រក​ឃើញ​ម្ចាស់​ពាន​​​បុរស​​​​មុខ​អាក្រក់​ជាង​គេ​ប្រចាំ​ឆ្នាំ តែអ្នក​លេខ​២​ថា​អយុត្តិធម៌​

រក​ឃើញ​ម្ចាស់​ពាន​​​បុរស​​​​មុខ​អាក្រក់​ជាង​គេ​ប្រចាំ​ឆ្នាំ តែអ្នក​លេខ​២​ថា​អយុត្តិធម៌​

ដោយ​សារ​​​អំណោយ​​ផល​​ពី​​ធម្មជាតិ បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ ឈ្នះ​​ពាន​​​​​​​បុរស​​មាន​សម្រស់​អាក្រក់​ជាង​គេ​​ប្រចាំ​ឆ្នាំ ​ក្នុង​ការ​ប្រកួត​​​នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ។

 

រក​ឃើញ​ម្ចាស់​ពាន​​​បុរស​​​​មុខ​អាក្រក់​ជាង​គេ​ប្រចាំ​ឆ្នាំ តែអ្នក​លេខ​២​ថា​អយុត្តិធម៌​

 

​​Maison Sere ​​ជា​បុរស​​​​ជន​ជាតិ​ហ្ស៊ីមបាវ៉េ​ ដែល​បាក់​ធ្មេញ​អស់​មួយ​ចំនួន​ធំ​ បាន​ចូល​រួម​ការ​ប្រកួត​​មួយ​ឈ្មោះ​ថា​ “Beauty in Ugliness”  ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ Harare។ ​​
 

មនុស្ស​ចំនួន​ ៣៥​នាក់​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ឡើង​​ឆាក​ប្រកួត​ស្វែង​រក​​តំណែង​ជើង​ឯក​បុរស​​មុខ​អាក្រក់​ប្រចាំ​ឆ្នាំ។ ជា​​លទ្ធផល​​ Maison Sere បាន​ជាប់​​​​​លេខ​១​ ទទួល​តំណែង​ជា​បុរស​មុខ​អាក្រក់​ក្រោយ​​បាន​យក​ឈ្នះ​​​​លើ​បេក្ខជន​៥​​​នាក់​ទៀត​​ក្នុង​​ការ​កាត់​សេចក្តី​​​ដោយ​គណៈកម្មការ​នៅ​វគ្គ​​ជម្រុះ​ចុង​ក្រោយ និង​ទទួល​បាន​រង្វាន់​​ជា​ទឹក​ប្រាក់​ ៥០០​ដុល្លារ​សហរដ្ឋអាមេរិក។
 

​Maison បាន​ថ្លែង​​​ដោយ​ភាព​រីក​រាយ​ក្នុង​កម្មវិធី​​ថា៖ “ខ្ញុំ​​សូម​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់​សម្រាប់​ការ​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ ដោយ​ការ​ប្រកួត​លើក​មុន​​ខ្ញុំ​​បាន​លេខ​៤។ ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​គណៈកម្មការ​​ដែល​បាន​កាត់​សេចក្ដី​ឲ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​ឈ្នះ”។
 

យ៉ាង​ណា​ក្ដី ​ក្នុង​កម្មវិធី​ប្រកួត​ខាង​លើ​​ក៏​កើត​មាន​​បញ្ហា​​មួយ​កើត​ឡើង​ផង​ដែរ ដោយ​ការ​មិន​ពេញ​ចិត្ត​របស់​អ្នក​ជាប់​តំណែង​លេខ​ពីរ។ លោក​ William Masvinu​​ បុរស​ជើង​ឯក​រង​មុខ​អាក្រក់​ប្រចាំ​​ បាន​តវ៉ា​ថា​​ការ​កាត់​សេចក្ដី​​របស់​គណៈ​កម្មការ​​​មាន​ភាព​លំអៀង និងសុំឲ្យ​មានការកាត់សេចក្តីម្តងទៀត ពី​គណៈកម្មការ​ថ្មី៕
 

រក​ឃើញ​ម្ចាស់​ពាន​​​បុរស​​​​មុខ​អាក្រក់​ជាង​គេ​ប្រចាំ​ឆ្នាំ តែអ្នក​លេខ​២​ថា​អយុត្តិធម៌​
 

 

រក​ឃើញ​ម្ចាស់​ពាន​​​បុរស​​​​មុខ​អាក្រក់​ជាង​គេ​ប្រចាំ​ឆ្នាំ តែអ្នក​លេខ​២​ថា​អយុត្តិធម៌​

 
រក​ឃើញ​ម្ចាស់​ពាន​​​បុរស​​​​មុខ​អាក្រក់​ជាង​គេ​ប្រចាំ​ឆ្នាំ តែអ្នក​លេខ​២​ថា​អយុត្តិធម៌​

 
រក​ឃើញ​ម្ចាស់​ពាន​​​បុរស​​​​មុខ​អាក្រក់​ជាង​គេ​ប្រចាំ​ឆ្នាំ តែអ្នក​លេខ​២​ថា​អយុត្តិធម៌​

 
រក​ឃើញ​ម្ចាស់​ពាន​​​បុរស​​​​មុខ​អាក្រក់​ជាង​គេ​ប្រចាំ​ឆ្នាំ តែអ្នក​លេខ​២​ថា​អយុត្តិធម៌​

 
 

ចុចអាន៖ គូ​ស្នេហ៍​​​​សុំ​រៀបការ​កំពូល​ផ្អែម​​ ឈ្នះ​​ពាន​សុំ​រៀប​ការ​ល្អ​បំផុត​​​ប្រចាំ​ឆ្នាំ

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​