AppComparison​ កម្មវិធី​​លើ​ទូរសព្ទ​ Android អាច​ប្រាប់​ថា​ ​​App ណា​ Windows Phone ​ក៏​មាន​ដែរ​

AppComparison​ កម្មវិធី​​លើ​ទូរសព្ទ​ Android អាច​ប្រាប់​ថា​ ​​App ណា​ Windows Phone ​ក៏​មាន​ដែរ​

ក្រុមហ៊ុន​ Microsoft​ ទើប​បង្ហាញ​ App ថ្មី​​របស់​ខ្លួន​ឈ្មោះ ​AppComparison​ ដែល​ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android។ AppComparison​ នេះ​មាន​តួ​នាទី​ក្នុង​ការ​​​ប្រាប់​ថា​ កម្មវិធី​ក្នុង​ Android ណា​​ខ្លះ​ ដែល​ក្នុង​​​ទូរសព្ទ​ Windows Phone​ ​មាន​ដែរ។

 

AppComparison​ កម្មវិធី​​លើ​ទូរសព្ទ​ Android អាច​ប្រាប់​ថា​ ​​App ណា​ Windows Phone ​ក៏​មាន​ដែរ​

 

ការ​បញ្ចេញ​នូវ​កម្មវិធី​នេះ​ក៏​ដោយសារ​ Microsoft ​ជឿ​ថា​ ពេល​ខ្លួន​បញ្ចេញ​នូវ​ទូរសព្ទ​  Microsoft Lumia 950 ​អាច​នឹង​មាន​អ្នក​ប្ដូរ​ពី​ទូរសព្ទ​ Android ​មក​ប្រើ​ Window Phone ​នេះ​ បើ​គេ​ដឹង​ថា​​មាន​ App ​ផ្សេង​ៗ​ដូច​គ្នា​​នឹង​ទូរសព្ទ​ Android​ នោះ។

 

វា​មិន​មាន App ជា​ច្រើន​បាន​បង្ហាញ​នោះ​ទេ ​ដោយ​សារ​កម្មវិធី​របស់​ Window Phone​ មិន​សូវ​មាន​ច្រើន​ដូច​កម្មវិធី​របស់​ Android នា​ពេល​បច្ចុប្បន្ន​នេះ។

 

បើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ដឹង​ថា ​Android App ​​របស់​អ្នក​ដូច​នឹង​ Window Phone App​ មួយ​ណា​អ្នក​អាច​ចូល​ទៅ ​Play Store ​រួច​ធ្វើ​ការ​ដោនឡូត​ និង​ធ្វើ​ការ​ប្រៀបធៀប​សាកល្បង​ដោយ​អត់​គិត​ថ្លៃ​បាន៕

 

 

ចុច​ត្រង់​នេះ​ ដើម្បី​ទាញ​យក​កម្មវិធី​ Android App

 

 

AppComparison​ កម្មវិធី​​លើ​ទូរសព្ទ​ Android អាច​ប្រាប់​ថា​ ​​App ណា​ Windows Phone ​ក៏​មាន​ដែរ​

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ phonearena

នាំមកជូនដោយ

AppComparison​ កម្មវិធី​​លើ​ទូរសព្ទ​ Android អាច​ប្រាប់​ថា​ ​​App ណា​ Windows Phone ​ក៏​មាន​ដែរ​