ឪពុកម្តាយ រៀបចំមង្គលការ យ៉ាងធំដុំបំផុត ឲ្យកូនភ្លោះ ប្រុស-ស្រី ដើម្បីលាងកម្ម ស្នេហាពីបុព្វជាតិ របស់ពួកគេ (មានវីដេអូ)

ថៃ៖ វាជារឿងមួយ គួរឲ្យភ្ញាក់ផ្អើល ដែលមានឪពុកម្តាយ បានរៀបចំពិធីមង្គលការឲ្យកូនភ្លោះ ប្រុស ស្រី តូចៗ យ៉ាងធំដុំ កាលពីថ្មីៗនេះ ក្នុងអបិយជំនឿ ដើម្បីលាងកម្មអាក្រក់របស់ពួកគេ។

ក្មេងប្រុសឈ្មោះ Petai Angdechawat ត្រូវបានផ្សំផ្គុំរៀបការ ជាមួយនឹងប្អូនស្រីរបស់ខ្លួន ឈ្មោះ​ Pailin ដែលអ្នកទាំងពីរ មានអាយុទើបតែ ៣ឆ្នាំប៉ុណ្ណោះ។ ពិធីអាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើង នៅផ្ទះរបស់ពួកគេយ៉ាងអស្ចារ្យបំផុត ហើយក្មេងប្រុសតូច Petai បានប្រគល់បណ្ណាការ ឲ្យប្អូនស្រី ចំនួនទឹកប្រាក់ទៅដល់ ៣លានបាត (​ប្រមាណ ៨ម៉ឺនដុល្លារអាមេរិក) និងមាសជាច្រើនថែមទៀត។

នៅថៃគេមានជំនឿ ពេលដែលម្តាយសម្រាលបានកូនភ្លោះ ប្រុស-ស្រី មួយគូបែបនេះ  មានន័យថា ពួកគេទាំងពីរនាក់ បានស្រឡាញ់គ្នា​ពីអតីតជាតិ​ ប៉ុន្តែសេចក្តីស្នេហារបស់ពួកគេត្រូវបានរារាំង។ ហើយការចាប់កំណើតរួមគ្នា ជាកូនភ្លោះបែបនេះ គឺមានន័យថា ​ការបួងសួងរបស់ពួកគេទាំង២ បានដឹងលឺទៅដល់ព្រះ ឬវត្ថុស័ក្តិសិទ្ធក្នុងលោក។ ដូច្នេះហើយ ឪពុកម្តាយ ត្រូវតែរៀបការឲ្យពួកគេ ដើម្បីទទួលពរ ពីព្រះ ដែលអាចឲ្យពួកគេ រស់នៅដោយសុខសប្បាយបាន និងពោរពេញទៅដោយក្តីស្រឡាញ់។ ហើយបើមិនដូច្នោះទេ ពួកគេនឹងអាចស្លាប់ ទាំងវ័យក្មេង នេះបើតាមជំនឿរបស់ប្រជាជននៅទីនោះ។

មិនតែប៉ុណ្ណោះ រូបថតរៀបការ របស់ក្មេងប្រុស​ Petai  និងក្មេងស្រី​ Pailin  មើលទៅ ពិតជាគួរឲ្យស្រឡាញ់យ៉ាងខ្លាំង ហើយក៏ត្រូវបានល្បីល្បាញ ពេញបណ្តាញ Twitter ផងដែរ៕

តោះមើលទិដ្ឋភាពរៀបការ របស់ពួកគេទាំងអស់គ្នា៖

ពិធីមង្គលការ របស់កូនភ្លោះ ប្រុស ស្រី 

ទស្សនាវីដេអូ៖

ប្រភព
ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត