់ ដែលជា​កូន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន ហើយ​ប្រើប្រាស់​ឥទ្ធិពល​ឪពុក​របស់ខ្លួន ដើម្បី​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​។ ឈ្មួញ​ដឹកជញ្ជូន​ប្រណីត​ខុសច្បាប់​ឈ្មោះ ឡាំ វង់ តែងតែ​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​វ៉ឺ​ន​សៃ ហើយ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​នោះទេ​។

​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឈ្មួញ​ឈ្មោះ ឡាំ វង់ បាន​ប្រើប្រាស់​រថយន្ត​២​គ្រឿង ដើម្បី​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ស្រុក​អូរ​ជុំ និង​ក្រុង​បាន​លុង ហើយ​មិន​ដែលមាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក៏ដូចជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅក្នុង​ខេត្តរតនគិរី គ្រាន់តែ​ដឹងថា​រថយន្ត​ដឹកឈើ​របស់​ឈ្មោះ ឡាំ វង់ ឆ្លង​កាត់មុខ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ពួកគេ គឺ​ពួកគេ​ដកថយ​ធ្វើជា​មើលមិនឃើញ​។ ឈ្មោះ ឡាំ វង់ ដែលជា​កូន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​និង​ជា​ក្មួយ​របស់​អភិបាលខេត្ត​រតនគិរី កាន់​តែមាន​សិទ្ធិអំណាច​ធំធេង​ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​អូរ​យ៉ា​ដាវ​យ៉ាង​រលូន​។

សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឈ្មោះ ឡាំ វង់ ប្រើប្រាស់​រថយន្ត​២​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ ជាច្រើន​ឆ្នាំ​មកហើយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​។ សមត្ថកិច្ច​នៅតាម​ដងផ្លូវ​សូម្បីតែ​សុំ​លុយ​ថ្លៃ​បាយ​ពី​ឈ្មួញ​ឈ្មោះ ឡាំ វង់ ក៏​មិន​ហ៊ាន​ផង​ព្រោះ​ខ្លាច​បាត់បង់​តំណែង​និង​តួនាទី ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​ឥទ្ធិពល​ខ្លាំងណាស់​ល្បី​ពេញ​ខេត្តរតនគិរី តែម្តង​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​លើ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ឈ្មោះ ឡាំ វង់ នេះ​ផង​ព្រោះ​សម​ត្ច​កិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​រូបនេះ​ឡើយ ដោយសារ​គេ​ខ្លាច​អំណាច​អ្នក​នៅ​ពីក្រោយ​ខ្នង​៕

gbhvbb edsxxx fvgcggg