អង្គការ​ណា​សា រកឃើញ​រូបសំណាក់​អ​ទិ​ទេព​មាន​កម្ពស់​ស្មើ​អាគា​ពីរ​ជាន់​នៅ​ភព​ព្រះ​អង្គារ​

Sanofi

​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ​ក្រុម​អ្នក​អាវ​កាស​របស់​អង្គការ​ណា​សា បាន​បញ្ជូន​រូបថត​មួយ​សន្លឹក​ពី​ភព​ព្រះ​អ​ង្គា​រ មក​ផែនដី​ដែល​រូបថត​មួយ​សន្លឹក​នោះ គឺជា​ផ្ទាំង​ថ្ម​មួយ​ដុំ​ដែលមាន​លក្ខ​ណះ​ស្រដៀង​គ្នា​ទៅនឹង​ផ្ទៃមុខ​នៃ​រូ​ច​សំណាក់​អ​ទិ​ទេព ណា​ប៊ូ (NABU) ដែលជា​អ​ទិ​ទេព​របស់​ជនជាតិ​អា​ស្ស៊ី​រី ​(Assyria) និង ​ជនជាតិ​បា​ប៊ី​ឡូ​ន (Babylon) ហើយ​អ​ទិ​ទេព​មួយអង្គ​នេះ គឺ​តំណាង​ឲ្យ​ចំណេះដឹង និង​ ប្រាជ្ញា។

បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​អង្គការ​ណា​សា បាន​ឲ្យ​ដឹងថា ថ្ម​មួយ​ផ្ទាំង​នេះ​ត្រូវបាន​រកឃើញ​នៅ​ជិត​រណ្តៅ​ភ្នំភ្លើង ក្នុង​តំបន់​មួយកន្លែង​ដែល​អ្នកវិទ្យាសាស្ត្រ​យល់ថា ជា​តំបន់​អាថ៌កំបាំង​នៃ​ភព​ព្រះ​អង្គារ។ សមាជិក​ក្រុម​អ្នក​អាវ​កាស​របស់​អង្គការ​ណា​សា ម្នា​ក់បាន​រៀបរាប់​បន្ថែមទៀតថា ផ្ទាំង​ថ្ម​ដែរ​មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ផ្ទៃមុខ​របស់​រូបសំណាក់​អាទិទេព ណា​ប៊ូ នេះ​មាន​ទំហំ​ធំ​ប៉ុន​ទីលាន​បាលទាត់ និង​មាន​កំពស់​ខ្ពស់​ប្រ​ស្មើនឹង​អាគា​ពីរ​ជាន់​ឯណោះ ប៉ុន្តែ​ទោះបីជា​មានកា​រៀបរាប់​ពី​សំណាក់​ក្រុម​អ្នក​អាវ​កាស​យ៉ាង​ក្តី​ក៏​អង្គការ​ណា​សា មិនបាន​ចាប់អារម្មណ៍​អំពី​រឿងនេះ​ទេ។

អ្នក​នាំពា​ក្យ្​របស់​អង្គការ​ណា​សា បាន​ប្រាប់​ទៅកាន់​គេហៈទំព័រ FoxNews.com តាម​សារ​អេ​ឡិច​ត្រូ​និ​ច​កាលពីពេល​ថ្មីៗ​នេះ​ថា បើ​យោងតាម​ការវិភាគ​រប​ស់​អ​ក្ន​វិភាគ​អង្គការ​ណា​សា ផ្ទាំង​ថ្ម​មួយ​ដុំ​នោះ​គ្រាន់តែ​ជា​ផ្ទាំង​ថ្ម​ធម្មតា​របស់​ភព​ព្រះ​អង្គារ​ដែល​ទទួលរង​ការ​សំលៀង នឹង​សំណឹក​ដោយ​អណ្តាតភ្លើង នៅពេលដែល​ភ្នំភ្លើង​ក្បែរ​នោះ​ផ្ទុះឡើង​ម្តងៗ​តែប៉ុណ្ណោះ ហើយ​វា​ជា​រឿង​ចៃដន្យ​ទេ​ដែល​សំណឹក​នៃ​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង​នោះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​មុខ​របស់​រូបសំណាក់​អាទិទេព ណា​ប៊ូ។

ចំពោះ​ព័ត៌មាន​ដែល​ទាក់ទង​ទៅនឹង​គំហើញ​នៃ​ផ្ទាំង​ថ្ម​ដែលមាន​លក្ខណៈ​ស្រដៀង​ផ្ទៃមុខ​រូបសំណាក់​អ​ទិ​ទេព ណា​ប៊ូ នេះ​បានធ្វើ​ឲ្យ​មាន​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ពួក​ជនជាតិ​អា​ស្ស៊ី​រី ដែល​ក្នុងកំឡុងពេល​នេះ​ពួកគេ​បាន​ជឿជាក់​ទាំងស្រុង​ថា ផ្ទាំង​ថ្ម​មួយ​ដុំ​នោះ គឺ​ពិតជា​រូបសំណាក់​របស់​អ​ទិ​ទេព ណា​ប៊ូ ពិតមែន ដោយ​ពួកគេ​ទាំងនោះ​មាន​ជំនឿ​ទៅលើ​រឿងព្រេង​មួយ​ដែល​តំណាល​ថា កាលពី​សម័យបុរាណ​ប្រជាជន​នៃ​ប្រទេស​អា​ស្ស៊ី​រី បាននាំគ្នា​ធ្វើដំណើរ​ទៅកាន់​ភព​មួយ​ផ្សេង​មួយទៀត​ដើម្បី​សាងសង់​រូបសំណាក់​អ​ទិ​ទេព ណា​ប៊ូ ទុក​សម្រាប់​គោរពបូជា៕ កុសល​



Related