​ចិន​រក​ឃើញ​វិធី​ថ្មី​ ដុត​ក្រដាសប្រាក់​បង្កើត​អគ្គិសនី​​យ៉ាង​មាន​ប្រសិទ្ធភាព​​

​ចិន​រក​ឃើញ​វិធី​ថ្មី​ ដុត​ក្រដាសប្រាក់​បង្កើត​អគ្គិសនី​​យ៉ាង​មាន​ប្រសិទ្ធភាព​​

ទីក្រុង​មួយ​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន ​​​បាន​​ប្រើ​ប្រាស់​​​អគ្គិសនី​ដែល​​​បង្កើត​ឡើយ​តាម​រយៈ​ការ​ដុត​​ក្រដាស​ប្រាក់​យាន់​ដែល​ខូច ​រហែក ឬចាស់​ឈប់ប្រើ។

 

​ចិន​រក​ឃើញ​វិធី​ថ្មី​ ដុត​ក្រដាសប្រាក់​បង្កើត​អគ្គិសនី​​យ៉ាង​មាន​ប្រសិទ្ធភាព​​

 

គ្រាន់តែក្នុងឆ្នាំនេះ ក្រដាស​ប្រាក់​​ជាង ១៨០០តោន ​តម្លៃ​​ប្រមាណ ២៨​ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​គេ​ដុត​កម្ទេច​បង្កើត​អគ្គិសនី​​ក្នុង​ទីក្រុង Yancheng ខេត្ត Jiangsu។ នេះ​បើ​តាម​សារព័ត៌មាន​ចិន The People’s Daily Online។

 

​ក្រដាស​ប្រាក់​ដែល​​បាន​ដុត​​​ ជា​ក្រដាស​ប្រាក់​ ១០០យាន់​ចាស់ ពណ៌​ក្រហម ដែល​ឥឡូវ​ត្រូវ​បាន​ជំនួស​​ដោយ​​​​​​ក្រដាស​ថ្មី​មួយ​ទៀត។

 

ក្រុមហ៊ុន​​ទទួល​បន្ទុក​ខាង​កែ​ច្នៃ​​នេះ​​ឈ្មោះ Biomass Power Co. បាន​ដុត​​ក្រដាស​ប្រាក់​ទម្ងន់ ៣០តោន​​លាយ​ជាមួយ​ចំបើងជា​រៀង​រាល់​ខែ ដោយ​កាត់​ចិញ្ច្រាំ​​​ឲ្យ​ម៉ត់​​ ​ពូន​ជាដុំ​តូច​ៗ​មុន​ចូល​ម៉ាស៊ីន​ដុត។

 

​បើ​តាម​អ្នក​ជំនាញ​​វិស្វករ​​ខាង​ប្រេងឥន្ធនៈ​លោក Zhu Hongwei និយាយ​ថា​ រថយន្ត​ដឹក​ទំនិញ​នីមួយៗ​​​អាច​ផ្ទុក​ក្រដាស​ប្រាក់​ដែល​គេ​កិន​ម៉ត់​នេះ​បាន​ទម្ងន់ ៣០តោនដោយ​មាន​​តម្លៃ​ ៤៦៨​លាន​ដុល្លារ និង​ដឹក​៥រថយន្ត​ ក្នុង​រយៈពេល​​មួយ​ខែ​ម្ដង។

 

បើ​យោង​តាម​​របាយ​ការណ៍​​​​ ក្រដាស​ប្រាក់​​មួយ​រថយន្ត​អាច​បង្កើត​ភ្លើង​បាន ៣០០០០​គីឡូវ៉ាត់​ម៉ោង។ ​បើ​គិត​​​ពី​ការ​ប្រើ​ប្រាស់​វិញ​ ​ក្នុង​​ផ្ទះ​ប្រជាជន​មួយ​ជាមធ្យម​ ប្រើ​អស់​តែ ១០០គីឡូវ៉ាត់​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ឬ​ស្មើ​នឹង​​​​ក្រដាស​ប្រាក់​មួយ​រថយន្ត​អាច​ផ្គត់ផ្គង់​ភ្លើង​​ផ្ទះ​​មួយ​បាន​ ២៥ឆ្នាំឯណោះ៕

 

​ចិន​រក​ឃើញ​វិធី​ថ្មី​ ដុត​ក្រដាសប្រាក់​បង្កើត​អគ្គិសនី​​យ៉ាង​មាន​ប្រសិទ្ធភាព​​

 

​ចិន​រក​ឃើញ​វិធី​ថ្មី​ ដុត​ក្រដាសប្រាក់​បង្កើត​អគ្គិសនី​​យ៉ាង​មាន​ប្រសិទ្ធភាព​​

 

​ចិន​រក​ឃើញ​វិធី​ថ្មី​ ដុត​ក្រដាសប្រាក់​បង្កើត​អគ្គិសនី​​យ៉ាង​មាន​ប្រសិទ្ធភាព​​

 

​ចិន​រក​ឃើញ​វិធី​ថ្មី​ ដុត​ក្រដាសប្រាក់​បង្កើត​អគ្គិសនី​​យ៉ាង​មាន​ប្រសិទ្ធភាព​​

 

​ចិន​រក​ឃើញ​វិធី​ថ្មី​ ដុត​ក្រដាសប្រាក់​បង្កើត​អគ្គិសនី​​យ៉ាង​មាន​ប្រសិទ្ធភាព​​

 

​ចិន​រក​ឃើញ​វិធី​ថ្មី​ ដុត​ក្រដាសប្រាក់​បង្កើត​អគ្គិសនី​​យ៉ាង​មាន​ប្រសិទ្ធភាព​​

 

ចុចអាន៖ ប្រធានាធិបតី​ស៊ីមបាបវេ​ខ្មាស​គេ​អស់​២៥​នាទី​ ដោយ​អាន​ក្រដាស​សន្ទរកថាច្រឡំ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail​​​​​​