អាថ៌កំបាំង​ដែល​ទាក់ទង​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​

អាថ៌កំបាំង​ដែល​ទាក់ទង​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​

​នៅពេលដែល​មាន​ផ្ទៃពោះ គឺជា​ពេល​ដែល​នារី​ត្រូវតែ​ប្រយ័ត្ន​គ្រប់​រឿង មិន​ត្រូវ​ប្រហែស​ឡើយ ដូចនេះ​នៅពេលដែល​មាន​ផ្ទៃពោះ ស្ត្រី​គួរតែ​តម​អ្វីខ្លះ​?

មិន​ត្រូវ​រើ​ផ្ទះ​
នៅពេលដែល​មាន​ផ្ទៃពោះ អ្នក​មិន​ត្រូវ​រើ​ផ្ទះ​និង​ជួសជុល​បន្ទប់​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ ព្រោះ​នៅពេល​ដែល​អ្នក​រើ​ផ្ទះ ឬ​ជួសជុល​បន្ទប់ វា​អាច​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​យ៉ាង​ងាយ​បំផុត ដូចជា​មិន​ប្រយ័ត្ន អាច​បុក​ត្រូវ​ពោះ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​។​

មិន​ត្រូវ​ដេរ ឬ​កាន់​កន្ត្រៃ​
អ្នក​មិន​ត្រូវ​យក​ម្ជុរ​ដេរខោអាវ ឬ​យក​កន្ត្រៃ​មក​កាត់​របស់​ផ្សេងៗ​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​អ្នក​កើត​ចេញ​មក​ដោយ​ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់​ឡើយ​។​

មិន​ត្រូវ​ទៅ​រោង​បុណ្យសព​
នៅពេល​ដែល​អ្នក​មាន​កូន​តូច​ក្នុង​ពោះ អ្នក​មិន​ត្រូវ​ទៅ​រោង​បុណ្យសព​ឡើយ ព្រោះ​វា​អាច​នាំ​សំណាង​អាក្រក់​ដល់​អ្នក ជាពិសេស​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដូចគ្នា​។​

មិន​ត្រូវ​ហាល​ខោអាវ​
 នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ការងារ​ផ្ទះ​ជាច្រើន អ្នក​មិន​ត្រូវ​ធ្វើ​ទេ ព្រោះ​វា​គ្រោះថ្នាក់​ដល់​អ្នក​ខ្លាំងណាស់ បើ​អ្នក​ហាល​ខោអាវ វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន​បាន​ដោយសារ​តែ​បើ​កន្លែង​ហាល​នោះ​មាន​ទឹក នោះ​អ្នកនឹង​អាច​រអិល​បាន​បើ​អ្នក​មិន​ប្រយ័ត្ន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។