ឃាត់ខ្លួន​មន្ត្រីនគរបាល និង​បក្ខពួក​៥​នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន

ខេត្តកណ្ដាល​៖​សមត្ថកិច្ច​ខេត្តកណ្តាល​បាន​បើក​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ករណី​ចែកចាយ និង​ការផ្ដល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង ដែល​ស្ថិតនៅ​ចំណុច​អតីត​រោង​ចិញ្ចឹម​មាន់​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល កាលពី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ 

​    ​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៣​ម្នាក់ នៅ​អគ្គស្នងការដ្ឋាន នគរបាលជាតិ និង​បក្ខពួក​៤​នាក់​ទៀត ព្រមទាំង​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៦​កញ្ចប់ និង​វត្ថុតាង​ជាច្រើន​ផ្សេងទៀត​។ 

​    ​ជនសង្ស័យ​ទី​១ ឈ្មោះ​គី ឌី​ដា​រ៉ា អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​មន្ដ្រីនគរបាល នៃ អគ្គស្នងការដ្ឋាន នគរបាលជាតិ មាន​តួនាទី ជា​នាយរង​ផ្នែក​គាំទ្រ​នីតិវិធី នាយកដ្ឋាន​ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ពាក់​ស័ក្ដិ​៣ ទី​២ ឈ្មោះ សេង ធា​រិ​ទ្ធ អាយុ​២៨​ឆ្នាំ មុខរបរ​ជាជាង​ដែក ទី​៣ ឈ្មោះ ធី ម៉ាប់ អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​រស់ ទី​៤ ឈ្មោះ វ៉ាន់ វីរៈ អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង​ទី​៥ ឈ្មោះ​សុវណ្ណ សុគន្ធ អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ រស់នៅ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល​៕

ឃាត់ខ្លួន​មន្ត្រីនគរបាល និង​បក្ខពួក​៥​នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន
ឃាត់ខ្លួន​មន្ត្រីនគរបាល និង​បក្ខពួក​៥​នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន
ឃាត់ខ្លួន​មន្ត្រីនគរបាល និង​បក្ខពួក​៥​នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន