នាយករដ្ឋមន្រ្តីរុស្ស៊ី ​នឹងចាកចេញពី​ក្រុងសៀមរាប​មករាជធានីភ្នំពេញ​នាពេលបន្តិចទៀតនេះ

ខេត្តសៀមរាប ៖​ បើតាមអ្នកឆ្លងព័ត៌មាន​កោះសន្តិភាពបានស្រង់​សម្តីសមត្ថកិច្ចឲ្យដឹង​ជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា​ លោកនាយករដ្ឋមន្រ្តី​សហព័ន្ឋរុស្ស៊ី ឌីមីទ្រី មេដវេដេវ​ បានបញ្ចប់ការទស្សនា​បា្រសាទនានាក្នុង​ខេត្តសៀមរាបហើយ​ និង ចាកចេញពីព្រលាន​យន្តហោះអន្តរជាតិ​ក្រុងសៀមរាប​​នៅវេលាម៉ោង៣និង៣០នាទី​រសៀល​ថ្ងៃទី២៣​ វិច្ឆិកា ២០១៥​ ឆ្ពោះមកកាន់​រាជធានីភ្នំពេញ​ ដើម្បីទស្សនកិច្ច ​​និងទទួលជាផ្លូវការ ។

សេចក្តីរាយការណ៍បានបន្តថា​ នៅព្រឹកមិញ ​លោកនាយករដ្ឋមន្រ្តីរុស្ស៊ី​ និង​គណៈប្រតិភូ​បានអញ្ជើញទៅទស្សនា​បា្រសាទអង្គរវត្ត ​បា្រសាទបន្ទាយស្រី ​និង បា្រសាទ​តាព្រហ្ម ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕