ករណីចូលបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ នៅខេត្តស្វាយរៀង សង្ស័យជារឿង ឃាតកស៊ីឈ្នួល បន្លំធ្វើករណីប្លន់ (UPDATE)

ស្វាយរៀង ៖ តាមប្រភពពីសមត្ថកិច្ច នៅខេត្តស្វាយរៀង បានឲ្យដឹងថាពេទ្យនៅកណ្ដាល ក្រុងស្វាយរៀង បណ្ដាលអោយម្ចាស់ផ្ទះ រងរបួសពីរនាក់ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ ឥឡូវសមត្ថកិច្ចមាន តម្រុយច្រើនហើយថា ករណីនេះវាមិនមែន ជាអំពើប្លន់នោះទេ តាមពិតគឺជាការប៉ងធ្វើឃាតម្ចាស់ផ្ទះ ដោយឃាតក ស៊ីឈ្នួលច្រើនជាង។

នៅល្ងាចនេះ បើមិនមានការប្រែប្រួលទេ កងរាជអាវុធហត្ថខេត្តស្វាយរៀង នឹងធ្វើសន្និសិទ កាសែត លាតត្រដាង រឿង នេះហើយបន្ទាប់ពីសមត្ថកិច្ចធ្វើការបង្ក្រាប បានជនសង្ស័យក្នុងករណីប្លន់នេះរួចមក។

សូមបញ្ជាក់ថា កាលពីវេលានម៉ោង៦និង៥នាទីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅនេះ ស្ថិតនៅកណ្ដាលក្រុង ស្វាយរៀង ខេត្តស្វាយរៀង មានកើតករណីចោរ ចូលប្លន់ផ្ទះលក់ថ្នាំពេទ្យ ឈ្មោះឈួរ សុម៉ាលី ដោយជនសង្ស័យ មានគ្នាប្រមាណ ៣-៤នាក់ ជិះរថយន្តកាមរីឆ្លាម ពណ៌ខ្មៅ មួយគ្រឿងដោយពេលចូលប្លន់ នោះមានការ ប្រតាយ ប្រតប់គ្នាជនល្មើស បានបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យត្រូវម្ចាស់ផ្ទះពីរនាក់ ឪពុកកូនរងរបួសស្មា និងជើងហើយ ក្រុមជនល្មើសមួយចំនួនបាន រត់ចូលរថយន្ត បើកគេចខ្លួនបាត់ទៅ នៅសល់ម្នាក់ រត់ចូលរថយន្ត មិនទាន់ក៏រត់គេច ខ្លួនហើយពេលឃើញម៉ូតូ បើកមកដល់ ស្មានតែម៉ូតូឌុបក៏ហៅជិះ រត់គេចខ្លួន តែប៉ះចំមន្ត្រីអាវុធហត្ថស្លៀក ពាក់ ស៊ីវិល ក៏ឌុបដឹកចូលបន្ទាយ នៅក្បែរនោះ ចាប់ជាប់ តែម្ដង ទៅហើយក៏តាមចាប់បក្ខពួក បានមួយចំនួនទៀត ។ ក្រោយចាប់បានយកទៅធ្វើការសាកសួរ ទើបគេដឹងថា ករណីនេះវាមិនមែន ជារឿងប្លន់នោះទេ តាមពិតវា ជាករណីជួលឃាតកអោយបាញ់សម្លាប់ ជនរងគ្រោះក្នុងរឿងគំនុំ តែបន្លំធ្វើជាករណីប្លន់វិញ ដើម្បីបង្វែងដាន សមត្ថកិច្ចដែលតាមព័ត៏មាន គឺជនរងគ្រោះមានទំនាស់ដីធ្លី តែជាមួយអ្នកណានោះ គេនៅមិនទាន់ដឹងទេ ទាល់តែអាវុធហត្ថខេត្តធ្វើសន្និសីទ្ធកាសែត បង្ហាញទើបដឹងច្បាស់៕
ករណីចូលបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ នៅខេត្តស្វាយរៀង សង្ស័យជារឿង ឃាតកស៊ីឈ្នួល បន្លំធ្វើករណីប្លន់ (UPDATE)

ករណីចូលបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ នៅខេត្តស្វាយរៀង សង្ស័យជារឿង ឃាតកស៊ីឈ្នួល បន្លំធ្វើករណីប្លន់ (UPDATE)
ករណីចូលបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ នៅខេត្តស្វាយរៀង សង្ស័យជារឿង ឃាតកស៊ីឈ្នួល បន្លំធ្វើករណីប្លន់ (UPDATE)
ករណីចូលបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ នៅខេត្តស្វាយរៀង សង្ស័យជារឿង ឃាតកស៊ីឈ្នួល បន្លំធ្វើករណីប្លន់ (UPDATE)
ករណីចូលបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ នៅខេត្តស្វាយរៀង សង្ស័យជារឿង ឃាតកស៊ីឈ្នួល បន្លំធ្វើករណីប្លន់ (UPDATE)
ករណីចូលបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ នៅខេត្តស្វាយរៀង សង្ស័យជារឿង ឃាតកស៊ីឈ្នួល បន្លំធ្វើករណីប្លន់ (UPDATE)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត