ដឹង​ត្រឹម 6 ចំនុច​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ប្រើ​អ៊ីនធើណេត​ស៊ីម ស៊ី​លុយ​តិច​ជាងមុន!

យើងដឹងថា នាពេលបច្ចុប្បន្ននេះ មានប្រព័ន្ធ Wi Fi សឹងតែគ្រប់ កន្លែងហើយ ប៉ុន្តែមិនប្រាកដ ប្រព័ន្ធ Wi Fi ទាំងនោះ ដំនើរការ រលូនរហូត នោះទេ ដោយមាន កន្លែងខ្លះ មានតែសេវា Wi Fi ហើយមិនដើរ សូម្បីតែ បន្តិចផង ដូចនេះ នៅតែមិនអាច ជៀសវាង ពីការប្រើប្រាស់ អ៊ីនធើណេត ស៊ីមដដែល។

ដឹង​ត្រឹម 6 ចំនុច​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ប្រើ​អ៊ីនធើណេត​ស៊ីម ស៊ី​លុយ​តិច​ជាងមុន!

នៅក្នុងអត្ថបទនេះដែរ យើងចង់ណែនាំ មិត្តអ្នកអាន ពីគន្លឹះ មួយចំនួន ដែលអាចធ្វើ ឲ្យអ្នកប្រើប្រាស់ អ៊ីនធើណេត ស៊ីម ឲ្យស៊ីលុយ តិចជាង ធម្មតា។ នេះជាគន្លឹះ សម្រាប់ iPhone ដែលដំនើរការ ប្រព័ន្ធប្រតិបត្តិការ iOS9 ដូច្នេះ សូមតាមដាន ​ទាំងអស់គ្នា នៅខាងក្រោម។

  1. បិទ Cellular Data Usage នៅក្នុង iCloud

អ្នកចូលទៅកាន់ Settings => iCloud => iCloud Drive បន្ទាប់បិទត្រង់ Use Cellular Data ដើម្បីកុំឲ្យ វាស៊ីលុយ អ៊ីនធើណេត ស៊ីមនៅពេល ផ្ទេរទិន្នន័យ ចូល iCloud Drive នេះ នៅពេលគ្មាន Wi Fi ។

ដឹង​ត្រឹម 6 ចំនុច​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ប្រើ​អ៊ីនធើណេត​ស៊ីម ស៊ី​លុយ​តិច​ជាងមុន!

  1. បិទការដោនឡូដដោយស្វ័យប្រវត្តិ សម្រាប់ការប្រើ Cellular Data

អ្នកអាចចូលទៅកាន់ Settings => App and iTunes Stores រួចអូស ចុះក្រោម បន្តិច ហើយចុច បិទត្រង់ Use Cellular Data ។

ដឹង​ត្រឹម 6 ចំនុច​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ប្រើ​អ៊ីនធើណេត​ស៊ីម ស៊ី​លុយ​តិច​ជាងមុន!

  1. បិទមុខងារ Wi-Fi Assist

អ្នកអាចចូលទៅកាន់ Settings => Cellular រួចបិទត្រង់ កន្លែង Wi-Fi Assist។

ដឹង​ត្រឹម 6 ចំនុច​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ប្រើ​អ៊ីនធើណេត​ស៊ីម ស៊ី​លុយ​តិច​ជាងមុន!

  1. បិទកម្មវិធីមួយចំនួន មិនឲ្យប្រើអ៊ីនធើណេតស៊ីម

បើកម្មវិធីណា ដែលអ្នកគិតថា មិនគួរប្រើ អ៊ីនធើណេតនោះ អ្នកអាចបិទ បានដោយ ចូលទៅកាន់ Settings => Cellular ហើយអ្នកអាច បិទកម្មវិធី ណាមួយ បានភ្លាម។

ដឹង​ត្រឹម 6 ចំនុច​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ប្រើ​អ៊ីនធើណេត​ស៊ីម ស៊ី​លុយ​តិច​ជាងមុន!

  1. បិទមុខងារ Background App Refresh

អ្នកអាចបិទមុខងារនេះ ដើម្បីកុំឲ្យ វាលោត Refresh កម្មវិធីដោយ ស្វ័យប្រវត្តិ ហើយនៅពេល ប្រើកម្មវិធី Facebook ឬ Twitter ផ្សេងៗ វានឹង Refresh ដោយស្វ័យប្រវត្តិ ហើយនឹងស៊ីលុយ អ៊ីនធើណេត របស់អ្នក ដូចនេះ គួរបិទចោល ក៏ល្អដែរ។

ដឹង​ត្រឹម 6 ចំនុច​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ប្រើ​អ៊ីនធើណេត​ស៊ីម ស៊ី​លុយ​តិច​ជាងមុន!

  1. ពេលឈប់ប្រើ ត្រូវបិទអ៊ីនធើណេតចោល

ចំនុចនេះ អ្នកប្រាកជាដឹងច្បាស់ជាគេ ថានៅពេលឈប់ ប្រើអ៊ីនធើណេត គឺត្រូវបិទ ចោល តែសម្រាប់អ្នក ប្រើប្រាស់ មួយចំនួន មិនសូវ ខ្វល់ទេ ដោយសារ គិតថា មិនប្រើប្រាស់ អ៊ីនធើណេត វាមិន ស៊ីទេ ហើយមិនបិទ ក៏បានដែរ តែកុំច្រលំ បើសិនជា បើកចោល បែបនេះ​ វានឹងស៊ី លុយបន្តិច ដែរហ្នឹង។

ដឹង​ត្រឹម 6 ចំនុច​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ប្រើ​អ៊ីនធើណេត​ស៊ីម ស៊ី​លុយ​តិច​ជាងមុន!

ប៉ុន្មានចំនុចខាងលើនេះ មិត្តអ្នកអាន​ អាចប្រើប្រាស់ អ៊ីនធើណេត ស៊ីមបានដោយ គ្មានក្តីបារម្មណ៍ ថាវាស៊ីលុយ ដោយមិន ដឹងអ្វី។ ណាមួយទៀត វាក៏អាស្រ័យ លើការ ប្រើប្រាស់របស់ អ្នកដែរ ថាអ្នកបាន មើលវីដេអូច្រើន ឬឆែក អ៊ីនធើណេតច្រើន វាក៏ស៊ីលុយ តាមនឹងដែរ។​

  • ដោយ: Hong
  • 1:49 PM, 23 November
  • ប្រភព: iPhone Hacks
  • Tag: ចំណេះដឹងទូទៅ