​អត្ថប្រយោជន៍​របស់​ស្ករ​ក្រហម​ចំពោះ​ស្បែក​

​អត្ថប្រយោជន៍​របស់​ស្ករ​ក្រហម​ចំពោះ​ស្បែក​

​តើ​អ្នកដឹង​ទេ​ថា​ស្ករ​ក្រហម​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់​ដល់​ស្បែក​អ្នក វា​អាច​ធ្វើឱ្យ​មុខ​អ្នក​ស្អាត អាច​ជម្រះ​ស្បែក​ក្រិន អាច​ធ្វើឱ្យ​ស្នាម​អ៊ុច​ខ្មៅ​មាន​ពណ៌​រាក់ ថែម​ទាំង​អាច​ធ្វើឱ្យ​ស្បែក​អ្នក​ទន់ ដូចនេះ​តើ​មាន​រូបមន្ត​អ្វីខ្លះ​ដែល​អាច​ធ្វើឱ្យ​ស្បែក​ស្អាត​?
 

​តែ​ស្ករ​ក្រហម​
​អ្នក​អាច​យក​តែ​បៃតង​ចំនួន​២​ក្រាម ស្ករ​ក្រហម​ចំនួន​៣០​ក្រាម បន្ទាប់មក​យក​ទឹក​ក្តៅដែល​ទើបនឹង​ពុះយ​កមក​ឆុងតែ​នោះ រួច​ទុក​៥​នាទី អាច​ពិសារ​បាន​ហើយ ក្រោយពេល​ដែល​អ្នក​ផឹក​រួច នោះ​ស្បែក​អ្នកនឹង​ប្រែជា​ភ្លឺរលោង ប្រសិនបើ​ស្បែក​អ្នក​គ្រើម នោះ​វា​នឹង​ធ្វើឱ្យ​រលោង​វិញ​។​

ម៉ាស​ស្ករ​ក្រហម​
​អ្នក​អាច​យក​ស្ករ​ក្រហម​ចំនួន​មួយ​ស្លាបព្រា​តូច លាយ​ជាមួយ​ទឹកឃ្មុំ​ចំនួន​៣​ភាគ​នៃ​ស្ករ​ក្រហម​នោះ បន្ទាប់​មក​លាយ​បញ្ចូល​គ្នា ដោយ​កូរ​ឱ្យ​សព្វ អ្នក​អាច​យក​វា​មក​លាប​លើ​មុខ​ដែល​សើម​បាន ប៉ុន្តែ​មិន​ត្រូវ​លាប​នៅ​ស្បែក​ដែល​នៅ​ជុំវិញ​ភ្នែក និង​មាត់​ទេ រួច​ម៉ាស្សា ទុក​៥​នាទី​រួច​ទើប​លាង​ចេញ ដោយ​មួយអាទិត្យ​អ្នក​អាច​ធ្វើ​ម្តង នោះ​វា​នឹង​ជួយ​អ្នក​ជម្រះ​ស្បែក​ក្រិន វា​ថែមទាំង​អាច​ធ្វើឱ្យ​ស្បែក​អ្នក​ភ្លឺ ហើយ​អាច​បំបាត់​ស្នាម​អ៊ុច​ខ្មៅ​បាន​ទៀត​ផង​។​
 

​ស្ករ​ក្រហម​ជាមួយ​ទឹកដោះគោ​
​អ្នក​អាច​យក​ស្ករ​ក្រហម​ចំនួន​៣០០​ក្រាម​ដោយ​យក​ទឹក​ក្តៅ​ធ្វើឱ្យ​វា​រលាយ បន្ទាប់​មក​ចាក់​ទឹកដោះ​គោ​ស្រស់​ដែល​មាន​បរិមាណ​ល្មម​ចូលទៅ​ក្នុង​នោះ រួច​យក​មក​លាប​លើ​មុខ​អ្នក​ចំនួន​៣០​នាទី ទើប​យក​ទឹក​លាង​ចេញ អ្នក​អាច​ធ្វើ​មួយ​ថ្ងៃ​ម្តង ដោយ​អនុវត្ត​ចំនួន​៣​ខែ នោះ​វា​នឹង​ជួយ​បំបាត់​កោសិកា​ខ្មៅ​ដែល​មាន​ក្នុង​ស្បែក​អ្នក នោះ​ស្បែក​អ្នក​នឹង​មិន​ដុះ​ចេញ​នូវ​ស្បែក​ខ្មៅ​ឡើយ ប៉ុន្តែ​ជាធម្មតា​គេ​អនុវត្ត​មួយអាទិត្យ​ចំនួន​២​ដង​៕
 

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។