កម្លាំងអាវុធហត្ថ បង្ក្រាបករណីជួញដូរ គ្រឿងញៀន ឃាត់ខ្លួនជន​ សង្ស័យ៥នាក់ ថ្នាំ ៦កញ្ចប់

កណ្ដាល ៖ កម្លាំងអាវុធហត្ថស្រុកស្អាង ខេត្ដកណ្ដាល បានបើកប្រតិបត្ដិការបង្ក្រាប ករណីជួញដូរ ចែកចាយនិងការផ្ដល់ទីតាំង សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចអតីតរោងចិញ្ចឹមមាន់ ភូមិ ទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដ កណ្ដាល កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយឃាត់ខ្លួនជនសង្ស័យ៥នាក់ ព្រមទាំងដកហូតថ្នាំ៦កញ្ចប់ និងសម្ភារវេច ខ្ចប់ឧបករណ៍សម្រាប់ជក់មួយចំនួន ឯក សណ្ឋានប្រតិបត្ដិការនគរបាលមួយកំប្លេរ ម៉ូតូ ចំនួន៤គ្រឿង កាំបិតផ្គាក់ កាំភ្លើងកែច្នៃមួយ ដើម និងដែកបំពង់ទីបផងដែរ។

នេះជាប្រតិបត្ដិការថ្មីមួយទៀត ដែលធ្វើ ឡើងដូចភ្លៀងរលឹមលើការបង្ក្រាបករណី គ្រឿងញៀន នៅក្នុងខេត្ដកណ្ដាល ក្រោម ការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់មេបញ្ជាការ អាវុធហត្ថខេត្ដ លោកឧត្ដមសេនីយ៍សំ តុលា ដើម្បីកាត់បន្ថយ និងលុបបំបាត់បទល្មើសដ៏ គ្រោះថ្នាក់សម្រាប់សង្គមមួយនេះ ។

យោងតាមរបាយការណ៍របស់មន្ដ្រីអាវុធ ហត្ថស្រុកស្អាង ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឱ្យដឹងថា ជនសង្ស័យ ទាំង៥នាក់ រួមមានទី១ ឈ្មោះគី ឌីដារ៉ា ភេទ ប្រុស អាយុ៤៥ឆ្នាំ មុខរបរជាមន្ដ្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានតួនាទី ជានាយរងផ្នែកគាំទ្រនីតិវិធីនាយកដ្ឋានប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជន ពាក់ ស័ក្ដិ៣ ទី២ ឈ្មោះសេង ធារិទ្ធ អាយុ២៨ឆ្នាំ មុខរបរជាជាងដែក រស់នៅភូមិពីងពុង ឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ទី៣ ឈ្មោះធី ម៉ាប់ អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅ ភូមិពីងពុង ទី៤ ឈ្មោះវ៉ាន់ វីរៈ អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិទួល  ក្រសាំង ឃុំរកាខ្ពស់ និងទី៥ ឈ្មោះសុវណ្ណ សុគន្ធ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល ។

របាយការណ៍បានបន្ដថា នៅវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ មន្ដ្រីអាវុធហត្ថស្រុកស្អាង បានទទួល ព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា មានសកម្មភាពប្រើប្រាស់និងជួញថ្នាំញៀន ប្រភេទម៉ាទឹកកក ពេលនោះកម្លាំងអាវុធ ហត្ថស្រុក សហការជាមួយកម្លាំងជំនាញនៃ ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ដ បានចុះប្រតិ បត្ដិការបង្ក្រាបជាក់ស្ដែង ដោយឃាត់ខ្លួនជន សង្ស័យទាំង៥នាក់និងវត្ថុតាងតែម្ដង ។

សម្រាប់ម៉ូតូទាំង៤គ្រឿង ដែលកម្លាំង អាវុធហត្ថដកហូតបានពេលចុះប្រតិបត្ដិការ នោះ រួមមានទី១ ម៉ាកហុងដា ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DA-0020 ទី២ ម៉ាកហុងដា ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1BZ-2357 ទី៣ ម៉ាកគុប សេ ៥០ គ្មានស្លាកលេខ និងទី៤ គុប សេ៧០ ពាក់ ស្លាកលេខ  ១ខ.៥៩៣៩ភព១ ។

មន្ដ្រីអាវុធហត្ថខេត្ដកណ្ដាល បានបញ្ជាក់ ថា បន្ទាប់ពីទទួលបានបទបញ្ជាជាប្រចាំរបស់ នាយឧត្ដម សេនីយ៍សៅ សុខា មេបញ្ជាការ អាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលខេត្ដ កណ្ដាល ស្ដីពីប្រតិបត្ដិការ បង្ក្រាបករណី គ្រឿងញៀននោះ មេបញ្ជាការអាវុធហត្ថ ខេត្ដ បានដាក់ផែនការដល់កងកម្លាំងរបស់ ខ្លួនទាំង ថ្នាក់ខេត្ដនិងស្រុក រួមគ្នាចុះស្រាវ ជ្រាវជាបន្ដបន្ទាប់ ហើយឈានទៅដល់ការ បង្ក្រាបក្នុងគោល បំណង កាត់បន្ថយ ហើយ ឈានទៅដល់ការលុបបំបាត់បញ្ហាឱ្យនាំមាន គ្រោះថ្នាក់សង្គម ដ៏ធ្ងន់ធ្ងរមួយនេះ ខណៈ ដែលរាជរដ្ឋាភិបាល តាមរយៈសមត្ថកិច្ចនិង អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្ដទុក ដាក់យ៉ាងខ្លាំងនោះ ៕

កម្លាំងអាវុធហត្ថ បង្ក្រាបករណីជួញដូរ គ្រឿងញៀន ឃាត់ខ្លួនជន​ សង្ស័យ៥នាក់ ថ្នាំ ៦កញ្ចប់

កម្លាំងអាវុធហត្ថ បង្ក្រាបករណីជួញដូរ គ្រឿងញៀន ឃាត់ខ្លួនជន​ សង្ស័យ៥នាក់ ថ្នាំ ៦កញ្ចប់

កម្លាំងអាវុធហត្ថ បង្ក្រាបករណីជួញដូរ គ្រឿងញៀន ឃាត់ខ្លួនជន​ សង្ស័យ៥នាក់ ថ្នាំ ៦កញ្ចប់

កម្លាំងអាវុធហត្ថ បង្ក្រាបករណីជួញដូរ គ្រឿងញៀន ឃាត់ខ្លួនជន​ សង្ស័យ៥នាក់ ថ្នាំ ៦កញ្ចប់

កម្លាំងអាវុធហត្ថ បង្ក្រាបករណីជួញដូរ គ្រឿងញៀន ឃាត់ខ្លួនជន​ សង្ស័យ៥នាក់ ថ្នាំ ៦កញ្ចប់