យោ​ធា​សក័្ក ៤ ចូល​ខា​រ៉ា​អូ​ខេ​ខឹង​បាត់​ទូរ​ស័ព្ទ ដក​កាំ​ភ្លើង​បា​ញ់​ផ្អើ​ល

បាត់ដំបង៖ កាល​ពី​វេ​លា​ម៉ោ​ង១០ និង៤០នា​ទី​យ​ប់​ថ្ងៃ​ទី ២២ វិច្ឆិកា ឆ្នាំ ២០១៥ ទា​ហា​ន​ស័ក្ត ៤ ម្នាក់​​ខណៈ​កំពុ​ង​ជួ​ប​​ជុំ​គ្នី​គ្នា​ក្នុ​ង​បន្ទ​ប់​ខា​រ៉ា​អូ​ខេ ស្រា​ប់​តែ​បា​ត់​ទូរ​ស័ព្ទ Iphone5 គ្រា​នោះ​ក៏​កើ​ត​ជា​កំ​ហឹ​ង​ដ​ក​កាំ​ភ្លើ​ង​ខ្លី​បា​ញ់ ១​គ្រា​ប់​ ផ្អើ​ល​នាង​ៗ​ក្មេង​ៗស្រ​ស់​ស្អា​ត​រ​ត់​ចែ​ក​គ្នា​ សន្ល​ប់​ម្នា​ក់ ។នៅ​ក្នុ​ង​ក្លឹ​ប​ខា​រ៉ា​អូ​ខេ​(ព្រី​ន​សេះ​)ស្ថិ​ត​ក្នុ​ង​ភូមិ​រំ​ចេក ៣ សង្កាត់​រត​នៈ ក្រុង​បាត់​ដំ​ប​ង​ ។ បើតាមសមត្ថកិច្ចឲ្យដឹងថា ជនបង្កដែលបាញ់បោះសេរីមានឈ្មោះ រ័ត្ន សេរីបញ្ញា អាយុ៣៥ឆ្នាំ មាន​តួនា​ទី​ជា​ទា​ហា​ន​ស័ក្ត ៤ នៅ​ទី​បញ្ជារ​កា​រ​ឯ​ក​ភា​ព​ក​ង​រថ​គ្រោះ​ឈ​រ​ជើ​ង​នៅ​ចំ​ណុ​ច​ភ្នំ​តូ​ច ស្រុ​ក​បា​ណ​ន់ ខេត្ត​បា​ត់​ដំ​ប​ង ។ បើតាមប្រភពពីអ្នកបម្រើការក្នុងក្លឹបខារ៉ាអូខេខាងលើបានរៀបរាប់ថា មុនកើតហេតុជនបង្ក និង​គ្នី​គ្នា ៣​នាក់ ទៀ​ត​ បា​ន​ចូ​ល​ម​ក​ផឹក​ស៊ី​ច្រៀ​​ង​រាំ​ក្នុ​ង​បន្ទ​ប់​ខា​រ៉ា​អូ​ខេ​លុះ​រៀង​ស្រើ​ង​ៗ​បន្តិ​ច​ស្រា​ប់​តែ​ជ​ន​បង្ក​បា​ត់​ទូរ​ស័ព្ទ​ដៃ​ម៉ាក ១គ្រឿង​ ម៉ាក Iphone5 គ្រា​នោះ​ជ​ន​បង្ក​បា​ន​សួរ​គេ​ឯង​តែមិ​ន​ឃើញ​ក៏​ផ្ទុះ​ជា​កំ​ហឹ​ងដ​ក​កាំ​ភ្លើង​ខ្លី​ បា​ញ់​បុ​ក​ជញ្ជាំង ១គ្រាប់​បណ្តាល​ឲ្យ​ផ្អើ​ល​ពេ​ញ​ក្នុ​ង​បន្ទ​ប់ រត់​ជា​ន់​ជើង​គ្នា ក្នុ​ង​នោះមា​ន​នា​រី​វ័យ​ក្មេង​ម្នា​ក់​ភ័​យ​ពេ​ក​ក៏​ដួល​សន្លប់ ។   លោក ជេត វណ្ណនី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោ​យ​ហេ​តុ​ការ​ណ៍​ភ្លា​ម​ស​មត្ថ​កិ​ច្ច​បា​ន​ចុះ​ដ​ល់​កន្លែង​កើត​ហេតុ​ឃាត់​ខ្លួន​ជន​បង្ក​មក​កាន់​ការិ​យា​ល័យ​ព្រ​ហ្ម​ទណ្ឌ​កម្រិត​ស្រា​ល​ហើ​យ​ចំពោះ​ការ​ចា​ត់​វិធា​ន​កា​រ​ថា​យ៉ា​ង​ណា​ គឺមិ​ន​ទា​ន់​ដឹ​ង​ទេ​ព្រោះ​ជា​សមត្ថ​កិច្ច​តែ​មួយ […]